ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ចើញបន្តនាំយកអំណោយ សង្គ្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ចំនួន ១.១៦៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
Wed,27 December 2023 (Time 02:59 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន បានអញ្ចើញបន្តនាំយកអំណោយសង្គ្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១.១៦៥គ្រួសារ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
===================
ខេត្តព្រះសីហនុ៖នៅរសៀលថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ព្រមទាំងមន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត នាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរង គ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ចំនួន ១.១៦៥ខ្នងផ្ទះ នៅភូមិព្រែកទាល ឃុំទឹកថ្លា ស្រុកព្រៃនប់ ដោយមានការចូលរួមពី ឯកឧត្តម អ្នកតំណាងរាស្ត្រ លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី អ្នកឧកញ៉ា គៀង ស្រីនាង ទ្រី ភាព លោកជំទាវ ហេង គីមជី ទៀ វិចិត្រ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧញ៉ា សប្បុរសជន លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់។

ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃនប់។
ឯកឧត្តមបន្តថាភូមិសាស្ត្ររបស់យើងបង្កគ្រោះថ្នាក់ប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣ បងប្អូននៅទីនេះតែងតែរងគ្រោះធម្មជាតិជារៀងរាល់ឆ្នាំដើមឆ្នាំ និងចុងឆ្នាំ ពិតហើយបងប្អូនដែលរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ដែលជួបបញ្ហាប្រឈម។

ដោយបានទទួលពត៌មានពីអាជ្ញាធរស្រុកព្រៃនប់ បានដាក់ចេញបទបញ្ជាឲ្យអាជ្ញាធរស្រុកចាត់ចែងជួយសង្គ្រោះបង ប្អូនប្រជាពលររដ្ឋ និងក្រុមគ្រូពេទ្រមកប្រចាំកានៅទីនេះ ដើម្បីជួយសង្គ្រោះក្នុងនាមរដ្ឋបាលខេត្ត ។ សូមអគុណអាជ្ញាធរ និងកងកម្លាំង ក៏ដូចជាអ្នកស្ម័គ្រចិត្តកាកបាទក្រហម ពួកគាត់បានខិតខំប្រឹងប្រែង និងចុះស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះ។

កាលពីថ្ងៃទី២៤ យើងបានចែកជូនបងប្អូនរបស់យើងនៅឃុំសាមគ្គីចំនួន ៤៦៧ គ្រួសារម្តងរួមមកហើយ។ ទន្ទឹមនោះឯកឧត្តមក៏បានរាយការណ៍ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបានធ្វើការណែនាំឲ្យរៀបចំអំណោយជាស្បៀងអាហារ សម្ភារៈ ដើម្បីយកមកធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ព្រោះយើងមិនអាចចែកម្តងបានទាំងអស់នោះទេ ។ ព្រោះគ្រោះធម្មជាតិបានចាប់ពីថ្ងៃទី២១មក ឯកឧត្តមសូមអគុណ អាជ្ញាធរ និងអ្នកស្ម័គ្រចិត្តរបស់យើងដែលបានចុះទៅដល់មូលដ្ឋាន តាមតម្រូវការអ្នករងគ្រោះ ក៏ប៉ុន្តែក្រុមការងារអ្នកស្ម័គ្រចិត្ត បានរៀបចំស្បៀង និងសម្ភារៈបានទាន់ពេលវេលាចែកជូននាពេលនេះ។

ឯកឧត្តម ប្រធានសាខា ថ្លែងអំណគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា និងបងប្អូនសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកា រៀបចំកម្មវិធីចែកអំណោយសង្គ្រោះជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដែលជាទឹកចិត្តសប្បុរសធម៌ក្នុងការជួយសង្គ្រោះជនរងគ្រោះ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សូមបងប្អូនក្តាប់ឲ្យបានបញ្ហាប្រឈម ត្រូវសាងសង់លំនៅដ្ឋានឲ្យបានរឹងមាំ មិនមានហានិភ័យពីគ្រោះថ្នាក់ដោយខ្យល់កន្រ្តាក់ បង្ករជាគ្រោះថ្នាក់អាចឈានដល់អាយុជីវិត ឆ្លើយតបនឹងស្ថានភាពភូមិសាស្ត្រ នៃការប្រែប្រួលអាកាសធាតុ និងជះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ សូមឲ្យមន្ត្រីរបស់យើងបន្តវប្បធម៌ជួយប្រជាពលរដ្ឋ និងចូលរួមជាមួយកាកបាទក្រហម បន្តត្រួតពិនិត្យមើលចាស់ជរា កុមារ ឲ្យមានសុវត្ថិភាព និងបងប្អូន អាជ្ញាធរ កងកម្លាំងត្រូវត្រៀមបង្កាជួយសង្គ្រោះប្រជាពលរដ្ឋ ពិសេសចាស់ជរា និងកុមារឲ្យមានកន្លែងសុវត្ថិភាព និងត្រូវថែទំា￸សុខភាពមានដូចជាអាហារ និងផឹកទឹកឆ្អិនឲ្យបានត្រឹមត្រូវ ។

ឆ្លៀតក្នុងឳកាសនោះ មន្ត្រីសាខាក៏បានផ្សព្វផ្សាយ ជំងឺគ្រុនឈាម គ្រុនឈិក និងជំងឺអុតស្វា ដល់បងប្អូនប្រជាពលរដ្ឋបានរួមក្នុងថ្ងៃនេះ ឲ្យបានយល់ដឹងនូវរោគសញ្ញា និងវិធានការពារ។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ១.១៦៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៥ម៉ឺនរៀល ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3479 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18087 នាក់
សរុប :
7180644 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង