ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ ការវិលត្រឡប់ របស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
Fri,29 December 2023 (Time 03:18 PM)
ដោយ ៖ ដើម្បីប្រជាជន


នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានសេចក្ដីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការចូលចតជាលើកទី២របស់ នាវាទេសចរណ៍ MS Westerdam នៅទីក្រុងទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់បំព្រង នៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា នាឱកាសដ៏វិសេសវិសាលនេះ។ ក្នុងថ្ងៃដ៏នក្ខត្តប្ញក្សសប្បាយរីករាយនេះ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមសម្តែងនូវការអបអរសាទរ ក្នុងថ្ងៃគម្រប់ខួប ១៥០ឆ្នាំ នៃដំណើរការរបស់វានាទេសចរណ៍ MS Westerdam និងសូមជូនពរដល់លោកប្រធានក្រុមនាវា (Captain) ថ្នាក់ដឹកនាំគ្រប់កម្រិត ដៃគូអាជីវកម្ម នាវិក និងសហការីទាំងអស់ សូមជួបតែសំណាងល្អ សុខភាពល្អ សុភមង្គល រីកចំរើនរុងរឿងទាំងអាជីវកម្ម និងក្រុមគ្រួសារ។

ជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យ និងវិសេសវិសាលនេះ រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការគាំទ្រពីក្រសួងទេសចរណ៍ បានរៀបចំពិធីស្វាគមន៍ និងអបអរសាទរការវិលត្រលប់ជាថ្មីម្ដងទៀត របស់នាវាទេសចរណ៍ MS Westerdam ព្រមជាមួយការដាក់តាំងពិព័រណ៌រូបភាព និងទិដ្ឋភាពទាំងមូល នៃសកម្មភាពមនុស្សធម៌ទទួលស្វាគមន៍ នាវាទេសចរណ៍ MS Westerdam កាលពីឆ្នាំ២០២០។ ប្រជាជនខេត្តព្រះសីហនុ មានសេចក្តីសប្បាយរីករាយ និងរងចាំការវិលត្រលប់របស់ នាវាទេសចរណ៍ Westerdam។

លើសពីនេះទៀត ប្រជាជនខេត្តព្រះសីហនុ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល បានចងចាំមិនភ្លេចនូវទិដ្ឋភាព ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ចំពោះស្មារតីមនុស្សធម៌ នៃការជួយសង្គ្រោះមនុស្សលើនាវាចំនួន ២.២៤៧នាក់ ក្នុងនោះមានភ្ញៀវទេសចរចំនួន ១.៤៥៥នាក់ និងក្រុមការងារនាវិក ៨០២នាក់ មាន ៤១សញ្ជាតិ ដែលប្រទេសចំនួន៥ មិនអនុញ្ញាតឱ្យចូលចតក្នុងអំឡុងនៃការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ ប្រទេសកម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ បានស្ម័គ្រចិត្តធ្វើជាអ្នកសង្គ្រោះនិងអនុញ្ញាតឱ្យនាវាចូលចតក្រោមការយកចិត្តទុកដាក់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកឡើងអំពីអនុស្សាវរីយ៍ និងអត្ថន័យនៃការចូលចតរបស់នាវា MS Westerdam ដូចតទៅ៖
១. វត្តមានរបស់ MS Westerdam បានចូលចតនៅកំពង់ផែស្វយ័តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ បានបញ្ជាក់ច្បាស់បែបណា អំពីមនុស្សធម៌ គុណធម៌ និងការគោរពសិទ្ធិមនុស្សរបស់មេដឹកនាំនៃកម្ពុជារបស់យើងខ្ញុំ
២. សូមអ្នកទេសចរ និងបុគ្គលិកទាំងអស់ ដែលបានជាប់គាំង នៅលើនាវា Westerdam នៅពេលនោះ សូមបញ្ជាក់ឱ្យបានច្បាស់ថា តើបេះដូងពិតរបស់កម្ពុជា ដែលបានឆ្លើយតបទៅលោកអ្នកនាពេលនោះ មានអត្ថន័យនិងខ្លឹមសារបែបណា
៣. ខ្លួនខ្ញុំផ្ទាល់ជាមន្ត្រីម្នាក់ ដែលស្ថិតនៅក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បើទោះបីជាស្ថិតក្នុងស្ថានភាពភ័យផង ខ្លាចផង តែខ្ញុំពិតជាមានមោទនភាពដែលមេដឹកនាំរបស់យើងខ្ញុំ បានធ្វើការសម្រេចចិត្តដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលបានជាប់គាំងនៅលើនាវាទេសចរណ៍ Westerdam នាពេលនោះ ប្រកបដោយទឹកចិត្តមនុស្សធម៌ គុណធម៌ គួរឱ្យគោរពយ៉ាងពន់ពេកក្រៃលែង
៤. អាក្រក់ ឬល្អមិនមែនស្ថិតនៅលើបបូរមាត់របស់អ្នកនិយាយនោះទេ គឺស្ថិតនៅលើសកម្មភាព និងការសម្រេចចិត្តប្រកបទៅដោយសីលធម៌ គុណធម៌ និងការសន្ដោសមេត្តា
៥. មនុស្សលោកយើង តើមានអ្វីទៅដែលមានតម្លៃថ្លៃជាងជីវិតរបស់យើង
៦. អ្នកដែលបានជួយយើងក្នុងគ្រាដែលលំបាកបំផុត គឺជាមិត្តភក្តិដ៏ស្មោះសរបស់យើង
៧. កម្ពុជា ធ្លាប់ឆ្លងកាត់ការលំបាក ការឈឺចាប់ និងវេទនា ច្រើនរាប់មិនអស់រួចមកហើយ។ នៅពេលដែលបានឃើញ Westerdam ជួបការលំបាកបែបនេះ ពិតជាមិនអាចមើលរំលងបានឡើយ។ តែការជួយ Westerdam មានអ្វីខ្លះកើតឡើងសម្រាប់កម្ពុជាខ្លួនឯង? តែកម្ពុជានៅតែសម្រេចចិត្តជួយ Westerdam ដែលមានជីវិតមនុស្សរាប់ពាន់នាក់ ឱ្យរួចចាកផុតពីក្តីទុក្ខសោក

៨. វត្តមានWesterdam ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០បានឆ្លុះបញ្ចាំង យ៉ាងច្បាស់ថា កម្ពុជាជាប្រទេសដែលមានបេះដូងមនុស្សធម៌ពិតប្រាកដ
៩. Westerdam កាលពី៣ឆ្នាំ ១០ខែ ១៤ថ្ងៃមុន បានរងទុក្ខ ភ័យខ្លាច ពិតជាអភ័ព្វ និងកំសត់ តែត្រូវបានកម្ពុជា ជួយសង្គ្រោះ និងផ្តល់ឱកាសឱ្យបានរស់រានប្រកបដោយស្មារតីមនុស្សធម៌
១០. ទឹកចិត្ត គុណធម៌ មនុស្សធម៌ និងការគោរពសិទ្ធិមនុស្សនេះ ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4138 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18746 នាក់
សរុប :
7181303 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង