ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន ៖ បានណែនាំឱ្យក្រុង ស្រុក ស្នងការ អាវុធហត្ថ ចូលរួម អនុវត្តផែនការ ក្របខណ្ឌគណៈបញ្ជាការ ឯកភាពខេត្តព្រះសីហនុ ដោយធ្វើយុទ្ធនាការរដ្ឋបាលចំហរ នៅតាមទីតាំង ដែលមានការ រស់នៅប្រមូលផ្តុំ
Mon,02 October 2023 (Time 06:12 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន ៖ បានណែនាំឱ្យក្រុង ស្រុក ស្នងការ អាវុធហត្ថ ចូលរួមអនុវត្តផែនការក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដោយធ្វើយុទ្ធនាការរដ្ឋបាលចំហរ នៅតាមទីតាំង ដែលមានការរស់នៅប្រមូលផ្តុំ
=================
នារសៀលថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំចុះពិនិត្យស្ថានភាពមជ្ឍមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ព្រះរាជអាជ្ញា តំណាងស្នងការ កងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ និងនាយិការទីចាត់ការហិរញ្ញវត្ថុខេត្ត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំដោយផ្តោតសំខាន់លើអ្នកប្រើប្រាស់ ជួញដូរ ចែកចាយគ្រៀងញៀននៅខេត្តព្រះសីហនុ មិនមានការថមថយ ក្រោយពីគណៈបញ្ជាការឯកភាពខេត្ត បើកកិច្ចប្រជុំ និងបានដាក់ចេញនូវវិធានការមួយចំនួនដល់ក្រុង ស្រុកត្រូវបន្តយកចិត្តទុកដាក់ធ្វើរដ្ឋបាលចំហរនៅតាមទីតាំងសង្ស័យថា មានក្រុមអ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដើម្បីប្រមូលពួកគេធ្វើតេស្តរកសាធាតុញៀន ប្រសិនរកឃើញយកមកធ្វើការព្យាបាល និងស្តារនីតិសម្បទានអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ផ្អែកលើសហគមន៍នៅមជ្ឈមណ្ឌល។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំឱ្យក្រុង ស្រុក ស្នងការ អាវុធហត្ថចូលរួមអនុវត្តផែនការក្របខណ្ឌគណៈបញ្ជាការឯកភាពខេត្ត ដោយធ្វើយុទ្ធនាការរដ្ឋបាលចំហរនៅតាមទីតាំង ដែលមានការរស់នៅប្រមូលផ្តុំមិនមានភាពច្បាស់លាស់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការប្រ មូលយកមកធ្វើតេស្តរកសារធាតុញៀន ដើម្បីផ្តាច់ឬសគល់អ្នកញៀនគ្រឿងញៀន ទន្ទឹមនោះត្រូវចុះត្រួតពិនិត្យអ្នកបើកបររថយន្ត ពិសេសអ្នកបើកបររថយន្តធុនធំ ប្រសិនរកឃើញមានសារធាតុញៀនយកមកចូលមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត។

ឯកឧត្តម អភិបាលខេត្ត អ្នកញៀនថ្នាំទាំងឡាយ​ សូមប្រញ៉ាប់ទៅទទួលសេវាបន្សាប ព្យាបាលដោយស្ម័គ្រចិត្ត​នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក​ដែលនៅជិតបំផុតដោយខ្លួនអាចរស់នៅក្នុងផ្ទះ​ ហើយក្រុមគ្រួសារ​ ត្រូវជួយមេីល​ថែ។ តែបេីដេីរចេញក្រៅ​ បន្តការប្រេីប្រាស់​សារធាតុ​ញៀន ឬបង្ករបញ្ហាដល់សង្គម សូមប្រិយមិត្ត​រាយការណ៍មកអាជ្ញាធរភូមិ ឃុំសង្កាត់​ជាបន្ទាន់ ដេីម្បីមានវិធានការបង្ខំអ្នកញៀនមកទទួលសេវានៅមណ្ឌល​ ដែលផ្តល់ការបន្សាប​ ការព្យាបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ជាដាច់ខាត។​ ធ្វេីបែបនេះបាន​ នោះអ្នកនឹងគេចផុតពីភាពជាទាសករគ្រឿងញៀន។

ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានបញ្ជាក់ថា ឯកឧត្តមបានផ្តល់ដី២០ហិកតា ឱ្យទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រៀងញៀន ដើម្បីសាងសង់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត ព្រមទាំងមានការជួយឧបត្ថម្ភជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ហើយនៅពេលពួកគាត់បានព្យាបាល និងស្តារនីតិសម្បទាគ្រៀងញៀនហើយ អាចចូលបណ្តុះបណ្តាលវិជ្ចាជីវៈ ផ្នែកកសិកម្មនៅសាលារបស់ឯកឧត្តមដោយមិនបង់ប្រាក់ទទួលបានអាហារ ៣ពេល និងទទួលឱ្យបំរើការងារនៅក្នុងការដ្ឋានមានដូចជា ចំការកៅស៊ូ ចំការដូងប្រេង និងមានកន្លែងការងារជាច្រើនផ្សេងទៀតទៅតាមចំណង់ចំណូលចិត្តរបស់ពួកគាត់។

លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទានអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត បានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ មកដល់បច្ចប្បុន្ន មណ្ឌលទទួលជនរងគ្រោះចំនួន ១,០៤៧នាក់ ស្រី ៤១នាក់ បានធ្វើសមាហរណកម្មអ្នកជាសះស្បើយគ្រៀងញៀនចូលទៅសហគមន៍ និងក្រុមគ្រួសារ ៥១៥នាក់ ស្រី១២នាក់ បច្ចុប្បន្ននៅសល់ចំនួន ៥៣៥នាក់ ស្រី២៩នាក់ ក្នុងនោះជនរងគ្រោះមកពីខេត្តព្រះសីហនុចំនួន ១៧៩នាក់ ស្រី ១៣នាក់ និងមកពីបណ្តាខេត្តនានា ក្នុងនោះមជ្ឍមណ្ឌលបានធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ មានដាំបន្លែ ជួសជុលម៉ាស៊ុនត្រជាក់ ផ្នែកតបណ្តាញអគ្គិសនី ផ្សារដែក ជាងកំបោជាដើម។

ក្នុងឪកាសនោះ ឯកឧត្តមអភិបាលខេត្ត នាំយកអំណោយសម្តេចតេជោអង្ករចំនួន ៣០តោន ជូនមជ្ឈមណ្ឌល និងថវិកាសម្តេចតេជោ ជូនបុគ្កលិកចំនួន ៤៩នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល។ ឯកឧត្តម ម៉ុង ឬទ្ធី ឧបត្ថម្ភសាច់ជ្រូក ២ក្បាល និងថវិកា ១ ០០០ដុល្លាអាមេរិក។ លោកឧកញ៉ា ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ឧបត្ថម្ភ មីយើង ១០០កេស ត្រីខ ១០០យួរ ទឹកត្រី ១០០យួរ ទឹកស៊ីអ៉ីវ ១០០យួរ នំធុង ១០២ធុង ទឹកដោះគោខាប់ ៤៨០កំប៉ុង និងថវិកា ១០លានរៀល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
768 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18006 នាក់
សរុប :
7182200 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង