ឯកឧត្តម គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០២៤ របស់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តព្រះសីហនុ ដោយមានការចូលរួមពីអស់លោក លោកស្រីអនុសាខាក្រុង ស្រុក និងគណៈកម្មការសាខា មន្ត្រីសាខា នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ លោក សែជូ សិទ្ធិជោតិ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីសកម្មភាពមនុស្សធម៌ទៅតាមវិស័យអាទិភាពទាំង៤ របស់សាខារយៈពេល ១២ខែ ឆ្នាំ២០២៣ សម្រេចលទ្ធផលបានដូចជា ១.ការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្លើយតបប្រជាពលរដ្ឋរងគ្រោះចំនួន ២ ២០៤គ្រួសារ ស្មើនឹង ២៧លើក ការផ្តល់អំណោយមនុស្សធម៌ដល់ជនរងគ្រោះមានចំនួន ២ ៦៦១គ្រួសារ ស្មើនឹង ១១៧លើក។ សាងសង់ផ្ទះជូនប្រជាពលរដ្ឋទីទ័លក្រដោយខ្យល់កន្ត្រាក់ ៣ខ្នង។ ២.សុខភាព និងការ ថែទាំសុខភាពក្នុងសហគមន៍ សាខាបានធ្វើការចែកអំណោយដល់ស្ត្រីកំពុងបំបៅកូន ស្រ្តីមានផ្ទៃពោះ កុមាកំព្រា អ្នកផ្ទុកមេរោគអេដស៍ចំនួន ៣៣០នាក់។ ៣.ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ ៤.ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ដែលមានទីស្នាក់ការ អនុសាខាចំនួន៤ ក្រុង ស្រុក លើកលែងតែក្រុងកោះរ៉ុង ពុំទាន់មានទីស្នាក់ការអនុសាខាបំរើការងារ ព្រមទាំងបានខិតខំពង្រីកសមត្ថភាពមន្ត្រីនៅតាមអនុសាខាទាំង ៥ក្រុង ស្រុកក្នុងគោលបំណងបំពេញចំណេះដឹង និងការងាររដ្ឋបាលមួយចំនួនក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា។ បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទោះបីគណៈកម្មការរបស់មិនសូវបានប្រជុំញឹកញាប់នោះទេ ក៏ប៉ុន្តែយើងបានធ្វើសកម្មភាពបានល្អក្នុងការងារជាច្រើន មានដូចជាការរៀបចំចាត់ចែង ការផ្តល់អំណោយសង្គ្រោះទៅលើគោលដៅដែលមានការពាក់ព័ន្ធ យើងបានធ្វើក្នុងក្របខណ្ឌសាខា អនុសាខាក្នុងសកម្មភាពមនុស្សធម៌ ហើយក៏បានរាយការណ៍ទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានសមាគមនកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមក្រុង ស្រុក មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខា បានធ្វើការដោះស្រាយនាំយកអំណោយសង្គ្រោះចែកជូនបងប្អូនប្រជាពលរដ្ឋរបស់យើងបានទាន់ពេលវេលា ហើយគ្រប់កម្មវិធីនានា មានដូចជាកម្មវិធីស្ត្រី កម្មវិធីអ្នកជំងឺអេដស៍ និងកម្មវិធីផ្សេងៗទទួលបានលទ្ធផលល្អ។ ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកាទក្រហមខេត្តព្រះសីហនុ បានណែនាំឱ្យអនុសាខាក្រុង ស្រុក ត្រូវកៀគរថវិកាសម្រាប់គ្រប់គ្រងនៅអនុសាខារបស់ខ្លួនឯងដូចជា ការចំណាយរដ្ឋបាល និងអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិនានា។ ទន្ទឹមនោះ យើងត្រូវគ្រប់គ្រងចំណូលឱ្យមានសុវត្ថិភាព គណ នេយ្យភាព តម្លាភាព ដែលជាការរៀនសូត្រក្នុងការគ្រប់គ្រងថវិកា ពិសេសដើម្បីបញ្ជាក់ពីមន្ត្រីថ្នាក់ក្រុង ស្រុករបស់យើងចេះគ្រប់គ្រងអ្វីខ្លះ យើងត្រូវម្ចាស់ការចុះធ្វើសកម្មភាពនៅក្នុងមូលដ្ឋាន ស្របទៅនឹងវិមជ្ឍការហិរញ្ញវត្ថុក្នុងការគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព ព្រោះយើងបានធ្វើការកែទម្រង់រយៈពេលពីរ បីឆ្នាំនេះដែលអាចនិយាយបានថា យើងម្ចាស់ការទ្រទ្រង់ថវិកាខ្លួនឯងបានដោយធ្វើការដោះស្រាយម្ចាស់ការដោយខ្លួនឯងបាន ដោយឡែកចំពោះគ្រោះធម្មជាតិធំៗសាខាកាកបាទក្រហមខេត្ត នឹងចុះប្រតិបត្តិការជួយប្រជាពលរដ្ឋបានទាន់ពេលវេលា៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ