ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍ គណៈប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ដែលអញ្ជើញមក ធ្វើទស្សនកិច្ចសិក្សា ទទួលវគ្គបណ្តុះបណ្តាល ស្តីពី វិជ្ជាសង្គ្រោះបឋម និងសេវាកម្មភាព ធន់សហគមន៍តាមមូលដ្ឋាន
Fri,12 January 2024 (Time 05:17 PM)
ដោយ ៖ ដើម្បីប្រជាជន


កាកបាទក្រហមកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសេវាកម្មភាពធន់សហគមន៍តាមមូលដ្ឋាន
==========
នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលស្វាគមន៍គណៈប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានចំនួន ១៦រូប ដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សា ទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសេវាកម្មភាពធន់សហគមន៍តាមមូលដ្ឋាន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ជំនួបនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី និងឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានចំនួន ១៦រូប ដឹកនាំដោយ លោក ទុយ ច័ន្ទសុបញ្ញា មន្ត្រីអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន។

ជាកិច្ចចាប់ផ្តើម លោកជំទាវ អគ្គលេខាធិការស្តីទី បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ដែលបានអញ្ជើញមកដល់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា និងបានផ្តល់ឱកាសដល់មន្ត្រីនៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ឡើងធ្វើបទបង្ហាញស្តីពី ប្រវត្តិ និងសកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា ទៅតាមយុទ្ធសាស្ត្រ២០២១-២០៣០ ដែលធ្វើប្រតិបត្តិការទៅតាមវិស័យអាទិភាពចំនួន ៤ រួមមាន ៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣- ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងវប្បធម៌អហិង្សា និង៤-ការអភិវឌ្ឍស្ថាប័ន។

បន្ទាប់ពីបានស្តាប់បទបង្ហាញនេះរួច, ប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន បានមានការចាប់អារម្មណ៍ទៅលើការងាររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ, ។

ដែលត្រង់ចំណុចនេះ លោកជំទាវអគ្គលេខាធិការស្តីទី បានជម្រាបជូនពីសារបានរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់ពីទទួលគោរមងារទី១ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងគោរមងារទី២ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១ រៀងមកនោះ គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរួមចំណែកក្នុងការធ្វើឱ្យអត្រានៃការឆ្លងមេរោគអេដស៍មានការធ្លាក់ចុះ តាមរយៈការលើកកម្ពស់ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ដោយផ្តោតលើការមិនរើសចំពោះអ្នកផ្ទុកមេរោគអេដស៍ ការទប់ស្កាត់មិនឱ្យមានអ្នកស្លាប់ដោយសារមេរោគអេដស៍ដោយមិនបានប្រើឱសថប្រឆាំងមេរោគអេដស៍ និងទប់ស្កាត់មិនឱ្យមានអ្នកឆ្លងមេរោគអេដស៍ថ្មី។

ពាក់ព័ន្ធនឹងការងារមេរោគអេដស៍ ជំងឺអេដស៍នេះដែរ លោកជំទាវ បានគូសបញ្ជាក់អំពីពានរង្វាន់នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានទទួលពីអង្គការសហប្រជាជាតិ កាលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ក្នុងការបំពេញបាននូវយុទ្ធសាស្ត្រសូន្យបីរបស់អង្គការសហប្រជាជាតិទៀតផង។ ទន្ទឹមនឹងនេះ ការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងស្តីពីសុខភាពស្ត្រី កុមារ និងទារក បានរួមចំណែកធ្វើឱ្យអត្រាឆ្លងមេរោគអេដស៍ពីម្តាយទៅកូន និងអត្រាមរណភាពមាតា និងទារក មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។

ពាក់ព័ន្ធនឹងការងារអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា, ឯកឧត្តម អគ្គលេខាធិការរងទី២ បានគូសបញ្ជាក់អំពី កម្លាំងយុវជនកាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់វិទ្យាល័យ ដែលតែងតែឆ្លងកាត់ និងទទួលបានវគ្គបណ្តុះបណ្តាលជាមូលដ្ឋានឱ្យមានការយល់ដឹងពីចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម, ប្រវត្តិកាកបាទក្រហមកម្ពុជា, វិជ្ជាសង្គ្រោះបឋម, ការងារប្រែប្រួលអាកាសធាតុ និងបញ្ហាសុខភាពសាធារណៈជាដើម។ ដោយឡែក ចំពោះអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក៏ទទួលបានវគ្គបណ្តុះបណ្តាលជំនាញដែលពួកគាត់នឹងត្រូវធ្វើជាមួយសហគមន៍ផ្ទាល់ផងដែរ។

ឆ្លើយតបទៅនឹងការចាប់អារម្មណ៍ទៅលើបញ្ហាសុខភាពផ្លូវចិត្ត, លោកជំទាវ មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា ក៏បានជម្រាបជូនថា ៖ ការងារសុខភាពផ្លូវចិត្តនេះ ជាផ្នែកមួយនៃវិជ្ជាសង្គ្រោះបឋមរបស់កាកបាទក្រហមកម្ពុជា ដែលបច្ចុប្បន្ននេះមានកាកបាទក្រហមសិង្ហបុរី និងអឌ្ឍចន្ទក្រហមព្រុយណេ ក្នុងនាមជាសមាគមជាតិនៅភូមិភាគអាស៊ីអាគ្នេយ៍ បានបង្កើតឱ្យមានមជ្ឈមណ្ឌលដែលផ្តល់នូវព័ត៌មាននិងឯកសារស្តីពីវិជ្ជាសង្គ្រោះបឋម ការសង្គ្រោះបឋមផ្លូវចិត្ត និងការជួយខាងផ្នែកចិត្តសាស្ត្រសង្គម។ បន្ថែមពីនេះ លោកជំទាវ អគ្គលេខាធិការស្តីទី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានធ្វើការបណ្តុះបណ្តាលតាមអនឡាញស្តីពីសុខភាពផ្លូវចិត្ត ដល់មន្ត្រី-បុគ្គលិក នៅតាមសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី-ខេត្តផងដែរ។

បន្ទាប់ពីកម្មវិធីជួបសម្តែងការគួរសម និងសំណេះសំណាលរួចមក, ប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានទាំង ១៦រូប បានទទួលវគ្គបណ្តុះបណ្តាលស្តីពីវិជ្ជាសង្គ្រោះបឋម និងសេវាកម្មភាពធន់សហគមន៍មូលដ្ឋាន ដែលធ្វើបទឧទ្ទេសនាមដោយមន្ត្រីជំនាញនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

តាមការបញ្ចាក់របស់លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា ៖ «កម្មវិធីរបស់យុវជនស្ម័គ្រចិត្តអាស៊ាននេះ គឺរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ដែលប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ាន ១០ប្រទេស និងកម្ពុជា ទាំង ១៦រូបនេះ នឹងធ្វើទស្សនកិច្ចសិក្សារយៈពេល ២២ថ្ងៃ នៅតាមស្ថាប័នផ្សេងៗ និងខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលកាកបាទក្រហមកម្ពុជា គឺជាគោលដៅទី១ ដែលគណៈប្រតិភូយុវជន បានចុះមកបំពេញទស្សនកិច្ចសិក្សា និងទទួលវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ។ សម្រាប់កាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យរៀបចំបដិសណ្ឋារកិច្ចឱ្យបានល្អ មានទទួលអាហារសម្រន់ និងអាហារថ្ងៃត្រង់ ១ពេល រួមជាមួយការផ្តល់ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនប្រតិភូយុវជនស្ម័គ្រចិត្តអាស៊ានគ្រប់ៗគ្នាផងដែរ។»

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9111 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
21963 នាក់
សរុប :
6933076 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ