អភិបាលព្រះសីហនុ អញ្ជើញចូលរួមពិធីបើកជាផ្លូវការពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop នៅលើកប៉ាល់ MV Doulos Hop ដែលមានសៀវភៅជាងពីរពាន់ក្បាល ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ==============នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល អញ្ជើញចូលរួមពីធីបើកជាផ្លូវការពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop នៅលើកប៉ាល់ MV Doulos Hop ដែលមានសៀវភៅជាងពីរពាន់ក្បាល ដែលចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ និងបើកឪ្យប្រជាពលរដ្ឋចូលទស្សននា និងអានសៀវភៅនៅលើកប៉ាល់។ លោក ណាថាន ឆ្មុត (Nathan Schmutz) នាយកគម្រោងរបស់កប៉ាល់ MV Doulos Hop បានថ្លែងអំណរគុណរដ្ឋបាលខេត្ត និងភ្ញៀវកតិ្តយសដែលបានទទួលស្វាគមន៍នៅលើនាវា និងបានជួបជាមួយសហគមន៍គ្រួសារបំរើការងារនៅលើកប៉ាល់ ហើយការធ្វើដំណើរមកកម្ពុជានាពេលនេះ ឃើញប្រជាជនកម្ពុជាមានភាពរួសរាយរាក់ទាក់ និងបានឃើញទីក្រុងដ៏ស្អាត និងមានការអភិវឌ្ឍរីកចម្រើនជឿនលឿនក្រុមការងាររបស់កប៉ាល់នឹងស្នាក់នៅទីនេះរហូតឆ្លងឆ្នាំសកល ពួកយើងនឹងប្រារព្ធពិធីឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ ពិតជាមានភាពសប្បាយរីករាយជាមួយប្រជាជនកម្ពុជា។ លោកបានបន្តថា គោលបំណងនៃការចូលចត ទី១.ការចែករំលែកចំណេះដឹងតាមរយៈសៀវភៅតាមរយៈការអាន និងស្រាវជ្រាវនូវចំណេះដឹងថ្មីៗ អំពីវប្បធម៌ អរិយធម៌ និងចង់រៀនបទពិសោធន៍ពីប្រទេសកម្ពុជា ហើយលោកបានដឹងថា នៅពេលខាងមុខនឹងមាននាវាទេសចរចណ៍ Wasterdam គ្រោងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របពេលដែលប្រទេសចំនួន៥ មិនអនុញ្ញាតឱ្យនាវានេះចូលចតដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩នាពេលកន្លងមក ហើយនេះជាមេរៀនបទពិសោធន៍របស់ប្រទេសកម្ពុជា ជាប្រទេសដែលមានទឹកចិត្តមនុស្សធម៌ក្នុងការជួយសង្គ្រោះដល់ប្រជាជនចម្រុះជាតិសាសន៍នៅលើនាវាទេសចរណ៍ Wasterdam បានវិលត្រឡប់ដោយសុវត្ថិភាពទៅស្រុកកំណើតវិញ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បើកពិព័រណ៍សៀវភៅកប៉ាល់ MV Doulos Hop តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមស្វាគមន៍ចំពោះការចូលចតកប៉ាល់ពិព័រណ៍សៀវភៅ (MV Doulos Hope) ដែលបានចុះបញ្ជីនៅប្រទេស អាឡឺម៉ង់ និងផ្ទុកសៀវភៅប្រមាណ ២.០០០ចំណងជើងផ្សេងៗគ្នា ចូលចតជាលើកទី៣ នៅទីក្រុងទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា នាឱកាសដ៏វិសេសវិសាលនេះ។ ខ្ញុំជឿជាក់ថា ការចូលចតកប៉ាល់ពិព័រណ៍សៀវភៅនាពេលនេះ បានបង្ហាញពីការងើបឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ និងការបង្កើនជំនឿទុកចិត្តចំពោះស្ថេរភាពនយោបាយ និងសន្តិភាពរបស់ប្រទេសកម្ពុជា។ ព្រមទាំងបានជំរាជជូនពីសក្តានុពល និងភូមិសាស្ត្រខេត្តព្រះសីហនុ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា មានធនធានធម្មជាតិ ដ៏សម្បូរបែបគ្របដណ្តប់លើផ្ទៃដីសរុប ២.៦៥៩ គីទ្បូម៉ែត្រក្រទ្បា មាន២/៣ ជាដីព្រៃភ្នំ និងខ្ពង់រាប។ វិស័យដែលមានសក្តានុពលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរួមមាន វិស័យសំណង់ អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម និងមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា។ ជាមួយសក្តានុពល និងធនធានធម្មជាតិដ៏ស្រស់បំព្រង នៃឆ្នេរសមុទ្រកម្ពុជា ឆ្នេរសមុទ្រខេត្តព្រះសីហនុ បានចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតលើសកលលោកក្នុងឆ្នាំ២០១១ ដែលត្រូវបានប្រសិទ្ធិនាមថា “ តារារះ នាទិសនិរតី”។ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ខ្ញុំមានមោទកភាព និងសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគម្រោងពិព័រណ៍សៀវភៅ និងប្រធានក្រុមកប៉ាល់ ព្រមទាំងសហការី ដែលបានសម្រេចចិត្តចូលចតកប៉ាល់នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ជាលើកទី៣។ ជាមួយគ្នានេះដែរ តាងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់ក្រុមនាវិក និងក្រុមការងារកប៉ាល់ ដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់វិស័យសង្គមកិច្ច សិក្សាធិការ និងមនុស្សធម៌ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដូចជាផ្តល់សម្ភារសិក្សាដល់កុមារកំព្រា ឧបត្ថម្ភថ្នាំពេទ្យ ចែក វែនតាដោយឥតគិតថ្លៃ ព្រមទាំងការសម្តែងសិល្បៈ និងលេងកីឡាជាដើម។ការចូលចតកប៉ាល់នាពេលនេះ មានសារៈសំខាន់ណាស់ចំពោះប្រជាពលរដ្ឋកម្ពុជា ក្នុងការជំរុញចំណាប់អារម្មណ៍ការអានសៀវភៅ បង្កើនចំណេះដឹងថ្មីៗ ចំណេះដឹងទូទៅ បច្ចេកវិទ្យា ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី ជាមួយប្រជាជាតិប្រមាណ ៣០ចំរុះជាតិសាសន៍លើពិភពលោក ដែលកប៉ាល់នាំមកកាន់ប្រទេសកម្ពុជានាពេលនេះ។ សូមប្រសិទ្ធិពរជ័យ សិរីសួស្តី បវរមហាប្រសើរជូនលោកនាយកគម្រោង លោកប្រធានក្រុមកប៉ាល់ និងសមាជិកទទួលបានជោគជ័យ សុខសុវត្ថិភាព ផាសុកភាព និងរីករាយក្នុងការស្នាក់នៅលើទឹកដីនាំតំបន់ឆ្នេរដ៏ស្រស់បំព្រងរបស់យើងខ្ញុំ។
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង