ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងជំនួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភី អាហារូបករណ៍ទៅសិក្សា នៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងប្រទេសបារាំង
Thu,26 December 2024 (Time 08:24 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងប្រទេសបារាំង
==================
ភ្នំពេញ៖នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសនូវែលសេឡង់ អូស្ត្រាលី និងប្រទេសបារាំង ក្នុងនាម ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមថ្នាក់ដឹកនាំក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងការស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយលទ្ធផល​កើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់ជ័យលាភីអាហារូបករណ៍ទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យប្អូនៗជ័យលាភីគ្រប់ៗរូប បបន្តយកចិត្តទុកដាក់ឱ្យ​បានកាន់តែច្រើនទៀត អំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស ព្រោះជា​ពេលវេលាឆ្លុះបញ្ចាំងខ្លួនឯង ព្រមទាំងតាក់តែងវាសនា អនាគតរបស់សង្គមជាតិ​ទៅថ្ងៃមុខ។

ក្រៅពីការចែករំលែកនូវបទពិសោធន៍ អំឡុងពេលបន្តការសិក្សានៅក្រៅប្រទេស និងក្នុងអាជីពជាអ្នកនយោបាយ ជាពិសេសគំនិត និងការដាក់ចេញនូវផែនការ ជាមួយការអនុវត្តជាជំហានៗ ដោយផ្តោតលើការបង្កើតបរិយាកាសគ្មានវិវាទ តាមរយៈការធ្វើគោលនយោបាយចុះបញ្ជីដីធ្លីបង្ហើយ, ដោះស្រាយវិវាទដីធ្លី, ផ្តល់សេវាគាប់ចិត្ត, ដោះស្រាយបញ្ហាចម្រូងចម្រាសនៅតាមបុរី, ការរក្សាអាយុជីវិត​និង​គុណតម្លៃជាប្រវត្តិសាស្ត្ររបស់បឹងទន្លេសាប, ព្រមទាំងការចូលរួមគិតគូ​រ​អំពីបញ្ហាពាក់ព័ន្ធនឹងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ ដើម្បីរក្សាស្ថេរភាពសន្តិសុខនយោបាយ-សេដ្ឋកិច្ចក្នុងសង្គមកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅបានចែករំលែកនូវទស្សនៈវិស័យជាជំនួយស្មារតី ដើម្បីឱ្យប្អូនៗនិស្សិតបាន​យកទៅពិចារណា តម្រង់ទិស និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការអភិវឌ្ឍខ្លួន​ជាធនធានមានគុណតម្លៃវិជ្ជមានសម្រាប់សង្គមកម្ពុជានាសហសម័យ ដើម្បីចូលរួម​ជា​កម្លាំងកសាងសង្គមជាតិ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ជាមូលដ្ឋានគ្រឹះនៃ​ការទទួលស្គាល់នូវគុណតម្លៃ និងភាពកត្តញ្ញូក្នុងសង្គមគ្រួសារ ក៏ដូចជា​សង្គមជាតិទាំងមូល ដែលប្អូនៗចាំបាច់ត្រូវយកចិត្តទុកដាក់ប្រតិបត្តិ ជាគំរូឱ្យបាន​ទូលំទូលាយដល់កុមារៗជំនាន់ក្រោយ ដោយប្រកាន់ខ្ជាប់ជាឥរិយាបថបន្តជំនាន់ ​មានលំនាំត្រឹមត្រូវ ជាអាទិ៍៖ ការគោរព ផ្តល់តម្លៃ និងគិតគូរពីរៀមច្បង និងចាស់ព្រឹទ្ធាចារ្យ, សន្តិភាពនិយម, រួសរាយរាក់ទាក់, មានមនុស្សធម៌, យកចិត្តទុកដាក់លើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ, ចេះលើកទឹកចិត្តខ្លួនឯង និងព្រមសម្របទទួលយកការសម្រេចចិត្តមួយដែលមានការស្រុះស្រួល ជាប្រយោជន៍រួម ប្រកបដោយភាពនវានុវត្ត ដែលទាំងអស់នេះជាការបង្កើតទម្លាប់ ឥរិយាបថ និងចរិយាមាយាទថ្មី សម្រាប់ធនធានមនុស្សបន្តវេនក្នុងសង្គមកម្ពុជា។

ធ្វើបានដូច្នេះ សង្គមយើង នឹងបន្តអភិវឌ្ឍលើផ្លូវត្រូវ ប្រកបដោយមនោសញ្ចេតនាកក់ក្តៅ ជាទ្រនំសុភមង្គល មានទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និងវប្បធម៌សម្បូរបែប ក្រោមម្លប់សន្តិភាព សម្រាប់ជនរួមជាតិខ្មែរគ្រប់ៗរូប។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4252 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18860 នាក់
សរុប :
7181417 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង