ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាសមិទ្ធផល នៃការប្រើប្រាស់ គោលនយោបាយឈ្នះ ឈ្នះ ចំនួន ២ដង នៅកន្លែង​តែមួយ របស់សម្តេចតេជោ ហ៊ុន​ សែន៖ ១/ ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២/ បញ្ចប់ជម្លោះដីធ្លីជាង ២០ម្ភៃឆ្នាំ
Fri,29 November 2024 (Time 02:11 PM)
ដោយ ៖ ដើម្បីប្រជាជន


ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាសមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ ចំនួន ២ដង នៅកន្លែង​តែមួយ របស់សម្តេចតេជោ ហ៊ុន​ សែន៖ ១/ ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២/ បញ្ចប់ជម្លោះដីធ្លីជាង ២០ម្ភៃឆ្នាំ

ក្នុង​ឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” នៅព្រឹក​ថ្ងៃទី២៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ក្នុង​ស្រុកម៉ាឡៃ​ ខេត្ត​បន្ទាយ​មានជ័យ សម្តេច​បវរ​ធិបតី​ បានលើកឡើង​ថា ការអភិវឌ្ឍ​នៅតបន់បឹងជង្រុកនេះ បន្ទាប់​ពី​អវត្ថមាន​សង្គ្រាម​ ហេីយយេីងនឹង​បន្ត​អភិវឌ្ឍតំបន់នេះបន្ថែមទៀត។ ។ តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកេីតចេញពី​ការអនុ​វត្តនូវនយោបាយ​ ឈ្នះ​ ឈ្នះ​ ២ដង​ ក្រោមការដឹកនាំរបស់​សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី​១).​ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង​២)​ការបញ្ចប់ជម្លោះដីធ្លីជាង​២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ ដែលបាននាំមកនូវសុខសន្តិភាព​ពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និងជាឱកាសដ៏វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។

សន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និងស្ថិរភាពសង្គមជាតិ គឺជា​ការ​លំបាកមួយកម្រិតទៀត។ សង្គ្រាមអាចកេីតឡេីងបាន​យ៉ាងឆាប់រហ័ស​ និងផុយស្រួយណាស់​ តាមរយៈ​ការញុះញង់ បញ្ឆេះកំហឹងប្រជាជន ឱ្យស្អប់រាជរដ្ឋាភិបាលដែលឈានទៅ​បង្កើត​ការ​តវ៉ា​ផ្សេងៗ​។ ក្នុងន័យនេះ សម្តេចបវរធិបតី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿក្រុមអគតិ និងជនបោកប្រាស់ ដើម្បីចូលទន្ទ្រាន ឬ រំលោភដីធ្លីខុសច្បាប់ ហើយបានបញ្ជាក់​ថា​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ផ្តល់ដីសម្បទាន​សង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះ​ដី​ពិតប្រាកដ​ ហេីយប្រជាពលរដ្ឋដែលខ្វះ​ដី​ពិតប្រាកដ​ អាចស្នេីសុំ​ មករាជ​រាជរដ្ឋាភិបាល​។ សម្តេច​បវរ​ធិបតី​ក៏បាន​អំពាវនាវដល់ប្រជាពលរដ្ឋកុំប្រើប្រាស់មធ្យោបាយក្នុងការធ្វើសកម្មភាព​ប្រឆាំងរាជរដ្ឋាភិបាល​តាមការ​អូសទាញ ឬឧបាយកលរបស់ក្រុមប្រឆាំង ឬញ៉ុះញង់ផ្សេងៗ ឈានទៅធ្វើសកម្មភាពខុសច្បាប់ហេីយសូមបងប្អូនប្រជាពលរដ្ឋរក្សាឱ្យបាននូវសាមគ្គីជាតិ ឯកភាពជាតិ និងរួមគ្នាជាមួយរាជ​រដ្ឋាភិបាល​ក្នុងការការពារទឹកដី និងមិនចូលរួមជាមួយ​ក្រុមជ្រុលនិយមគ្រប់រូបភាពក្នុងការ​ធ្វើ​សកម្មភាពប្រឆាំងរាជរដ្ឋាភិបាល។

មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានដោះស្រាយជាពិសេសសម្រាប់ករណីផ្សារ​បឹងឈូក នៅខេត្តបាត់ដំបងដែលជួបបញ្ហាកន្លងមក និងរងគ្រោះដោយអគ្គិភ័យ ដោយ​សម្រេចកាត់ចេញពីការវិនិយោគនៃវិស័យឯកជន ដោយយកមកស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល​​វិញ ជាមួយនឹងការកសាងឡើងវិញ។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់​សិទ្ធិ​ក្នុងការគ្រប់គ្រង និងអាស្រ័យផលជូនអាជីវករផ្សារ លើតូបអាជីវកម្មពេញមួយជីវិត។ ចំពោះភូមិ​អភិវឌ្ឍបឹង​ជង្រុកតេជោឈ្នះ ឈ្នះវិញ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី​ ក៏បានសម្រេចអភិវឌ្ឍបន្ថែមតាមសំណើ ដោយសម្រេចកសាងបន្ថែមនូវអាគារសិក្សាចំនួន ១ខ្នង,​ កសាងផ្លូវ​តភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ ព្រមទាំងសម្រេចផ្តល់ក្របខ័ណ្ឌដល់លោកគ្រូ និងអ្នកគ្រូ ​ចំនួន ១១នាក់ផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3077 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
37502 នាក់
សរុប :
7203337 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ