ឯកឧត្តម គួច ចំរើន ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃគោលនយោបាយប័ញ្ចកោណតំណាក់កាលទី១ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៦ ផ្លូវ ទឹក ភ្លើង ធនធានមនុស្ស ឌីជីថល និងបង្រឹងវិស័យកសិកម្ម ================នៅថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅវត្តព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រីជាមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅស្រុកព្រៃនប់ មានសំណួរ និងសំណូមពរសរុបចំនួន ១៨ ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់ជាសំណួរ និងសំណូមពរចំនួន ៣នាក់ និងលើកតាមរយៈសំបុត្រមានចំនួន ១៥សំបុត្រ។ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋម្តងមួយៗ ដើម្បីដោះស្រាយឱ្យមានតម្លាភាព គណនេយ្យភាព ឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ម្យ៉ាងទៀតវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មានគោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលដែលសម្រេចបានសំខាន់ៗរបស់រដ្ឋបាលខេត្តតាមរយៈការអនុវត្តនូវសកម្មភាពនានា និងធ្វើការពិភាក្សា ពិគ្រោះយោបល់ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ៗសម្រាប់យកទៅធ្វើការពិចារណា ដោះស្រាយ និងអនុវត្តបន្តក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជារឿងមួយសំខាន់ទាមទារឱ្យយើងត្រូវរួមគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ខ្សែក្រវ៉ាត់ជាដើម។ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅខេត្តព្រះសីហនុ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៥០ករណី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១០៩នាក់ ស្រី ៧នាក់ ក្នុងនោះស្រុកព្រៃនប់មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៦ករណី ស្លាប់មនុស្សចំនួន ៥២នាក់ ស្រី ៥នាក់ និងរបួសស្រាល ៣២នាក់ ស្រី ៧នាក់ និងរបួសធ្ងន់ ២៤នាក់ ស្រី ៧នាក់ និងក្រុងព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍ចំនួន៧១ករណី ស្លាប់មនុស្សចំនួន ៤០នាក់ ស្រី៦នាក់។ហើយថ្មីៗនេះ គ្រោះថ្នាក់ចរាចរណ៍បង្កដោយសត្វគោដើរឆ្លងផ្លូវបណ្តាល់ឱ្យកម្មករចេញពីធ្វើការបុកជាមួយគោ ស្លាប់ចំនួន ២នាក់ ដូច្នេះគណៈបញ្ជាការឯកភាពស្រុក និងមេឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ធ្វើការអប់រំម្ចាស់សត្វគោ ក្របីទាំងអស់ត្រូវមានការប្រុងប្រយ័ត្នមិនត្រូវព្រលេងសត្វរបស់ខ្លួនដើឆ្លងកាត់ផ្លូវដោយគ្មានម្ចាស់គ្រប់គ្រងនោះទេ ហើយការព្រលេងសត្វចោល បង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ និងបំផ្លាញ់ផលដំណាំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ការប្រើប្រាស់គ្រឿងញៀនក៏ជាកង្វល់ប្រឈមរបស់យើងទាំងអស់គ្នា ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់ ការជួញដូរ យើងត្រូវធ្វើការត្រួតពិនិត្យលើអ្នកបើកបរ យានយន្តគ្រប់ប្រភេទ ពិសេសរថយន្តធុនធំ ដើម្បីរកអាវុធជាតិផ្ទុះ និងគ្រឿងញៀន ក្នុងនោះត្រូវធ្វើរដ្ឋបាលចំហរនៅតាមចំណុចដែលមានការសង្ស័យជាប្រចាំ។ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃគោលនយោបាយប័ញ្ចកោណតំណាក់កាលទី១ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៦ មានដូចជា ផ្លូវ ទឹក ភ្លើង ធនធានមនុស្ស ឌីជីថល និងបង្រឹងវិស័យកសិកម្ម ដែលបានដាក់ឱ្យអនុវត្តនៅរាជធានី ខេត្តចំនួន១៩ ដោយឡែកខេត្តព្រះសីហនុមិនទាន់បានដាក់ជាខេត្តអាទិភាពចូលក្នុងយុទ្ធសាស្ត្រទាំង ៦នេះទេ រង់ចាំតំណាក់កាលទីពីរបន្តទៀត។ ចំពោះ បណ្ណ ប.ស.ស ជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់ឱ្យប្រជាពលរដ្ឋក្រីក្រ កម្មករ កម្មការិនីធ្វើការតាមបណ្តារោងចក្រ សហគ្រាស ព្រោះវាមានអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព ហើយក្រុមប្រឹក្សាឃុំ សង្កាត់របស់យើងត្រូវធ្វើជាគំរូសម្រាប់ធ្វើការពន្យល់ដល់ប្រជាពលរដ្ឋឱ្យចេះប្រើប្រាស់បណ្ណ ប.ស.ស ដែលជា (បណ្ណមូលនិធិសមធម៌សុខាភិបាល) នៅតាមឃុំ សង្កាត់របស់ខ្លួន។
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង