ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបំប៉នជំនាញ ប្រយុទ្ធប្រឆាំង បទល្មើសជួញដូរគ្រឿងញៀន
Fri,06 October 2023 (Time 02:56 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន
====================
រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ និងនគរបាលជាតិបារាំង នៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នេះ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញប្រយុទ្ធប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។

ពីវេទិកាអធិបតី ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ នៃសាធារណៈរដ្ឋបារាំង ដែលកន្លងមកបានជួយបណ្តុះបណ្តាលជំនាញ ដល់ មន្រ្តីនគរបាលជាតិកម្ពុជា ឲ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញ ដែលនឹងត្រូវបានបិទបញ្ចប់នៅថ្ងៃនេះ គឺបានផ្តល់បទពិសោធន៍ និងចំណេះដឹងថ្មីមួយ ទៀត សម្រាប់សិក្ខា កាមទាំងអស់ដែលជាមន្រ្តីអនុវត្តច្បាប់ ថ្វីត្បិតតែមានរយៈពេលខ្លី ក៏ប៉ុន្តែយើងបានយល់ដឹងច្រើន ពីសភាពការណ៍សកល ពីសភាពការណ៍នៅប្រទេសបារាំង និងសភាពការណ៍គ្រឿងញៀននៅកម្ពុជា។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការរង មានប្រសាសន៍បន្តថា៖ នៅក្នុងអាណាត្តិទី០៧ នៃរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះមាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកំណែទម្រង់កងកម្លាំង ហើយនេះជាអាទិភាពទី១ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល នោះគឺ ការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពល។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបន្ថែមថា ៖ គ្រឿងញៀននេះហើយ គឺជាកម្មវត្ថុកង្វល់ សកល មិនមែនតែកម្ពុជានោះទេ ដែលវាប៉ះពាល់ដល់សុខភាព និងបង្កមហន្តរាយជាច្រើនដោយ សារបទឧក្រិដ្ឋនានា។ ដូចយើងបានដឹងច្បាស់ហើយក្នុងបណ្ដាបទឧក្រិដ្ឋនានា ដែលកើតមានឡើងក្នុងសកលលោក និងនៅកម្ពុជា ៧០ភាគរយ គឺឧក្រិដ្ឋជនដែលប្រព្រឹត្តិបទល្មើសតែងតែប្រើប្រាស់គ្រឿងញៀន។ ដូចនេះ ក្នុងនាមយើងជាអ្នកអាជីព ជាយុទ្ធជនប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវតែរួមគ្នាបង្ការ បង្រ្កាបបទល្មើសគ្រឿងញៀន ឲ្យសកម្មដើម្បីសុវត្ថិភាពសង្គម។

ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ក្នុងនាម ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់លោកស្រី Marianne Flour-Bourril ជាគ្រូឧទេសនាម, អ្នកបកប្រែ និងសិក្ខាកាមទាំងអស់ ដែលបានខិត ខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះចេះដឹង ដើម្បីយកទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធ ភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏កត់សម្គាល់ឃើញដែរថា វគ្គសិក្សានេះថ្វីត្បិតតែពាក់ព័ន្ធច្រើនទៅ លើសភាពការណ៍ កិច្ចសហប្រតិបត្តិការ រចនាសម្ព័ន្ធ ក៏ដូចជាវិធីស្រាវជ្រាវប្រមូលភស្តុតាង ការបង្ក្រាប របស់នគរបាល នៃក្រសួងមហាផ្ទៃ សាធារណៈរដ្ឋបារាំង ក៏ពិតមែន ប៉ុន្តែជាមេរៀនមួយដែលមានគុណតម្លៃ និងប្រសិទ្ធភាពសម្រាប់សិក្ខាកាមទាំងអស់យកទៅអនុវត្តន៍ ពីសេសត្រូវ យក មកឆ្លុះបញ្ជាំងជាមួយនឹងសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាផែនការសកម្មភាពរបស់នគរបាលប្រឆាំងគ្រឿងញៀនរបស់កម្ពុជាយើង។ ទោះបីថាច្បាប់នៃប្រទេសទាំងពីរមានភាពខុសគ្នាអំពីនីតិវិធី ការអនុវត្ត ក៏ប៉ុន្តែគោលដៅរួមតែមួយគឺ ស្រាវជ្រាវ រកឲ្យឃើញបង្ក្រាបឲ្យបាន និងប្រមូលភស្តុតាងបញ្ជូនទៅតុលាការដូចគ្នា។

ជាចុងក្រោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការរង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ ត្រូវយកចំណេះចេះដឹងទាំងនេះ ផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាបងប្អូនរួមអាជីព ជាពិសេសក្នុងការងារប្រឈម បង្ការ ការពារ ពេលបងប្អូនចុះប្រតិបត្តិការ។

សូមបញ្ជាក់ថា វគ្កបណ្ដុះបណ្ដាលនេះ មានរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៣ ដោយមានសិក្ខាកាម សរុបចំនួន ២០រូប មកពីមន្ទីរប្រឆាំងគ្រឿងញៀន ,ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ,ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ,ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ,ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
216 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
17454 នាក់
សរុប :
7181648 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង