ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញអបអរសាទរ ទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ ស្ម័គ្រចិត្តដើម្បី ក្តីសង្ឃឹមសហគមន៍
Tue,05 December 2023 (Time 06:55 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍
===========
នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ​​​នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញអបអរសាទរទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍» ដោយមានការចូលរួមពីប្រធានអនុសាខាទាំង៥ក្រុង ស្រុកលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខាក្រុង ស្រុកសរុបចំនួន ២៦៧នាក់ ស្រី១១២នាក់ និងសប្បុរសជន។

សូមបញ្ជាក់ថា អ្នកស្ម័គ្រចិត្តរបស់អនុសាខាកាកបាទក្រហមកម្ពុជាមកពីក្រុង ស្រុកទាំង៥ ក្នុងនោះ អនុសាខាក្រុងព្រះសីហនុ មានអ្នកស្ម័គ្រចិត្ត ចំនួន ៤១នាក់ អនុសាខាស្រុកព្រៃនប់ ចំនួន ១៣៣នាក់ អនុសាខាស្រុកស្ទឹងហាវចំនួន ៣១នាក់ អនុសាខាស្រុកកំពង់សីលាចំនួន ៤១នាក់ និងអនុសាខាក្រុងកោះរ៉ុងចំនួន ២១នាក់។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ២០២៣ ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីក្ដីសង្ឃឹមសហគមន៍»។

ទិវាអ្នកស្ម័គ្រចិត្តដ៏មានសារៈសំខាន់នេះ មានគោលបំណងសម្តែងនូវការទទួលស្គាល់នូវស្នាដៃ និងផ្តល់នូវគុណតម្លៃចំពោះការលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់អ្នកស្ម័គ្រចិត្តរាប់លាននាក់នៅទូទាំងសកលលោក ជាពិសេសប្រតិបត្តិករជួរមុខនៅតាមមូលដ្ឋាននៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដែលកំពុងរួមកម្លាំងសាមគ្គីជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងមមាញឹកក្នុងបេសកកម្មដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបុព្វហេតុមនុស្សជាតិ សុខុមាលភាពសង្គម និងការអភិវឌ្ឍរីកចំរើនក្នុងសុខសន្តិភាពរបស់ភពផែនដីរបស់យើងនេះ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានបន្តថា កាលពីចុងឆ្នាំ២០២២ មានឃុំចំនួន៣ នៅតាមដងផ្លូវជាតិលេខ៣ មានដូចជា ឃុំសាមគ្គី ឃុំទឹកថ្លា និងឃុំទឹកល្អក់ ក្នុងស្រុកព្រៃនប់ រងផលប៉ះពាល់ដោយខ្សល់កន្ទ្រាក់ ទន្ទឹមនោះបងប្អូនអ្នកស្ម័គ្រចិត្តរបស់យើងបានខិតខំនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាពិសេសការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ទោះបីក្នុងស្ថានភាពមានហានិភ័យយ៉ាងណាក៏ដោយ ក៏បងប្អូនរបស់យើងបានតស៊ូចុះទៅពិនិត្យស្ថានភាព និងចុះស្រង់ស្ថិតិជនរងគ្រោះ នឹងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យអ្នកណាម្នាក់ នៅឯកោនោះឡើយ

ហើយការជួបជុំគ្នាពេលនេះ គឺជាការលើកទឹកចិត្ត និងកោតសរសើរ ដល់អ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលបានជួបជុំរៀបចំចែកអំណោយសម្រាប់អ្នកស្ម័គ្រចិត្តរបស់យើង ដោយសារកន្លងមកយើងចែកជូនតែជនរងគ្រោះដោយគ្រោះធម្មជាតិ ប្រជាជនក្រីក្រ ទុរគតជន ស្ត្រីមានកូនច្រើន កុមារកំព្រា។

សូមអ្នកស្ម័គ្រចិត្តត្រូវពិនិត្យនៅក្នុងមូលដ្ឋានរបស់យើងថាតើមានមនុស្សចាស់អាយុ ១០០ឆ្នាំ មានប៉ុន្មានអ្នកជាទុរគតជន ដើម្បីសាខាជួយគាំទ្រដល់ពួកគាត់ក្នុងការទំនុកបំរុងជាស្បៀងអាហារ ក្នុងក្របខណ្ឌដំបូលសន្តិភាពលើការងារមនុស្សធម៌ ទន្ទឹមនោះយើងត្រូវអនុវត្តនូវកម្មវិធីអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ តាមទិសស្លោកសកម្មភាពនៅមូលដ្ឋានសម្រេចបានគោលដៅសកល

រួមជាមួយការផ្សព្វផ្សាយភ្ជាប់ទៅនឹងការចូលរួមសម្រេចគោលនយោបាយជាអាទិភាពរបស់យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា តាមរយៈការពង្រឹងតួនាទីស្នូលរបស់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យចូលរួមយ៉ាងពេញលេញក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ការលើកកម្ពស់សុខភាពសាធារណៈ ការលើកកម្ពស់បរិស្ថានបៃតងស្អាត ការបន្សំទៅនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សុខុមាលភាពសង្គមប្រកបដោយបរិយាបន្ន។ សង្ឈឹមថា អ្នកស្ម័គ្រចិត្តរបស់យើងរួមគ្នាបន្តធ្វើកិច្ចការនៅឆ្នាំខាងមុខបន្តទៀតឱ្យបានកាន់តែល្អប្រសើរ។

អំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនអ្នកស្ម័គ្រចិត្តមកពីក្រុង ស្រុកទាំង៥ ចំនួន ២៦៧នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ កន្ទេល១ ឃីត១កញ្ចប់ (ភួយ១ មុង១ ក្រម៉ា១ សារ៉ុង១) និងថវិកា ១០ម៉ឺនរៀល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1911 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
19149 នាក់
សរុប :
7183343 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង