ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម និងជាប្រធានគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម
Tue,22 October 2024 (Time 03:34 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម
===========
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងទិវាជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាតំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ក៏ដូចជាអ្នក​ពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងសមត្ថភាពការងារគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំធានាទាំងធនធានមនុស្ស មធ្យោបាយ សម្ភារ ថវិកា សម្រាប់ដំណើរការ ការងារ និងត្រៀមឆ្លើយតបគ្រោះមហន្តរាយ ក្រោមប្រធានបទ “ ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារ ការអភិវឌ្ឍន៍ និង សុខុមាលភាពរបស់ប្រជាជន”​។

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំដល់​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវយកចិត្តទុកដាក់ ក្តាប់ឱ្យជាប់នូវស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទ័លលំបាក ខ្វះខាតស្បៀង និងរងគ្រោះដោយមហន្តរាយផ្សេងៗ ហើយខិតខំស្វែងរកជំនួយ ជួយឧបត្ថម្ភ និងសង្គ្រោះបងប្អូន ឱ្យបានទាន់ពេលវេលា ។ ទន្ទឹមនេះ ត្រូវត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីបង្ការ ឆ្លើយតប សង្គ្រោះបន្ទាន់ និងស្តារឡើងវិញ នូវផលប៉ះពាល់ទាំងឡាយ បណ្តាលមកពីគ្រោះមហន្តរាយ ក្រោយទឹកសម្រក ។

ជាមួយគ្នានោះ​ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានថ្លែងថា​ ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធគ្នា ស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ចសង្គម ដែលធ្វើឡើងប្រកបដោយបរិយាបន្ន។​ ហេតុនេះ គ្រប់វិស័យ គ្រប់ផ្នែក សុទ្ធតែមានការជាប់ពាក់ព័ន្ធ និងត្រូវចូលរួម ដោយផ្ទាល់ ឬ ដោយប្រយោល ក្នុងគ្រប់សកម្មភាព នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនេះ ។​ បន្ថែមពីលើនេះ ការរួមចំណែកឧបត្ថម្ភគាំទ្រ ជាធនធាន សម្ភារ មធ្យោបាយ ថវិកា ដល់អាជ្ញាធរ ក្នុងការឆ្លើយតបគ្រោះមហន្តរាយ ពីសំណាក់ប្រជាពលរដ្ឋ ដៃគូរអភិវឌ្ឍន៍ សប្បុរសជន នៅតែជាភាពចាំបាច់ ដែលមិនអាចកាត់ផ្តាច់បាន ហើយមិនមែនត្រឹមតែជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយ​ ដើម្បីរួមគ្នាការពារសុខសន្តិភាព និងសេដ្ឋកិច្ចសង្គម របស់ជាតិយើងទាំងមូល ។

ក្នុងឱកាសនោះដែរ​ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះអភិបាល/អភិបាលរង គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះឡើង​ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងក្រើនរំលឹកអំពីសារសំខាន់ នៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់គ្រោះមហន្តរាយ បញ្ចៀសការបាត់បង់អាយុជីវិត ផលប៉ះពាល់ដល់ជីវភាពរស់នៅ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសង្គម​ផងដែរ​ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5313 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
18165 នាក់
សរុប :
6929278 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ