ឯកឧត្តម គួច ចំរើន បានអញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាល និងនាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ ចំនួន ៤៦៧ខ្នងផ្ទះ នៅក្នុងស្រុកព្រៃនប់ =============ព្រះសីហនុ៖នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន ៤៦៧ខ្នងផ្ទះ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ដោយមានការចូលរួមពីឯកឧត្តមអ្នកតំណាងរាស្ត្រ មន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា លោកប្រធានអនុសាខាកាកបាទក្រហមសុកស្រុកព្រៃនប់ លោកប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ និងសប្បុរសជន។ លោក អ៉ី ធារិន ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ បានរាយការណ៍ពីជនរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឱ្យប៉ើងដំបូលសង្កសី និងជញ្ជាំងផ្ទះ ដែលរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួន ៥ក្នុង ស្រុកព្រៃនប់ ពិសេសប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៣ ក្នុងនោះមានឃុំទួលទទឹង ២គ្រួសា ឃុំទឹកល្អក់ ៩៦គ្រួសារ ឃុំវាលរេញ ១៤គ្រួសារ ឃុំសាមគ្គីចំនួន ២៧៧គ្រួសារ និងឃុំ សំរុងចំនួន ៧៨គ្រួសារ។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហកមកម្ពុជា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កឱ្យប្រជាពលរដ្ឋមានផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់បង្កហានីភ័យ និងគ្រោះថ្នាក់យ៉ាងច្រើន ទន្ទឹមនោះ រដ្ឋបាលខេត្ត បានដាក់ចេញបទបញ្ជាឱ្យគណៈបញ្ជាការឯកភាពស្រុក កងកម្លាំងប្រដាប់អាវុធជួយសង្គ្រោះប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ទីរសុខាភិបាលចល័តយមធ្យោបាយ និងក្រុមគ្រូពេទ្យត្រៀមបង្កានៅតំបន់រងគ្រោះដោយខ្យល់កន្រ្តាក់ ក្រែងមានអ្នករងរបួសស្នាម ព្រោះខ្យល់កន្រ្តាក់រយៈពេល៣ថ្ងៃនេះ ធ្វើឱ្យបងប្អូនយើងរងផលប៉ះពាល់ធ្ងន់ និងស្រាល និងក៏មានរលំផ្ទះ រំខានដល់ការងារប្រចាំថ្ងៃរបស់បងប្អូន។ ឯកឧត្តម ប្រធានសាខាកាកបាទក្រហមខេត្តបានបញ្ជាក់ថា មានប្រជាពលរដ្ឋរបស់យើងជាង ១ ០០០ខ្នងផ្ទះរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ហើយថ្ងៃនេះយើងបាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋចំនួន៤៦៧គ្រួសារ ហើយនៅសល់ ១ ០០០គ្រួសារទៀតមិនទាន់បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូន និងធ្វើការចែកជូននៅពេលខាងមុខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើការណែនាំឱ្យសាខាខិតខំធ្វើយ៉ាងណារៀបចំស្បៀង និងសម្ភារះដើម្បីចែកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាគឺយើងធ្វើការចែកជាបន្តបន្ទាប់នៅពេលខាងមុខ នៅថ្ងៃទី២៩ ខែធ្នូខាងមុខ។ឆ្នាំនេះខ្យល់កន្រ្តាក់បានកើតឡើងចំនួន ៣លើក ដោយសារការទាក់ទងទៅនឹងកត្តាអាកាសធាតុ ហើយជារៀងរាល់ឆ្នាំឃុំចំនួន៣នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែងតែរងផលប៉ះពាល់និងខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ នេះគឺជាគ្រោះធម្មជាតិដែលមិនអាចចៀសបានស្របនឹងភូមិសាស្ត្រតំបន់នេះមានគ្រោះខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ។ ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវបងប្អូនក្តាប់ឱ្យបានបញ្ហាប្រឈម ត្រូវសាងសង់លំនៅដ្ឋានឱ្យបានរឹងមាំ មិនមានហានិភ័យពីគ្រោះថ្នាក់ដោយខ្យល់កន្រ្តាក់ បង្កជាគ្រោះថ្នាក់ និងអាចឈានដល់បាត់បង់អាយុជីវិតថែមទៀតផង ដោយសារតែការប្រែប្រួលអាកាសធាតុ សូមឱ្យមន្ត្រី កងកម្លាំងរបស់យើងបន្តវប្បធម៌ជួយប្រជាពលរដ្ឋ និងចូលរួមជាមួយកាកបាទក្រហមក្នុងការចូលរួមជួយសង្គ្រោះជនរងគ្រោះធម្មជាតិ ពិសេសបន្តត្រួតពិនិត្យមើលចាស់ជរា កុមារ ឱ្យមានសុវត្ថិភាព ទន្ទឹមនោះត្រូវថែទាំសុខភាពមានដូចជាអាហារឱ្យមានអនាម័យ និងផឹកទឹកឆ្អិនឱ្យបានត្រឹមត្រូវ។ ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ចំនួន ៤៦៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មី១កេស កន្ទេល១ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥ម៉ឺនរៀល។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ