ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន===============នាព្រឹកថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ អបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតក្នុងឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំ បានអញ្ជើញមានប្រសាសន៍ក្នុងពិធីបើកការប្រកួតនោះ វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាស ដ៏វិសេសវិសាលនេះ មិនត្រឹមតែបានផ្តល់កិត្តិយសធំធេងបំផុតជូនដល់ កីឡាករ កីឡាការិនី និង ក្រុមការងាររៀបចំប៉ុណ្ណោះទេ ប៉ុន្តែគឺជាការឆ្លុះបញ្ចាំងអំពីអត្ថន័យដ៏ជ្រាលជ្រៅនៃការប្រកួត កីឡាវាយកូនគោលរបស់យើង ពោលគឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ និងរឹតតែវិសេសវិសាលបន្ថែមទៀតនោះ នៅឆ្នាំនេះយើងក៏ចូលរួមអបអរជាលើកទី១ នៃ «ទិវាសន្តិភាពនៅកម្ពុជា» បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ កំណត់ជាផ្លូវការ យកថ្ងៃ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» រៀងរាល់ឆ្នាំ។ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ការប្រកួតវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៨» ត្រូវបានបែងចែកជាការប្រកួតចំនួន ២ប្រភេទ ក្នុងនោះរួមមាន ប្រកួតឯកត្តជន ដែលមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១២៦នាក់ ស្រី ១២នាក់ ដែលបានចាប់ផ្តើមប្រកួតកាលពីម្សិលមិញ និងប្រកួតជាក្រុមសរុបចំនួន ៧៤នាក់ ចែកជា ១១ក្រុម ដែលនឹងត្រូវចាប់ផ្តើមនាពេលនេះ ជាមួយនឹងមូលបទ «កីឡារស់ក្នុងសន្តិភាព»។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី សូមសម្តែងនូវកតញ្ញូតាធម៌ជ្រាលជ្រៅជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិក អគ្គមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដោយសម្តេច បានបិទទំព័រសករាជជូរចត់នៅកម្ពុជា, ផ្ដួលរលំរបបប្រល័យពូជសាសន៍, ទប់ស្កាត់មិនឲ្យរបបព្រៃផ្សៃយង់ឃ្នងវិលត្រឡប់ និងបញ្ចប់សង្គ្រាមស៊ីវិលញាំញីរ៉ាំរ៉ៃនៅកម្ពុជា ដោយបានបើកទំព័រសករាជថ្មីមួយ ជាមួយសុខសន្តិភាព អធិបតេយ្យភាពពេញលេញ ភាពសុខដុមរមនា និងការអភិវឌ្ឍគ្រប់វិស័យ។ កម្ពុជាដែលធ្លាប់តែមានគ្រាប់បែក និងគ្រាប់ផ្លោង តែ ឥឡូវ កម្ពុជា គឺមានតែគ្រាប់ពេជ្រ គឺគ្រាប់ពេជ្រនៃសុខសន្តិភាព និងការអភិវឌ្ឍ។មរតកនៃសន្តិភាព ដ៏ថ្លៃថ្លារបស់សម្តេចតេជោ គឺជាមរតកដ៏ពិសិដ្ឋមួយរបស់យើងទាំងអស់គ្នា ដែលក្នុងនោះរាជរដ្ឋាភិបាលបន្តវេន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ, គតិបណ្ឌិត, ភាពប៉ិនប្រសប់វៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតម្កល់ការងារ «ថែរក្សាសុខសន្តិភាព» ជាទិសដៅអាទិភាពចំបងមិនអាចខ្វះបាន ដោយបានរំលេចយ៉ាងប្រត្យក្ស ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាថែរក្សាឲ្យបានដាច់ខាតនូវសុខសន្តិភាព និងខឿនសន្តិសុខ ស្ថិរភាពសង្គមដោយឈរលើអភិក្រមមុតស្រួច របស់សម្តេចតេជោ គឺ «មានសន្តិភាព ទើបមានការអភិវឌ្ឍ»។ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក៏សូមជម្រាបជូនអង្គពិធី ផងដែរថា នៅថ្ងៃអាទិត្យស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញជាអធិបតី ក្នុងពិធីប្រកួតបាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅពហុកីឡដ្ឋានមរតកតេជោ ជាមួយនឹងអ្នកចូលរួមប្រមាណ ៥ ម៉ឺននាក់ ក្រោមមូលបទ «កីឡារស់ក្នុងសន្តិភាព» ដែលនេះគឺជាសក្ខីភាពមួយ បញ្ជាក់ពីការបន្តថែរក្សាមរតកសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចតេជោ ពីសំណាក់រាជរដ្ឋាភិបាលនីតិកាលទី៧ របស់យើង។ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណដល់ក្រុមការងាររៀបចំការប្រកួតទាំងអស់ ដែលបានខិតខំចំណាយពេលវេលា និងយកអស់កម្លាំងកាយចិត្តរៀបចំនូវព្រឹត្តិការណ៍យើង ដំណើរការដោយរលូន និងជាពិសេសសូមថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ហ៊ុន តូ និង អ្នកឧកញ៉ា ឈុន អូន ដែលជាអ្នកចូលរួមឧបត្ថម្ភធំនៃកម្មវិធីប្រកួត ក៏ដូចជា ឯកឧត្តម ឧត្តមសេនីយ៍ អ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនដទៃទៀត ដែលបានជួយឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈនានាដល់ការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» លើកទី៨ របស់យើងនាឱកាសយើងនាពេលនេះ៕
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង