ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការស្តីទី​ កាកបាទក្រហមកម្ពុជា​ បានអញ្ជេីញជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌​ ជូនដល់ស្ត្រី ទេីបសម្រាលកូនរួច​ និងត្រៀមសម្រាលចំនួន​ ២៣នាក់​ នៅមណ្ឌលសុខភាពព្រៃប្រស់ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
Sat,20 January 2024 (Time 11:48 AM)
ដោយ ៖ ដើម្បីប្រជាជន


ស្ត្រីទេីបសម្រាលកូនរួច​ និងត្រៀមសម្រាលចំនួន​ ២៣នាក់​ នៅមណ្ឌលសុខភាព​ព្រៃប្រស់​ ខេត្តកំពង់ធំ​ សូមថ្លែងអំណរគុណកាកបាទក្រហមកម្ពុជា​ និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​​ ដែលបានចុះអប់រំ​ និងក្រេីនរំលឹកពីសារអប់រំសុខភាព​ ព្រមទាំងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាក ...!!

នៅរសៀលថ្ងៃទី​ ១៩ ខែមករា ឆ្នាំ២០២៤ នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការស្តីទី​ កាកបាទក្រហមកម្ពុជា​ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ និងលោកជំទាវ​ លំ​ គន្ធារី​ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ធំ បានអញ្ជេីញជួបសំណេះសំណាល​ សួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌​ ជូនដល់ស្ត្រីទេីបសម្រាលកូនរួច​ និងត្រៀមសម្រាលចំនួន​ ២៣នាក់​ នៅមណ្ឌលសុខភាពព្រៃប្រស់ ដែលស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ បានសម្តែងនូវក្តីសោមនស្សរីករាយ​ និងបានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី​-ប៉ាស៊ីហ្វិកឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍​ និងការអភិវឌ្ឍនៅកម្ពុជា​ និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ​ ដេីម្បីសុខភាពស្ត្រីនិងកុមារ​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងសារអប់រំសុខភាពស្តីពី​អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់,​ ពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច​ ៤ដង​ មុនពេលសម្រាល,​ ការទទួលទានអាហារូបត្ថម្ភ​ បន្លែធម្មជាតិ​ ដេីម្បីសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃ,​ កុំបរិភោគផ្អែមពេក-ប្រៃពេក​ ដែលអាចបង្កជាជំងឺផ្សេងៗ​ ដូចពាក្យចាស់ពោលថា​ «ស្រឡាញ់ខ្លួន​ ឱ្យស្ងួនចំណី»,​ «ការពារប្រសេីរជាងព្យាបាល»,​ «ញាំអាហារជាថ្នាំ​ កុំញាំថ្នាំជាអាហារ»ជាដេីម។

ទន្ទឹមនឹងនេះ​ សូមក្មួយៗបំបៅកូនដោយទឹកដោះម្តាយ​ ដេីម្បីកូនមានសុខភាពល្អ​ ធន់នឹងជំងឺផ្សេងៗ,​ បន្តពិនិត្យសុខភាពក្រោយពេលសម្រាល,​ ចាក់វ៉ាក់សាំង​បង្ការដល់ទារក​ ចំណែកឯម្តាយត្រូវចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ជាដេីម។ ជាមួយគ្នានេះ​ លោកជំទាវ​ ក៏បានផ្តាំផ្ញេីដល់ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ​ ផឹកទឹកឆ្អិន​ បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់​ អាហារូបត្ថម្ភត្រឹមត្រូវ​ និងថែទាំសុខភាពឱ្យបានល្អ។

លោកជំទាវ​ ក៏បានថ្លែងអំណរគុណចំពោះ​ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព​ព្រៃប្រស់ ដែលបានយកអស់កម្លាំងកាយចិត្ត​ មេីលថែទាំប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវានៅក្នុងមណ្ឌល​ បានយ៉ាងល្អប្រសេីរ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវផងដែរ។

​ស្ត្រីជាមាតាទាំង ២៣គ្រួសារ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​កាកបាទក្រហមកម្ពុជា​ និងក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ​ ដែលបានចុះអប់រំ​ និងក្រេីនរំលឹកពីសារអប់រំសុខភាព​ ព្រមទាំងបានផ្តល់អំណោយជួយសម្រាលការលំបាក​ ដោយក្នុងគ្រួសារនីមួយៗទទួលបាន​ ៖​ អង្ករ​ ២៥គីឡូក្រាម,​ អង្ករសុខភាព ២គីឡូក្រាម​,​ មី​ ១កេស,​ ត្រីខ​ ១០កំប៉ុង,​ ទឹកត្រី​ ១យួរ,​ ទឹកស៊ីអ៉ីវ​ ១យួរ,​ ឃីត (មុង​ ភួយ​ សារុង​ ក្រមា)​ ១កញ្ចប់​,​ កន្សែងពោះគោ​ ១,​ សាប៊ូដុសខ្លួន​ ២ដុំ​ និងថវិកា​ ២ម៉ឺនរៀល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4288 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
38713 នាក់
សរុប :
7204548 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ