សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន គោរពដឹងគុណដល់គម្រូវរីភាពនារីដែលបានចូលរួមក្នុងការរំដោះជាតិ មាតុភូមិ ក្នុងឱកាសខួប ៤៥ឆ្នាំ នៃថ្ងៃកំណើតរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍==========================សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាលេជាមួយនិវត្តន៍ជនជានារី នៃសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដែលមានស្នាដៃ និងអបអរសាទរក្នុងឱកាសខួបលើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ខាងមុខនេះ គឺជាថ្ងៃកំណើត របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ហើយក៏ជាថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាផងដែរ។ សមាគមនារីកម្ពុជា បានចាប់កំណើតឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិជួប នូវគ្រោះអាសន្នដែលបង្កឡើងដោយ របបប្រល័យពូជសាសន៍ ។ សមាគមនារីក៏បានបំផុសបងប្អូននារីគ្រប់ ស្រទាប់វណ្ណៈ ជាកសិករ កម្មករ បញ្ញវ័ន្ត ជនជាតិភាគតិច រួមគ្នាជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍ ១១ ខ របស់រណសិរ្សសាមគ្គីង្គ្រោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ និងនាំមកនូវមហាជ័យជំនះជាប្រវត្តិសាស្ត្រនាថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា សមាគមនារីបានចូលរួមធ្វើសកម្មភាពយ៉ាងអង់អាចក្លាហានប្រកបដោយវីរភាពនិងឆន្ទៈមោះមុត ដើម្បីរំដោះជាតិ មាតុភូមិនិងប្រជាជនឲ្យផុតពីរបបប្រល័យពូជសាសន៍ដ៏កំណាចឃោរឃៅ បានចលនាប្រជាជននិងនារីគ្រប់លំដាប់ថ្នាក់ និងបំពេញភារកិច្ចសំខាន់ៗជាប្រវត្តិសាស្ត្រប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈតស៊ូ លះបង់ ជំនះគ្រប់ឧបសគ្គដោយមិនគិតពីការលំបាកនឿយហត់ ដើម្បីចូលរួមចំណែកស្តារ ការពារនិងកសាងមាតុភូមិកម្ពុជា ដែលរងការបំផ្លិចបំផ្លាញដោយរបបប្រល័យពូជសាសន៍ប៉ុលពត តាំងពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន និងនៅតែបន្តរួមគ្នាធ្វើសកម្មភាពដើម្បីសម្រេចឲ្យបាននូវគោលនយោបាយ របស់បក្ស និងរាជរដ្ឋាភិបាលដែលបានដាក់ចេញនៅគ្រប់អាណត្តិនិងគ្រប់តំណាក់កាល។នៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគោរព និងដឹងគុណដល់គម្រូវីរភាពដ៏អង់អាចក្លាហានរបស់យុទ្ធនារី និងសូមលំឱនកាយគោរពដល់វិញ្ញាណក្ខ័ន្ធរបស់យុទ្ធនារី និងបងប្អូននារីទាំងអស់ដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិ មាតុភូមិ និងសូមបួងសួងដួងវិញ្ញាណក្ខ័ន្ធពួកគាត់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លើសពីនេះសម្តេចក៏បានអរគុណចំពោះបងប្អូននារីដែលជាអតីតថ្នាក់ដឹកនាំសមាគមនារី និងនិវត្តន៍ជនទាំងអស់ដែលក្នុងមួយជីវិតនេះបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីផលប្រយោជន៍និងវឌ្ឍនភាពរបស់ស្ត្រី និងសូមចូលរួមអបអរសាទរ និងគោរពដឹងគុណចំពោះបងប្អូននារីដែលកំពុងបម្រើការងារនៅគ្រប់វិស័យ គ្រប់លំដាប់ថ្នាក់ទាំងស្ថាប័នរដ្ឋនិងឯកជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងមិនខ្លាចការលំបាកនឿយហត់បង្កើតនូវសមិទ្ធិផល ថ្មីៗល្អៗជាច្រើនឥតគណនាដើម្បីវឌ្ឍនភាពរបស់មាតុភូមិកម្ពុជា។ជាចុងក្រោយ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងថ្ងៃនេះចំនួនជិត ១០០នាក់ បានទទួលនូវ ថវិកា សំពត់សឹង ១ ក្រម៉ា ១ និងរៀបចំទទួលទានអាហារសាមគ្គីរួមគ្នា៕
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង