ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន ក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភា ភូមិន្ទយុត្តិធម៌កម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បំពាក់អាវផាយ ដល់ក្រឡាបញ្ជី កម្មសិក្សា ជំនាន់ទី៨
Fri,08 December 2023 (Time 09:43 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់អាវផាយដល់ក្រឡាបញ្ជីកម្មសិក្សា ជំនាន់ទី៨ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
=============
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំពាក់អាវផាយដល់ក្រឡាបញ្ជីកម្មសិក្សា ជំនាន់ទី៨ សរុបចំនួន ៩៨ រូប ដែលនឹងទៅបម្រើការងារនៅតាមសាលាឧទ្ធរណ៍តំបន់, មហាអយ្យការអមសាលាឧទ្ធរណ៍តំបន់, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តនានា។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម និងលោកជំទាវ ជាអនុប្រធាន និងសមាជិកនៃក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាប់ផ្តើមដោយការអបអរសាទរដល់ក្រឡាបញ្ជីកម្មសិក្សា ទាំង ៩៨ រូប ដែលនឹងត្រូវទៅបំពេញការងារក្នុងវិជ្ជាជីវៈជាក្រឡាបញ្ជី។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការគ្រងឯកសណ្ឋានជា “អាវផាយ” ឬ “រ៉ូប” នេះ គឺជាការចាប់ផ្តើមនៃរបត់ជីវិតថ្មីសម្រាប់ក្រឡាបញ្ជីកម្មសិក្សា។

ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគូសរំលេចដល់ក្រឡាបញ្ជីកម្មសិក្សាទាំងអស់នូវទិសដៅការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ ផ្អែកតាមការប្រគល់ភារកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះទី៥ ដែលបានដាក់ចេញដោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ សំដៅពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌កម្ពុជា ក៏ដូចជា ការដាក់ចេញនូវយុទ្ធនាការចំនួន២ ដែលក្រសួងយុត្តិធម៌គ្រោងនឹងដាក់ចេញនាពេលខាងមុខ គឺ៖

១- ការជំរុញ និងការពន្លឿនការដោះស្រាយវិវាទនៅតុលាការ, និង ២-ការត្រួតពិនិត្យ និងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីឱ្យក្រឡាបញ្ជីកម្មសិក្សាទាំងអស់ត្រៀមលក្ខណៈ ដើម្បីចូលរួមក្នុងដំណើរការនៃការធ្វើឱ្យប្រព័ន្ធតុលាការប្រែមុខមាត់នេះ។

មុននឹងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក៏ដូចជា គោលការណ៍ការងារមួយចំនួន ដល់ក្រឡាបញ្ជីកម្មសិក្សា ទាំង ៩៨ រូប ដែលត្រូវប្រកាន់យក នៅពេលទៅបំពេញការងារនៅតាមសាលាឧទ្ធរណ៍តំបន់, មហាអយ្យការអមសាលាឧទ្ធរណ៍តំបន់, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តនានា ដូចខាងក្រោម៖

ទី១-ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលទទួលរងការរំលោភបំពានដោយអយុត្តិធម៌ ដែលទៅប្រើប្រាស់សេវាយុត្តិធម៌ ដើម្បីលើកកម្ពស់កិត្តិយសរបស់អង្គភាពខ្លួន និងជាកិត្តិយសរបស់ខ្លួនផ្ទាល់។ ទន្ទឹមនេះ, ក្នុងការអនុវត្តច្បាប់ និងក្នុងការអនុវត្តការងាររបស់ខ្លួន, ត្រូវប្រកាន់យកឱ្យបានជាដាច់ខាតនូវភាពត្រឹមត្រូវ និងសច្ចធម៌ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ពោលគឺ “នៅចំពោះមុខចៅក្រម គឺនិយាយពីច្បាប់! នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌! នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ! នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌!”

ទី២-ត្រូវខិតខំពង្រឹង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងត្រូវខិតខំបំពេញការងារឱ្យអស់ពីសមត្ថភាព និងឱ្យល្អបំផុត ប្រកបដោយការទទួលខុសត្រូវ។

ទី៣-“កុំធ្វើជាមន្ត្រីពើងទ្រូង!” ត្រូវប្រើប្រាស់នូវចំណេះដឹង, សមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងការអនុវត្តតួនាទី ដើម្បីសម្រេចឱ្យបាននូវលទ្ធផលការងារ ប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌ ។ ទន្ទឹមនេះ, ត្រូវមានឥស្សរភាពក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវគោរព, ឱ្យតម្លៃ និងផ្តល់កិច្ចសហការល្អដល់សហការីនៅក្នុងអង្គភាពរបស់ខ្លួន ក៏ដូចជា មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតដែលមានការពាក់ព័ន្ធ។

ទី៤-ក្នុងនាមជាមន្ត្រីយុត្តិធម៌ និងជាមន្រ្តីអនុវត្តច្បាប់ ត្រូវខិតខំសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យក្លាយជាមន្ត្រីយុត្តិធម៌គំរូ និងគួរឱ្យគោរពនៅពេលបំពេញការងារ និងត្រូវធ្វើខ្លួនជាសេនាការពារ ដែលមិនអាចខ្វះបាន ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាគ្រឹះនៃការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

ជាចុងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរដល់ក្រឡាបញ្ជីកម្មសិក្សាទាំង ៩៨ នាក់ ទៅបំពេញការងារនៅតាមអង្គភាពដែលខ្លួននឹងទៅបំពេញការងារ ប្រកបដោយជោគជ័យ និងទទួលបាននូវកេរ្តិ៍ឈ្មោះល្អក្នុងអាជីពរបស់ខ្លួន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1548 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18786 នាក់
សរុប :
7182980 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង