ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ NIGHTMARE CARNIVAL នៅបរិវេណ BAY OF LIGHTS ==============នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិ បាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសន្និសិទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ NIGHTMARE CARNIVAL នៅបរិវេណ BAY OF LIGHTSដែលរៀបចំធ្វើនៅទីស្នាក់ការកណ្តាលក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងភ្ញៀវជាតិ អន្តរជាតិ។ លោក Edward Lee នាយកប្រតិបត្តិក្រុមហ៊ុន Prince Real Estate Group បានសូមស្វាគមន៍សន្និសិទសារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ NIGHTMARE CARNIVALលើទឹកដីនៃខេត្តព្រះសីហនុ ពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រះសីហនុ យើងក៏រៀបចំបង្ហាញនូវពិធីបុណ្យ Nightmare Carnival នៅក្នុងគម្រោងដ៏អស្ចារ្យរបស់យើងគឺ Bay of Lights។ លោកបានបន្តថា សន្និសិទនេះ ជាការប្រកាសបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតនូវបទពិសោធន៍ប្លែកៗ ដើម្បីផ្លាស់ប្តូរទេសភាពទេសចរណ៍ខេត្តព្រះសីហនុ នាំមកនូវតម្លៃសេដ្ឋកិច្ចបន្ថែមទៀតដល់ខេត្តគោលដៅសំខាន់ក្នុងតំបន់ឥណ្ឌូចិន សម្រាប់ភ្ញៀវទេសចរក្នុងតំបន់ និងអន្តរជាតិ។ ភាពជោគជ័យ កន្លងយើងបានរៀបចំកម្មវិធី Skyfest ក្នុងខែឧសភា ពិធីបុណ្យខ្លែងអន្តរជាតិលើកដំបូងរបស់ប្រទេសកម្ពុជា ទាក់ទាញភ្ញៀវទេសចរជាង ១០ ០០០នាក់ ក្នុងស្រុក និងក្រៅស្រុក។ យើងរំពឹងថានឹងស្វាគមន៍ភ្ញៀវទេសចរជាង ១៤ ០០០នាក់មកកាន់ខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍ Nightmare Carnival ជាព្រឹត្តិការណ៍មួយផ្សេងទៀត ជាការច្នៃប្រឌិតជំរុញឧស្សាហកម្ម បដិសណ្ឋារកិច្ច និងទេសចរណ៍របស់យើង។ ជាមួយនឹងព្រឹត្តិការណ៍ដែលនៅសល់ដូចជា Christmas Winter Wonderland និងការរាប់ថយក្រោយ នៃឆ្នាំនៅឈូងសមុទ្រភ្លើង ដើម្បីធ្វើឱ្យខេត្តព្រះ សីហនុរស់រវើក និងជាគោលដៅទេសចរណ៍។ ឯកឧត្តម គួច ចំរើន ខេត្តព្រះសីហនុ មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះដើម្បីចូលរួមចំណែកជំរុញការអភិវឌ្ឍក្រុងព្រះសីហនុ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងលើកស្ទួយកេរ្តិ៍ឈ្មោះក្រុង ជាតំបន់ពោរពេញដោយភាពទាក់ទាញ និងសកម្មភាពរស់រវើកជួយបង្កើនចំនួនភ្ញៀវទេសចរណ៍ ពិសេសចូល រួមពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជន ក៏ដូចជាទាក់ទាញដៃគូរវិនិយោគ មានសក្តានុពល និងជំរុញការអភិវឌ្ឍសហគមន៍ និងសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។ ទាក់ទងវិធីបុណ្យនេះ ជារឿងវប្បធម៌របស់អឺរ៉ុប វាប្រហាក់ប្រហែលគ្នាស្របពេលដែលកម្ពុជា រៀបចំបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ ធ្វើបុណ្យដាក់ទានឱ្យខ្មោចអនាថា ហើយអ្វីដែលជាចំណុចសំខាន់នៃព្រឹត្តិការណ៍ Nightmare Carnival មិនមានរឿងអ្វីចម្លែកនោះទេ ស្របពេលស្ថានភាពពិភពលោក ក៏ដូចជាប្រទេសនីមួយៗ ជាក់ស្តែងកម្ពុជាមានសុខសន្តិភាពពេញលេញ ផ្តល់ឱកាសឱ្យយើងរស់នៅ ធ្វើធុរកិច្ច ទេសចរណ៍ ឬកិច្ចការផ្សេងៗទៅតាមបំណងប្រាថ្នាជាតិនីមួយៗ ព្រឹត្តិការណ៍នេះ ជនកម្ពុជាយល់មិនសូវនោះទេ ក៏ប៉ុន្តែវាមានសារសំខាន់ក្នុងការចូលរួមចំណែកគាំទ្រដល់វិស័យទេសចរណ៍ខេត្តព្រះសីហនុ និងជាការចែករំលែក សង្ឃឹមថា អ្នកទេសចរណ៍មកពីអ៉ឺរ៉ុប មកស្នាក់ព្រះរាជាណាចក្រកម្ពុជា ចូលរួមសប្បាយក្នុងព្រឹត្តិការណ៍បុណ្យនេះកាន់តែច្រើន។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរក្រុមហ៊ុន Prince បានរៀបចំព្រឹត្តិការណ៍នានាទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តសប្បាយ ហើយព្រឹត្តិការណ៍នេះ និងមានការចាប់អារម្មណ៍កាន់តែច្រើនឡើងថែមទៀត ធានាដល់ការធ្វើធុរកិច្ច ទេសចរណ៍ ព្រោះមនុស្សជាតិមានវប្បធម៌ដោយឡែកពីគ្នា និងជាការចូលរួមចែករំលែកវប្បធម៌ពីគ្នាផងដែរ ពិធីបុណ្យ Nightmare Carnival ផ្តោតសំខាន់លើជនបរទេស តែប្រជាជនកម្ពុជា ក៏ចង់ឃើញនូវប្បធម៌បុណ្យអ៉ឺរ៉ុប ផ្តើមចេញពីកម្មវិធីនេះ យើងនឹងជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតឱ្យភ្ញៀវមកចូលរួមកម្សាន្តសប្បាយមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា២០២៣ ផ្តល់ការគាំទ្រដល់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ផ្តល់ការងារដោយប្រយោលដល់បងប្អូនប្រជាពលរដ្ឋរបស់យើង មានលទ្ធភាពរកចំណូលបានពីព្រឹត្តិការណ៍នេះផងដែរ រដ្ឋបាលខេត្តសូមគាំទ្រការរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីផ្តល់ឱកាសទាក់ទាញភ្ញៀវ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាខេត្តមានឆ្មេរសមុទ្រ ក្នុងគោលដៅជំរុញតំបន់នេះ ក្លាយជាកន្លែងទេសចរណ៍ និងការដឹកជញ្ជូនយ៉ាងសំខាន់មានកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះ ផ្លូវដែក ផ្លូវល្បឿនលឿន។ រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដាក់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឍ ផ្តល់ឱកាសឱ្យអ្នកពាណិជ្ជកម្ម សេដ្ឋកិច្ច អ្នកជំនួញទាំងឡាយ រួមនឹងអ្នកទេសចរណ៍ចាប់យកឱកាសវិនិយោគ និងអភិវឌ្ឍ ទន្ទឹមនោះចាំបាច់ត្រូវមានព្រឹត្តការណ៍ផ្សេងៗជួយគាំទ្រគ្នាផងដែរជាការបង្ហាញផលិតផលទេសចរណ៍ថ្មី ផ្តល់ឱកាសកាន់តែទូលំ ទូលាយសម្រាប់អ្នកទេសចរណ៍ សង្ឃឹមថា ព្រឹត្តការណ៍ដែលរៀបចំដោយ Prince នឹងទទួលបានការគាំទ្រសាទរពីអ្នកទេសចរណ៍ ហើយអាជ្ញាធរមូលដ្ឋានត្រូវធ្វើការប្រមូលផ្តុំគិតគូរ ផ្តល់ការកាំទ្រព្រឹត្តិការណ៍នេះ ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណ ការធ្វើចរាចរណ៍ ការស្នាក់នៅហូបចុកប្រកបដោយភាពរីករាយ និងសូមអំពាវនាវអ្នកទេសចរណ៍អ៉ឺរ៉ុបចូលរួមក្នុងព្រឹត្តការណ៍នេះដោយភាពរីករាយនាពេលខាងមុខ។
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង