ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម នាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ ដែលត្រូវបានតែងតាំងជាមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក ហើយបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយឧត្តមនាវី នៅកម្ពុជានាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងកម្ពុជា អាមេរិក ឱ្យកាន់តែល្អប្រសើរ។ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា-សហរដ្ឋអាមេរិក ដែលមានរយៈពេលជាង៧០ឆ្នាំ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមនៅក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាង និងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍៩០ និងការរួមចំណែកអភិវឌ្ឍន៍កម្ពុជាលើច្រើនវិស័យ។ឯកឧត្តម អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ក្នុងនោះ ដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកមកកាន់កម្ពុជាថ្មីៗ ក៏ដូចជាទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិកផ្សេងទៀត ដែលបង្ហាញពីការជឿទុកចិត្តគ្នាទៅវិញទៅមក។ ឯកឧត្តម បានស្នើដល់ភាគីសហរដ្ឋអាមេរិក បង្កើតក្រុមការងារ កិច្ចសន្ទនាទ្វេភាគី ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត គ្រប់ប្រភេទទ័ព ការបង្កើនវគ្គបណ្តុះបណ្តាលដល់កងយោធពលខេមរភូមិន្ទ ការពិនិត្យពិភាក្សាលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺនរួមឡើងវិញ ដូចជា សមយុទ្ធឆ្មាំអង្គរ (Angkor Sentinels) និងសមយុទ្ធទេវតាប៉ាស៊ីហ្វិក (Pacific Angel) ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួនក្នុងទឹកដីកម្ពុជា។ជាកិច្ចឆ្លើយតប ឯកឧត្តមនាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ បានថ្លែងអំណរគុណ និងអរគុណចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គមេបញ្ជាការ នឹងបានបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនេះតំណាងឲ្យកិច្ចខិតខំប្រឹងប្រែងនៅក្នុងការលើកកម្ពស់ទំនាក់ទំនង ដូចដែលឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជារួចហើយ។ឯកឧត្តម នាយឧត្តមនាវី សាមូអែល ជេ.ប៉ាប៉ារូ បានបង្ហាញពីបំណងនៅក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ ជាពិសេស នៅក្នុងការធ្វើសមយុទ្ធរួមគ្នា ក៏ដូចជាវិស័យដទៃទៀត ដោយកម្ពុជា-អាមេរិក មានឱកាសជាច្រើននៅក្នុងការទំនាក់ទំនងជាមួយគ្នា ពិសេសវិស័យការពារជាតិ គ្រោះអន្តរាយ ការបំផ្លាញយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការបោសសម្អាតគ្រាប់មីន និងការបណ្ដុះបណ្ដាលជាដើម។ឯកឧត្តម ក៏បានសម្តែងការដឹងគុណអស់ពីចិត្ត ចំពោះការតាំងចិត្តខ្ពស់របស់ភាគីកម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការស្វែងរកអដ្ឋិធាតុជនជាតិអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជា និងបញ្ជូនទៅសហរដ្ឋអាមេរិកវិញ ដែលមកដល់ពេលនេះនៅសល់អដ្ឋិធាតុដែលពុំទាន់រកឃើញចំនួន ២៩អដ្ឋិធាតុទៀត។ឯកឧត្តមមេបញ្ជាការបានបញ្ជាក់ថា សហរដ្ឋអាមេរិក និង កម្ពុជា កំពុងចាប់ផ្ដើមស្វែងរកសកម្មភាពថ្មីៗ ក៏ដូចជាគំនិតថ្មីបន្ថែមទៀត ដែលប្រទេសទាំងពីរអាចរៀនសូត្រពីគ្នាបាន និងមានសកម្មភាពរួមគ្នា សំខាន់បំផុត គឺការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឈរលើគោលការណ៍ស្មើភាពគ្នា គោរពអធិបតេយ្យភាពគ្នា និងគោរពគ្នាទៅវិញទៅមក៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ