ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្នសភា បានអញ្ចើញទទួលជួប សមាគមពុទ្ធិក:សមាគមកម្ពុជរដ្ឋ ក្នុងដំណើរ ទស្សនកិច្ច សិក្សាអំពីតួនាទី ភារកិច្ចរដ្ឋសភា
Tue,21 November 2023 (Time 09:17 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្នសភា បានអញ្ចើញទទួលជួបសមាគមពុទ្ធិក:សមាគមកម្ពុជរដ្ឋ ក្នុងដំណើរទស្សនកិច្ចសិក្សាអំពីតួនាទីភារកិច្ចរដ្ឋសភា
================
នៅថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំយុវជនកីឡា ធម្មការសាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្នសភា បានអញ្ចើញទទួលជួបសមាគមពុទ្ធិក:សមាគមកម្ពុជរដ្ឋ ក្នុងដំណើរទស្សនកិច្ចសិក្សាអំពីតួនាទីភារកិច្ចរដ្ឋសភា ដែលជាស្ថាប័ននីតិបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា ។

សមាជិក សមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ប្រមាណ៦០នាក់ ដឹកនាំដោយ​ លោកជំទាវអគ្គមហាឧបាសិកា ម៉ែន នារីវុឌ្ឍី ប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅវិមានរដ្ឋសភា។ សមាជិក សមាជិកា ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានទទួលស្វាគមន៍​ និងធ្វើបទបង្ហាញដោយ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី័៧) ដែលមាន ឯកឧត្តម ប៉ា សុជាតិវង្ស ជាប្រធានគណៈកម្មការ ព្រមទាំង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ។

សមាជិករដ្ឋសភាទាំង៣រូប បានធ្វើបទបង្ហាញសង្ខេបពីការកកើតរដ្ឋធម្មនុញ្ញកម្ពុជា និងទិដ្ឋភាពទូទៅរបស់រដ្ឋសភា និងតួនាទីភារកិច្ចក្នុងការអនុម័តច្បាប់នៅរដ្ឋសភា និងតួនាទីភារកិច្ចគណៈកម្មការជំនាញរបស់រដ្ឋសភា ពិសេសតួនាទីភារកិច្ចរបស់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា។ ជាមួយគ្នានេះក៏បានធ្វើការបង្ហាញ និងពន្យល់អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងស្ថានការណ៍វិវត្តន៍រទូទៅរបស់ជាតិផងដែរ។

ឯកឧត្តម ឡេង ប៉េងឡង បានធ្វើការបង្ហាញពីតួនាទីភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។ ដោយបានបញ្ជាក់ថារដ្ឋសភាជាកន្លែងធ្វើការរបស់តំណាងរាស្រ្ត ក៏ដូចជាកន្លែងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ ហើយអគ្គលេខាធិការដ្ឋានរដ្ឋសភា គឺជាសេនាធិការរបស់រដ្ឋសភា ដែលមានភារកិច្ចសំខាន់ក្នុងការផ្ដល់សេវា និងបច្ចេកទេសគ្រប់បែបយ៉ាងដល់ដំណើរការប្រចាំថ្ងៃរបស់រដ្ឋសភា ក្នុងការបំពេញភារកិច្ចជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកជំទាវអគ្គមហាឧបាសិកា ម៉ែន នារីវុឌ្ឍី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យសមាជិក សមាជិកា នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានមកធ្វើទស្សនកិច្ច នៅវិមានរដ្ឋសភាដោយផ្ទាល់ និងសូមថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម ប៉ា សុជាតិវង្ស និងឯកឧត្តម ឡេង ប៉េងឡុង ព្រមទាំងសហការី ដែលបានទទួលស្វាគមន៍ និងបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីការងាររបស់រដ្ឋសភា ជូនដល់ប្រតិភូ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ បានយល់ដឹង។

លើសពីនោះទៀត សមាជិកពុទ្ធិកសមាគមកម្ពុជរដ្ឋ ក៏បានទស្សនាកន្លែងសំខាន់មួយចំនួន នៅក្នុងវិមានរដ្ឋសភាផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3472 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
37897 នាក់
សរុប :
7203732 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ