ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ៖ បានថ្លែងថា នេះគឺជាមោទនភាព ដ៏ឧត្តុងឧត្តមណាស់ ដែលកងយោធពលខេមរភូមិន្ទ ត្រូវបានមិត្តចិន អញ្ជើញឲ្យចូលរួម ក្នុងសមយុទ្ធពហុសាសន៍រួម ដ៏មានសារសំខាន់ មិត្តភាព សន្តិភាព-២០២៣
Sat,11 November 2023 (Time 08:42 AM)
ដោយ ៖ ដើម្បីប្រជាជន


កងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ជូនកងកម្លាំងនៃបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំងមួយផ្នែករបស់បញ្ជាការដ្ឋានកងពលតូចលេខ ៧០ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ប្រមាណជាជាង ៩២ នាក់ រួមនឹងសម្ភារៈ បរិក្ខារ យោធា ទៅកាន់តំបន់ កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសមយុទ្ធ "សន្តិភាព មិត្តភាព ២០២៣" អាមែនយូយី ២០២៣ "AMAN YOUYI 2023"ក្រោមប្រធានបទ "ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ" ដែលមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលសមយុទ្ធរួមនេះ រៀបចំធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមតំណាងអង្គការសហប្រជាជាតិ និងកងកម្លាំងកងទ័ពកម្ពុជា ឡាវ ម៉ាឡេស៊ី ថៃ វៀតណាម និងចិន ដែលបណ្ដើរប្រទេសទាំងនោះនិងបញ្ជូនកម្លាំងយោធារបស់ខ្លួន រួមនិងសម្ភារៈបរិក្ខារយោធា ទៅចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករទាំងនៅលើដីគោក និងនៅលើផ្ទៃសមុទ្រ ។

ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។

ក្នុងឱកាសជួបសំណេះសំណាលនោះ បន្ទាប់ពីឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យាធ្វើសេចក្តីរាយការណ៍អំពីការត្រៀមទាំងកម្លាំង សម្ភារៈ បរិក្ខារយោធា ចេញទៅចូលរួមសមយុទ្ធនេះ មក នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា នេះគឺជាមោទនភាព ដ៏ឧត្តុងឧត្តមណាស់ ហើយក៏ជាមុខមាត់ សម្រាប់ប្រជាជនកម្ពុជាផងដែរ។ ដែលកងយោធពលខេមរភូមិន្ទយើង ត្រូវបានមិត្តចិន អញ្ជើញឲ្យចូលរួមក្នុងសមយុទ្ធពហុសាសន៍រួមដ៏មានសារសំខាន់ "មិត្តភាព សន្តិភាព-២០២៣" ដែលរៀបចំឡើងដោយកងទ័ពរំដោះប្រជាជនចិន ដែលមានបណ្ដាប្រទេសចំនួន៦ ចូលរួមក្នុងសមយុទ្ធនេះដោយរួមទាំងអ្នកតំណាងរបស់អង្គការសហប្រជាជាតិ ក៏មានវត្តមាននៅទីនោះដែរ ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងទៀតថា នេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរភូមិន្ទយើង បានចេញទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម ដូច្នេះយើងជឿជាក់ថាកម្លាំងរបស់យើងនិងចូលរួមក្នុងប្រតិបត្តិការសមយុទ្ធនេះប្រកបដោយជោគជ័យ ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក្នុងនាមសម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហ្នឹងឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានកោតសរសើរចំពោះក្រុមការងារ ដែលបានសហការគ្នាយ៉ាងល្អជាមួយបញ្ជាការដ្ឋានកងពលតូចលេខ ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក រៀបចំទាំងកម្លាំង និងសម្ភារៈបរិក្ខារយោធា ដើម្បីធានា ឱ្យការប្រុងប្រៀបចេញដំណើរទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍រួម "សន្តិភាព មិត្តភាព ២០២៣" នៅប្រទេសចិនបានប្រកបទៅដោយរលូន ។

ឯកឧត្តម ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចបបរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ផ្ញើជូនដល់កងកម្លាំងយើងទាំងអស់ ដែលនឹងត្រៀមចេញទៅចូលរួមនៅក្នុងសមយុទ្ធ ដែលមានឈ្មោះថាសមយុទ្ធរួម "សន្តិភាព មិត្តភាព ២០២៣" អាមែនយូយី ២០២៣ "AMAN YOUYI 2023" លើប្រធានបទ "ប្រតិបត្តិការយោធាចម្រុះ លើការប្រឆាំងភេរវកម្ម និងការថែរក្សាសន្តិសុខលម្ហសមុទ្រ" ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
159 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
34584 នាក់
សរុប :
7200419 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ