ពលរដ្ឋរងផលប៉ះពាល់ ដោយស្រុតច្រាំងព្រែកត្រូវរុះរើផ្ទះ ២៤គ្រួសារ នៅឃុំព្រែកកុយ ស្រុកកងមាស ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា =============នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយស្រុតច្រាំងព្រែក ត្រូវរុះរើផ្ទះ សរុប ២៤ គ្រួសារ រស់នៅ ៣ភូមិ (អន្លង់គគីរ ព្រែកកុយ និង មេសរ ) ក្នុងឃុំព្រែកកុយ ស្រុកកងមាស ។គួររំលឹកថា ការប្រែប្រួលអាកាសធាតុ បានបង្កើនវត្តមានគ្រោះមហន្តរាយធម្មជាតិកាន់តែញឹកញាប់ និងមានឥទ្ធិពលយ៉ាងធំធេង នៅតាមបណ្តាប្រទេសជាច្រើន ដោយបានឆក់យកអាយុជីវិតមនុស្ស បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្អ សេដ្ឋកិច្ចសង្គម យ៉ាងធ្ងន់ធ្ងរ ។ នៅខេត្តកំពង់ចាម ដោយសារឥទ្ធិពលនៃបរិយាកាស ក៏បានបង្កអោយមានផលប៉ះពាល់ជាបន្តបន្ទាប់ ដូចជា គ្រោះរាំងស្ងួត ជំនន់ទឹកភ្លៀង ប៉ះពាល់ស្រុក ៣ ( បាធាយ ជើងព្រៃ ព្រៃឈរ ) និងជំនន់ទន្លេមេគង្គ បានបង្កប៉ះពាល់ដល់ស្រុក ៦ ធ្វើអោយខូចខាតដំណាំស្រូវ ដំណាំពោត ដំណាំរួមផ្សំផ្សេងៗ អស់រាប់សិបពាន់ហិចតា បាក់ច្រាំង ជាង ១១គ.ម ផ្លូវថ្នល់ជាង ៣០គ.ម ស្ពាន ២ សាលារៀន ១៣កន្លែង វត្តអារាម ៧ និងផ្ទះសម្បែង ជិត ៣,០០០ខ្នង ។ ដោយឡែក នៅស្រុកកងមាស ករណីស្រុតច្រាំង កើតមាននៅ ២ឃុំ គឺ ឃុំសូរគង ស្រុតច្រាំង ប្រវែង ២,០០០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ៣ភូមិ ត្រូវបានរដ្ឋបាលឃុំ និង អនុសាខាស្រុក ចុះអន្តរាគមន៍ឆ្លើយតប ១៤គ្រួសារ និង នៅឃុំព្រែកកុយ ស្រុតច្រាំងព្រែកប្រវែង ៨៣០ម៉ែត្រ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ៣ភូមិ ចំនួន ៣៣ខ្នង ក្នុងនេះ អនុសាខា បានចុះឆ្លើយតបរួចហើយ ចំនួន ៩គ្រួសារ ។ ដោយឡែក ២៤គ្រួសារទៀត បានអន្តរាគមន៍រុះរើរួចហើយ ២គ្រួសារ នៅសល់ ២២គ្រួសារ ត្រៀមរុះរើទៅតាំងលំនៅលើទីតាំងថ្មី ដែលធានាសុវត្ថិភាព ។ឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងផលប៉ះពាល់ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ ឯកឧត្តម ប្រធានគណ:កម្មាធិការសាខាសាខាបាននាំយកនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយ លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលាចំពោះមហន្តរាយធម្មជាតិ មិនថា ពេលមានភ្លៀង មានរន្ទះ ខ្យល់កន្ត្រាក់ ឬ បាក់ច្រាំង ក៏ដោយ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ជាមួយនោះ ត្រូវ ខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល រៀបចំលំនៅដ្ឋានឡើងវិញ ។ ក្នុងការរស់នៅ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក " បើស្រឡាញ់ខ្លួន អោយស្ងួនចំណី " តាមរយ: ការកាត់បន្ថយអាហារដែលមានជាតិផ្អែម ប្រៃ ដោយប្រើខ្លាញ់តិច អំបិល ស្ករតិច ហើយហូបបន្លែ ផ្លែឈើស្រស់អោយបានច្រើន ជៀសអោយផុតពីជម្ងឺមិនឆ្លង ដែលកំពុងបង្កអន្តរាយដល់សុខភាពយ៉ាងខ្លាំង ។ ទន្ទឹមនេះ ត្រូវពិសារទឹកស្អាត សម្រាកអោយបានគ្រប់គ្រាន់ និង ត្រូវហាត់ប្រាណ ក្នុងមួយថ្ងៃ ហោចណាស់អោយបាន ពី ២០ ទៅ ៣០នាទី ។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ ទាំង ២៤គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គក្រ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត ( មុង ភួយ សារុង ក្រមា ) ១សម្រាប់ និង ថវិកាចំនួន ១០០,០០០ រៀល ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និង ប្រតិភូអមដំណើរ បានអញ្ជើញ ប្រគេនព្រះចៅអធិការវត្តស្តីអណ្តែត នូវ អង្ករ ១០០គក្រ - មី ៤កេស - ត្រីខ ៤០កំប៉ុង - ទឹកសុទ្ធ ២កេស និង បច្ច័យចំនួន ២០០,០០០រៀល ។ បន្ទាប់មក ឯកឧត្តមប្រធានគណ:កម្មាធិការសាខា បានបន្តអញ្ជើញចុះពិនិត្យស្ថានភាព សាលាឆាន់ ១ខ្នង ក្នុង វត្តដំបងដែក ហៅ វត្តគងជ័យ( ឃុំព្រែកកុយ )ដែលត្រូវអគ្គីភ័យបំផ្លាញទាំងស្រុង កាលពីយប់រំលងអធ្រាត ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានវេរទេយ្យទាន ប្រគេន ព្រះចៅអធិការវត្ត រួមមាន អង្ករ ១០០គក្រ, មី ៤កេស- ត្រីខ ៤យួរ- ទឹកសុទ្ធ ២កេស និង បច្ច័យចំនួន ៥លានរៀល ផងដែរ ៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ