អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតនារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) ដែលដឹកនាំដោយសហប្រធានជប៉ុន តំណាងដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានិងសហប្រធានបារាំង តំណាងដោយលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា, លោក Lazare ELOUNDOU ASSOMO ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ, អ្នកជំនាញការ និងតំណាងដៃគូអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។នៅក្នុងឱកាសនៃជំនួប គណៈប្រតិភូបានគោរពរាយកាណ៍ជូនសម្ដេចបវរធិបតីអំពីលទ្ធផលនៃកិច្ចប្រជុំនៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១១-១៣ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងបានគោរពជម្រាបជូននូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅក្នុងការរួមចំណែកជំរុញការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌអង្គរ និងសំបូរព្រៃគុក ដែលមិនត្រឹមតែផ្ដល់សារៈប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃទៅដល់មនុស្សជាតិទាំងមូលផងដែរ ព្រមទាំងការចូលរួមចំណែករបស់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងការកសាងធនធានមនុស្សកម្ពុជា ប្រកបដោយជំនាញលើវិស័យអភិរក្ស និងការជួសជុលប្រាង្គប្រាសាទ។ គណៈប្រតិភូក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងធានាឱ្យបាននូវក្នុងការថែរក្សាតំបន់បេតិកភណ្ឌរបស់មនុស្សជាតិ និងរួមចំណែកទៅដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ផងដែរ។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក្នុងកិច្ចការអភិរក្ស និងការអភិវឌ្ឍ ក៏ដូចជាជោគជ័យនៃការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌជាច្រើនរបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ គណៈប្រតិភូក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរ អំពីការសម្រេចបន្តអាណត្តិនៃយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ផងដែរ។ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងអបអរសាទរចំពោះភាពជោគជ័យនៃកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក កាលពីថ្មីៗនេះ។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក រួមទាំងអង្គការយូណេស្កូ ក៏ដូចជាដៃគូអន្តរជាតិទាំងអស់ ជាពិសេសប្រទេសបារាំង និងជប៉ុនចំពោះការផ្ដល់ការគាំទ្រឥតងាករេក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការជួសជុល និងការអភិរក្សតំបន់អង្គរ និងសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌ និងជាតម្លៃលេចធ្លោជាសកលរបស់មនុស្សជាតិ។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ ដែលបានបន្តអាណត្តិនៃយន្តការអង្គរ/សំបូរព្រៃគុក សម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត ដើម្បីធានានូវការបន្តកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាល។សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា យន្តការនេះពិតជាមានសារៈសំខាន់ណាស់ ស្របពេលដែលបញ្ហាប្រឈមនៅតែបន្តមាន និងមានភាពស្មុគស្មាញ រួមមានជាអាទិ៍៖ ការប្រែប្រួលអាកាសធាតុ និងកំណើនប្រជាជន ដែលសុទ្ធសឹងតែទាមទារនូវកិច្ចសហប្រតិបត្តិការមួយដែលធានាឱ្យបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងអភិរក្ស។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះគណៈប្រតិភូដែលបានបញ្ជាក់អំពីការប្ដេជ្ញាចិត្តនៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបវរធិបតីមានជំនឿថា តាមរយៈនៃការប្ដេជ្ញាចិត្ត និងភាពជាដៃគូនេះ សមិទ្ធផលជាច្រើននឹងសម្រេចបានកាន់តែល្អប្រសើរ ដើម្បីធានាទៅដល់ការអភិរក្សតំបន់អង្គរ និងសំបូរព្រៃគុក សម្រាប់មនុស្សជាតិជំនាន់ក្រោយ។ ឆ្លៀតក្នុងឱកាសនោះ សម្ដេចបវរធិបតីក៏បានស្នើដល់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក, អង្គការយូណេស្កូ, និងដៃគូអន្តរជាតិនានា បន្តផ្ដល់នូវការគាំទ្របន្ថែមទៀតលេីការសម្របសម្រួលដល់ការបញ្ជូនត្រឡប់នូវវត្ថុបុរាណខ្មែរត្រឡប់មកមាតុប្រទេសវិញ, ការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ និងការបន្តគាំទ្រទៅដល់ការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាផងដែរ។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ