ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧត្តមសេនីយ៍ឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានប្រកាសប្តេជ្ញា មិនឲ្យគ្រឿងញៀន ជាប់នឹងខ្លួនដល់កងទ័ព នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនោះឡើយ
Tue,03 October 2023 (Time 07:37 PM)
ដោយ ៖ ដើម្បីប្រជាជន


ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក បានប្រកាសប្តេជ្ញា មិនឲ្យគ្រឿងញៀនជាប់នឹងខ្លួនដល់កងទ័ពនៅបញ្ជាការដ្ឋានកងទ័ពជើងទឹកនោះឡើយ ហើយប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធ នឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងយកទៅផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។

ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា ដើម្បីអនុវត្ត​ទៅតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួងការពារជាតិកម្ពុជា «សូន្យគ្រឿង​ញៀន​ក្នុងវិស័យកងទ័ព» បញ្ជាការដ្ឋានកងទ័ពជើងទឹក នឹងមិនអនុញ្ញាត​ឲ្យ​នាយទាហាន​ពល​ទាហាន​រូបណាជាប់ពាក់ព័ន្ធ​គ្រឿងញៀន​នោះទេ ហើយ ឯកឧត្តម ​ក៏ប្រកាស​គាំទ្រពេញ​ទំហឹង​រាល់បទបញ្ជាថ្មីៗនេះរបស់រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ចំពោះវិធានការក្តៅ​ពាក់ព័ន្ធលើករណី​មួយនេះផងដែរ។

ឧត្តមនាវីឯក បានបញ្ជាក់ថា«ក្នុងនាមខ្ញុំតំណាងឲ្យបញ្ជាការដ្ឋានកងទ័ពជើងទឹក​ ខ្ញុំសូមគាំទ្រ ពេញ​ទំហឹងបទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ​នេះហើយដែលយើងបានអនុវត្តនាពេលកន្លងមក ខណៈក្នុងនាម​ជាកងទ័ព​គឺត្រូវមានវិន័យ ​មាន​ភាព​ថ្លៃថ្នូរ​ប្រកប​ទៅដោយចំណេះដឹង ដែលជាកត្តា​មួយរួមទាំង​សុខភាព ដោយប្រកាសដាច់ខាត​ចំពោះ​គ្រឿងញៀន​ ដែលជាការរួមចំណែកដ៏ធំ​ជាមួយ​រាជ​រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ជាពិសេសគឺក្នុងជូរកងទ័ពតែម្តង»។

ជាមួយគ្នានេះដែរឧត្តមនាវីឯក ទៀ សុខា​ ក៏បាន​បញ្ជាក់អះអាងផងដែរថា ​តាំងពីដើមរហូត ដល់​បច្ចុប្បន្ននេះក្នុង​ជូរបញ្ជាការដ្ឋានកងទ័ពជើងទឹកគ្មាននាយទាហាន​ពលទាហាន​ណាម្នាក់​ បាន​ប្រើប្រាស់ ​និងជាប់ពាក់ព័ន្ធករណីគ្រឿងញៀន​នោះឡើយ ​ដោយសារ​តែក្នុងអង្គភាពរបស់​ឯកឧត្តមមានបទ​ បញ្ជាផ្ទៃក្នុង ដូចជា​វិន័យ​កងកម្លាំង​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ព្រមទាំងមានការ​ផ្សព្វផ្សាយ​នានាជាប្រចាំ ស្តីពីផលប៉ះពាល់អំពី​គ្រឿងញៀន​នេះដល់​កងទ័ពជើងទឹកផងដែរ។

យ៉ាងណាក៏ដោយ​ ឯកឧត្តម ឧត្តមនាវីឯកទៀ ​សុខា ​ក៏បានលើកឡើងផងដែរថា ​បញ្ជាការដ្ឋាន កងទ័ពជើងទឹក នឹងខិតខំឲ្យសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ ដើម្បីទប់ ស្កាត់ ​និងប្រយុទ្ធប្រឆាំងនូវគ្រឿងញៀននេះ។

មួយវិញទៀត ឯកឧត្តម ឧត្តមនាវីឯក ​ក៏បានផ្ញើសាររំលឹក ​ដល់យោធិនគ្រប់រូប ជាពិសេស​គឺ​នៅក្នុងជូរកងទ័ពជើងទឹកនេះតែម្តង​ ត្រូវតែអនុវត្តវិន័យឲ្យបាន​ត្រឹមត្រូវ និងត្រូវ​ជៀសវាង​ឲ្យឆ្ងាយ​ចំពោះគ្រឿងញៀន ​ខណៈគ្រឿងញៀននេះវានាំឲ្យយើងទាំងអស់គ្នាខូច​សុខភាព ​បំផ្លាញ​អនាគត​យើង និងក្រុមគ្រួសារ ​រួមទាំងសង្គមជាតិទាំងមូលផងដែរ។

សូមបញ្ជាក់ថា ​នៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន ​នាយទាហានរងនៅក្នុងយោធភូមិ ភាគទី៤ ​និងទី៥កាលពីកន្លងទៅនេះ ​នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិកម្ពុជា​ បានដាក់បទបញ្ជា ​និង​ដាស់តឿន ដល់កងទ័ពទាំងអស់​មិន​ត្រូវសេព និង​ជាប់ពាក់ព័ន្ធនឹងការ​ជួញដូរ​គ្រឿងញៀន​នោះឡើយ​ហើយ​ប្រសិនបើរកឃើញថា​ទាហាន​រូបណាដែលសេព ​និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំង​ដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
805 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18043 នាក់
សរុប :
7182237 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង