ឯកឧត្តម អង្គ វង្ស វឌ្ឍានា និង ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពាន និងផ្លូវថ្មី ស្ថិតក្នុងឃុំជ្រៃ ស្រុកមោងឫស្សី---------------------------មោងឫស្សី៖ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣, ស្ពានបេតុប្រវែង ១២ម៉ែត្រ ឆ្លងកាត់ស្ទឹងដូនទ្រី និងផ្លូវក្រាលគ្រួសធម្មជាតិមួយខ្សែប្រវែង ១៤០ម៉ែត្រ ដែលចំណាយថវិកាក្នុងការសាងសង់អស់ប្រមាណជាង ១៧០លានរៀល ស្ថិតក្នុងភូមិម្រះព្រៅ និងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី និង ឯកឧត្តម កើត រិទ្ធ អនុប្រធានទី១ នៃក្រុមការងារចុះជួយស្រុកមោងឫស្សី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកានៃក្រុមការងារចុះជួយស្រុកមោងឫស្សី, ប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារចុះជួយឃុំជ្រៃ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រៃ ដែលមានចំនួនសរុបប្រមាណ ៦០០ នាក់។មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ ក្នុងនាមឯកឧត្តមប្រធានក្រុមការងារ, ឯកឧត្តម កើត រិទ្ធ បានលើកឡើងថា ស្ពាន និងផ្លូវថ្មី ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់មួយដែលនឹងជួយសម្រួលបន្ថែមដល់ការធ្វើដំណើរ និងការដឹកជញ្ជូន ទាំងសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាភូមិនានានៃឃុំជ្រៃផ្ទាល់ផង ទាំងប្រជាពលរដ្ឋនៃឃុំផ្សេងទៀតក្នុងស្រុកមោងឫស្សីផង។ សមិទ្ធផលដ៏ថ្លៃថ្លាថ្មីទាំងពីរនេះ ក៏ដូចជាសមិទ្ធផលដទៃផ្សេងទៀតដែលបានកើតមាននាពេលកន្លងមក អាចកើតឡើងបាន គឺដោយសារមានកម្លាំងរួបរួមសាមគ្គីគ្នា និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំជ្រៃ ជាមួយនឹងក្រុមការងារចុះជួយឃុំជ្រៃ ដែលកត្តាសាមគ្គីភាព និងការគាំទ្រនេះ គឺជាកត្តាដ៏សំខាន់ក្នុងការរៀបចំបង្កើតឱ្យមានសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅពេលខាងមុខ។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមក៏បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ ឯកឧត្តម ជិន ម៉ាលីន ប្រធានក្រុមការងារចុះជួយឃុំជ្រៃ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំជ្រៃ ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងសស្រាកសស្រាំក្នុងការជួយដោះស្រាយរាល់ការលំបាកនានារបស់ប្រជាពលរដ្ឋ និងខិតខំធ្វើយ៉ាងណាឱ្យឃុំជ្រៃមានការអភិវឌ្ឍ សំដៅធ្វើឱ្យជីវភាពប្រជាពលរដ្ឋឃុំជ្រៃកាន់តែប្រសើរឡើង។បន្ថែមពីនេះ, ឯកឧត្តម កើត រិទ្ធ ក៏បានគូសរំលេច ជូនអង្គពិធីនូវការងារអាទិភាពសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ដែលក្នុងនោះរាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពលើការអភិវឌ្ឍមូលដ្ឋាន ដែលរួមមាន ការអភិវឌ្ឍវិស័យកសិកម្ម ការពង្រឹងគុណភាពអប់រំរបស់កុមារ និងយុវជននៅមូលដ្ឋាន និងការពង្រឹងគុណភាពសេវាសុខាភិបាលនៅមូលដ្ឋាន ក៏ដូចជាការអភិវឌ្ឍវិស័យសំខាន់ៗផ្សេងទៀតដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ