អភិបាលខេត្តកំពង់ចាម ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាពសូវៀត ដែលបានស្លាប់ដោយសារទាហានខ្មែរក្រហម វាយឆ្មក់តាមដងផ្លូវ ក្នុងស្រុកចំការលេីឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធអតីតអ្នកជំនាញការកសិកម្មនៃសហភាពសូវៀត ចំនួន៩រូប (ខ្មែរ ១រូប, សូវៀត ៨រូប) ដែលបានស្លាប់បាត់បង់ជីវិតដោយសារទាហានខ្មែរក្រហម វាយឆ្មក់តាមដងផ្លូវ ក្នុងស្រុកចំការលេី កាលពីឆ្នាំ១៩៨៣ ។ ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវត្តដូនធី ស្ថិតក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមវត្តមានឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ ចារកិច្ច និងជាមេបញ្ជាការរង កងទ័ពជើងគោក ឯកឧត្ដម H.E. Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ជាច្រើនផងដែរ ។ សូមជំរាបថា អតីតអ្នកជំនាញការកសិកម្មបានធ្វើដំណើរទៅស្ថានីយ៍ពិសោធន៍ដំណាំកប្បាស នៅស្រុកចំការលើ ខេត្តកំពង់ចាម ដោយសារស្ថានភាពផ្លូវលំបាកក្រុមការងារ បានទៅសម្រាកនៅខេត្តកំពង់ចាម មួយយប់ ដោយមានរថយន្ត ៣គ្រឿង ២គ្រឿង១២កៅអី និង១គ្រឿង ដឹកប៉ូសីល កងកាពារពីខេត្តចំនួន ១២នាក់ផងដែរ។ លុះព្រឹកឡើងថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣ បានចេញដំណើរមកស្ថាននីយ៏ពិសោធន៍ដំណាំកប្បាស ពេលធ្វើដំណើរដល់ភូមិដូនធី និងចន្លោះភូមិមួយទៀត ដែលមានលក្ខណៈ ជាព្រៃរបោះខ្ពស់ៗ ត្រឹមក្បាល ដែលពួកខ្មែរក្រហមងាយស្រួលពួនស្ទាក់ចាញ់ ដោយមាន២ក្រុម និងមានកាំភ្លើងគ្រប់ដៃ ម៉ាក AK47 B40 និងអាចមានកាំភ្លើងយន្ត បាញ់សន្ធាប់មកក្បួនរថយន្តរបស់ក្រុមការងារ បានធ្វើអោយក្រុម កងការពារបាត់ម្ចាស់ការ រត់ដកថយ ដើម្បីរកស្ថានភាពប្រយុទ្ធតបវិញ តែយើងត្រូវពួកខ្មែរក្រហមបាញ់ របួសនិងស្លាប់ ។ បាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះរួមមាន៖ ១. លោក សូ សុខឃាង មន្ត្រីការិយាល័យស្រាវជ្រាវ (ជនជាតិខ្មែរ) ។ ២- លោក ទីមេណូវ វ.វ (N.V.Tikmenov) វិស្វករបច្ចេកវិទ្យា ។ ៣- លោក លិស្សិនកូ ហ្គេ.អា (G.A. Lysenko) វិស្វករក្សេត្រសាស្ត្រ ។ ៤- លោក ហ្គីប៉ូវ អីអី (Yu.I. Gribov) វិស្វករគ្រឿងយន្ត ។ ៥- លោក អាយុនដូវ កា.ហ (K.Kh.Akhundov) ក្សេត្រគីមីវិទ្យា ។ ៦-លោក ធៀលណូវ អា.ហ្គ (A.G. Chernov) ឯកទេសគ្រឿងយន្ត ។ និង ៧-លោក ហ្វេសសេវ ទ . (T. Fayziev) ឯកទេសគ្រឿងយន្ត ។ ៨-លោក ណាសារ៉ូវ ឆ.អ (N.A.Nazarov) វិស្វករក្សេត្រសាស្ត្រ ការពារដំណាំ ។ ៩-លោក សាអាតូវ ស. (S. Saatov) វិស្វករ និងអ្នកបកប្រែ ។ បន្ទាប់ពីជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ អង្គការចាត់តាំងរបស់ខ្មែក្រហម នៅតែបន្ត សកម្មភាពជាក្រុមឧទ្ទាម បន្តសង្គ្រាមបំផ្លិចបំផ្លាញ បង្កអសន្តិសុខក្នុងផ្ទៃប្រទេស។ កម្ពុជាតែងតែមាន ការបែកបាក់ទៅជាតំបន់ត្រួតត្រាពីរ ឬបីភាគី ពុំដែលទទួលបាននូវសន្តិភាពពេញលេញនោះឡើយ។ ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន មាតុភូមិយើងដែលធ្លាប់តែ ឆ្លងកាត់នូវភ្លើងសង្គ្រាមការបែកបាក់ និងការប្រល័យពូជសាសន៍ បានរកឃើញមកវិញនូវសន្តិភាព តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ