ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងសារសំខាន់ណាស់របស់រាជរដ្ឋាភិបាលក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា “ការវិនិយោគលើវិស័យអប់រំ គឺជាការបណ្តុះទស្សនៈវិជ្ជមាន និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់និស្សិតផ្ទាល់ផង និងជាកត្តារួមចំណែកយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេសផងដែរ។” ក្នុងន័យនេះ ចំណេះដឹង គឺជាអំណាចធំធេងណាស់ ព្រោះចំណេះដឹងអាចឱ្យយើងមានសមត្ថភាពក្នុងភាពម្ចាស់ការ និងឯករាជ្យ៖ ១/ ការធ្វើសេចក្តីសម្រេចចិត្ត និងការកំណត់អនាគតរបស់ខ្លួន ២/ ការពង្រីកសមត្ថភាពដើម្បីចាប់យកឱកាស ពង្រីកឱកាស និងបង្កើតឱកាស និង៣/ ជាមូលដ្ឋានសម្រាប់ប្រទេសក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគិន។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើការគូសបញ្ជាក់ដល់និស្សិត និងអង្គពិធីបន្ថែមផងដែរថា “ការរក្សាបានទស្សនៈវិជ្ជមាន គឺជាជំហានឈានទៅចាប់យកអាជីព និង ជីវិតវិជ្ជមាន”។ ក្នុងន័យនេះ ការដាក់គោលដៅវិជ្ជមានរបស់ប្អូនៗនិស្សិត ទើបអាចបញ្ចប់ការសិក្សាដោយជោគជ័យថ្ងៃនេះ ហើយការបញ្ចប់ការសិក្សាថ្ងៃនេះ គឺនឹងអាចទទួលបានលទ្ធផលវិជ្ជមានតាមការរំពឹងទុក ទៅថ្ងៃអនាគត។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានធ្វើការអបអរសាទរនូវភាពជោគជ័យថ្ងៃនេះទៅដល់ភាគីសំខាន់ៗ ដូចជា៖ និស្សិតជ័យលាភីផ្ទាល់, ឪពុកម្តាយ និង អាណាព្យាបាល ដែលទទួលបានកិត្តិយស និងធនធានមនុស្សសម្រាប់គ្រួសារ, សាស្ត្រាចារ្យ បុគ្គលិកអប់រំ គណៈគ្រប់គ្រង និងគ្រឹះស្ថានអប់រំ ដែលអាចបណ្តុះបណ្តាលធនធានមនុស្សបន្ថែមជូនប្រទេសជាតិ។ ជាពិសេស គឺអបអរសាទរដល់កម្ពុជា ដែលទទួលបានធនធានមនុស្ស ប្រកបដោយបញ្ញាញាណ និងជាគ្រឹះក្នុងការជួយអភិវឌ្ឍសង្គមជាតិឱ្យកាន់តែល្អប្រសើរ និងសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចេរភាព។បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ក្រុមការងារ និង ក្រុមយុវជនស្ម័គ្រចិត្ត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រកបដោយភាពជោគជ័យ, សុខសុវត្តិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ព្រមទាំង ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យទេសចរណ៍ ដែលទទួលបានការកើនឡើង ទោះបីជាមានការចុះផ្សាយព័ត៌មានអវិជ្ជមាន ឬមិនពិតពីកម្ពុជា ក្តី ក៏ចំនួនភ្ញៀវទេសចរ និងភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ គឺបានបង្ហាញច្បាស់ពីការជឿទុកចិត្ត និងបញ្ជាក់យ៉ាងច្បាស់អំពីសុខសុវត្ថិភាព និងស្ថេរភាពរបស់កម្ពុជា ដែលអាចឱ្យពួកគាត់មកកំសាន្តប្រកបដោយស្នាមញញឹម និង ភាពកក់ក្តៅ។អ្វីដែលមិនអាចបំភ្លេចបានផងដែរ ក្រសួងទេសចរណ៍ និងមន្ត្រីដែលពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាជនខ្មែរ រួមទាំងអ្នកដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម (Social Influencer) ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍, ទីកន្លែងទាក់ទាញ និងការពិតរបស់កម្ពុជា ដែលជាកត្តាជំរុញយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ពិភពលោកផង និងកម្ពុជាខ្លួនឯងផង និងបានធ្វើឱ្យភ្ញៀវទេសចរកើនឡើង។ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបញ្ជាក់ច្បាស់ថា “រាជរដ្ឋាភិបាល មិនធ្វើការបកស្រាយ ឬប្រតិកម្មភ្លាមៗ ចំពោះករណីចោទប្រកាន់រឿងកោះគុត ព្រោះរាជរដ្ឋាភិបាលប្រកាន់នូវគោលការណ៍សំខាន់ ២ គឺ៖ (១). ភាពចាស់ទុំខាងនយោបាយ និង (២). ភាពទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះអធិបតេយ្យ និងផលប្រយោជន៍ជាតិ និងប្រជាជន។”គោលការណ៍ទី ១ នៃភាពចាស់ទុំខាងនយោបាយ ដោយអនុវត្ត៖ ១/ ប្រកាន់គោលការណ៍ មិនយកភ្លើងចូលផ្ទះ, ២/ ប្រកាន់យន្តការចាស់ទុំ ឈរលើយន្តការព្រំដែន និងច្បាប់ដែលកំណត់ជាធរមាន ដោយបានឯកភាពគ្នា៖ ១. JBC និង ២. JTC និង៣/ ផ្អែកលើមូលដ្ឋានជាក់ស្តែងនិយម តាមរយៈការស្រាវជ្រាវឱ្យច្បាស់អំពីហេតុ និងផល។ គោលការណ៍ទី ២ នៃភាពទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ចំពោះអធិបតេយ្យ និងផលប្រយោជន៍ជាតិ និងប្រជាជន គឺ៖ ១/ ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងអធិបតេយ្យឱ្យបានដាច់ខាត, ២/ ប្រកាន់ជំហរការដោះស្រាយដោយសន្តិវិធី ជៀសវាងការប្រើហឹង្សា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និងយន្តការច្បាប់កិច្ចការព្រំដែនជាធរមាន និង៣/ រាជរដ្ឋាភិបាល និងលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីធ្វើការចរចាជាមួយភាគីថៃ និងគណៈកម្មាធិការព្រំដែន ៕
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង