ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាស ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង
Fri,12 January 2024 (Time 03:07 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី កើត រិទ្ធ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង
===============
ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង​ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ចំនួន ៣៣១រូប នៅខេត្តបាត់ដំបង ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌, ឯកឧត្តម សុខ​ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ព្រមទាំង មន្ត្រីរាជការនៃអាជ្ញាធរដែនដី, មន្ទីរ, អង្គភាពនានាផងដែរ។

ថ្លែងក្នុងពិធីនេះ, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តចាត់តាំងលោកឲ្យធ្វើជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រីចាត់ទុកថា​ជាកិត្តិយសដ៏ធំធេង និងបេសកកម្មការងារដ៏ឧត្តុង្គឧត្តម ក្នុងការរួមចំណែក ដើម្បីបម្រើប្រជាជនក្នុងខេត្តបាត់ដំបង និងជាការរួមចំណែកក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបង ដែលជាខេត្តប្រកបសក្តានុពល និង ភាពទាក់ទាញរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីបានសម្តែងនូវការអបអរសាទរជូនចំពោះ អនុប្រធាន និង​សមាជិក សមាជិកា ក្រុមការងារ​ ដែល​ត្រូវបានតែងតាំងថ្មី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏​បាន​សម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ក្នុងអាណត្តិកន្លងទៅ ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និង​ជាពិសេស ថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅ​ជូន​ចំពោះ​ សម្តេចក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជាអតីត​ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែល​បាន​បន្សល់ទុក​នូវ​សមិទ្ធផល​ និង​ស្នាដៃ​ជាច្រើន​​ សម្រាប់ប្រជាជន និង​ខេត្ត​បាត់ដំបង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ថ្វីដ្បិតតែ​ក្រុមការងាររាជរដ្ឋាភិបាល​ត្រូវ​បាន​ចាត់តាំងថ្មី ក៏ប៉ុន្តែ បេសកកម្ម​នៅតែដដែល គឺបន្តបេសកកម្មដើម្បីបម្រើប្រជាជនក្នុងខេត្តបាត់ដំបង ពិសេស ផ្អែកលើមូលដ្ឋានសមិទ្ធផល និង មូលដ្ឋានការងារដែលមានស្រាប់ បន្តពីក្រុមការងាររាជរដ្ឋាភិបាលអាណត្តិកន្លងទៅ។

នៅចំពោះមុខអង្គពិធី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បាន​រំឭកអំពី​សមិទ្ធផល​ជាប្រវត្តិសាស្រ្តជាច្រើន ដែលសម្រេចបាន​ដោយ​រាជរដ្ឋាភិបាល​អាណត្តិ​មុន ក្រោម​ការដឹកនាំ​របស់​សម្តេចតេជោ ហ៊ុន សែន ជាពិសេស ការសម្រេចបាន​នូវ​សុខសន្តិភាពពេញលេញ តាមរយៈនយោបាយ​ឈ្នះ-ឈ្នះ។ ក្នុងន័យ​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឲ្យ​ក្រុមការងារ​រាជរដ្ឋាភិបាល​ និង​រដ្ឋបាល​ខេត្តបាត់ដំបង​ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ផ្នែក ត្រូវ​រួមគ្នា​បន្ត​ការពារ​ឲ្យបានជាដាច់ខាត​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជា ឯករាជ្យ អធិបតេយ្យជាតិ និង​បូរណភាពទឹកដី ព្រមទាំង​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការផ្ទៃក្នុងកម្ពុជា ឬ​ការធ្វើសកម្មភាពណាមួយ ដែល​បង្ក​អស្ថិរភាពនយោបាយ ឬចលាចល​ក្នុងសង្គម។

បន្ថែមពីលើ​នេះទៅទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ក៏បាន​ណែនាំ​ផងដែរ​​ដល់​ក្រុមការរាជរដ្ឋាភិបាល​ឲ្យ​ចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និង​កិច្ចការអាទិភាព​គន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដោយ​ក្នុងនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ បាន​សង្កត់ធ្ងន់លើ​ការប្រយុទ្ធប្រឆាំងនឹង​គ្រឿងញៀន ការលើកកម្ពស់​សុវត្ថិភាពចរាចរណ៍ និង​ការដោះស្រាយ​វិវាទ​របស់​ប្រជាជន​នៅតាមមូលដ្ឋាន។

ទាក់ទងនឹង​ការដោះស្រាយ​វិវាទ​​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រី្ត បានគូសបញ្ជាក់ អំពី ការបង្កើត​អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលនឹង​ចាប់​ផ្តើម​ទទួល​បណ្តឹង នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ហើយ​ដែល​អាច​នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និង ផ្តល់កិច្ចសហការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជា តួអង្គពាក់ព័ន្ធនានា សំដៅលើកកម្ពស់សមត្ថភាព និង ប្រសិទ្ធភាព ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ក្រៅពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ បានណែនាំ​ដល់​ក្រុម​ការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្ត​បាត់ដំបង ក្នុងនាមជា​សេនាធិការ​របស់រដ្ឋាភិបាល​នៅកម្រិតមូលដ្ឋាន​ ត្រូវ​ជួយ​គាំទ្រ និង​ជំរុញ​ការលើកកម្ពស់​សមត្ថភាពស្ថាប័ន​នៅមូលដ្ឋាន និង​ជាពិសេស វាយតម្លៃ និង​កំណត់​អំពី​សក្តានុពល​របស់​ខេត្ត ដោយ​ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ អំពី​សក្តានុពល​ជាច្រើន​របស់​ខេត្តបាត់ដំបង ក្នុងនោះ ក្រៅពី​វិស័យកសិកម្ម និង​កសិកម្មឧស្សាហកម្ម នៅមាន​សក្តានុពល​ខាង​ភូមិសាស្រ្ត ប្រជាសាស្រ្ត និង​ជាពិសេស ខាង​ទេសចរណ៍។

ហេតុដូច្នេះហើយ​បាន​ជា​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ជំរុញ​ឲ្យ​ក្រុមការងាររាជរដ្ឋាភិបាលខិតខំ​​ផ្សព្វផ្សាយឲ្យបានទូលំទូលាយ​នូវ​ភាពទាក់ទាញ​របស់​ខេត្ត សំដៅ​ទាក់ទាញ ​ទេសចរ​ជាតិ និង​អន្តរជាតិ ក៏ដូចជា ធ្វើ​សកម្មភាព​ផ្សេងទៀត ដើម្បី​ទាក់ទាញវិនិយោគ សំដៅ​បង្កើតការងារ និង​​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1366 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
35791 នាក់
សរុប :
7201626 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ