អភិបាលខេត្តកំពង់ចាម បានសម្រេចធ្វើការបើកផ្លូវ ដើម្បីបម្រើប្រយោជន៍សាធារណៈ នៅស្រុកស្ទឹងត្រង់ ដោយឈរលើគោលការណ៍ឈ្នះឈ្នះកំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចធ្វើការបើកផ្លូវត្រង់ អនុលោមតាមប្លង់គោលបន្សល់ទុក ដើម្បីបម្រើប្រយោជន៍សាធារណៈ ក៏ដូចជាការដឹកជញ្ជូនកសិផល និងការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ នៅភូមិអូរលើ ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ជំនួសមកវិញបិទផ្លូវ ប្រឡាយបំបែក (ប្រឡាយលោក) ដោយផ្លូវដែលបិទនេះឱ្យប្រជាពលរដ្ឋអ្នកកាន់កាប់ ធ្វើការចរចាគ្នាអំពីការបែងចែក ឬសងសំណងជាថវិកាតែម្តង។ កិច្ចប្រជុំសម្របសម្រួលករណីដីបើកផ្លូវនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសាលាខេត្តកំពង់ចាម។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ករណីទំនាស់ស្នើសុំបើកផ្លូវប្រឡាយចំនួន ២ខ្សែខាងលើនេះ ដែលកាន់កាប់ដោយលោកស្រី លួន បូរី (ផ្លូវប្រឡាយត្រង់) លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ (ផ្លូវ ប្រឡាយបំបែក ឬប្រឡាយលោក) ត្រូវបានប្រជាពលរដ្ឋ ១២គ្រួសារ ធ្វើការប្តឹងមករដ្ឋបាលខេត្ត ហើយត្រូវបានប្រគល់ ភារកិច្ចជូនឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តដឹកនាំធ្វើការសិក្សាស្រាវជ្រាវ និងសម្រុះសម្រួល តែភាគីប្រជាពលរដ្ឋអ្នកកាន់កាប់ ពុំមានការស្រុះស្រួលគ្នា រហូតធ្វើឱ្យករណីនេះ ត្រូវបាន បន្តនីតិវិធីនៅសាលាដំបូង ប៉ុន្តែដោយមានការសំណូមពរសម្រុះសម្រួលឡើងវិញ។បន្ទាប់ពីស្តាប់ការសម្រេចខាងលើ និងស្តាប់ការពន្យល់ សម្រុះសម្រួលឈរលើគោលការណ៍ឈ្នះៗ ទាំងអស់គ្នា ភាគីប្រជាពលរដ្ឋអ្នកកាន់កាប់ដីផ្លូវប្រឡាយទាំងពីរខ្សែ បានសម្រេចទទួលយកគោលការណ៍ សម្រុះសម្រួលរបស់កឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ដោយព្រមព្រៀងគ្នាដូចខាងក្រោម ៖១-យល់ព្រមបើកផ្លូវទំហំ៦ម៉ែត្រ នៅលើដីផ្លូវលំនាំដើមត្រង់ (ដីខាងលោកស្រី លួន បូរី) ដោយ អនុលោមតាមប្លង់គោលបន្សល់ទុកពីដើមមក។២-លោកស្រី លឹម មុយជូ និងលោក ជីវ លីស្រួយ យល់ព្រមកាត់ដីទំហំ ៣ម៉ែត្រក្បាលដីដើរ ជូន លោកស្រី លួន បូរី ហើយដីនៅសល់ជាក់ស្តែង ទំហំ ៣.៨១ ម៉ែត្រក្បាលដីដើរ ឬទំហំជាក់ស្តែងតាមការវាស់វែងដោយមន្ត្រីជំនាញ នឹងលក់ជូនលោកស្រី លួន បូរី ក្នុងតម្លៃសមាមាត្រ ៣ម៉ែត្រក្បាលដីដើរ ២០,០០០ដុល្លា (ឬ ៦,៦៦៦ដុល្លារ/១ម៉ែត្រក្បាលដីដើរ)។ ដូច្នេះតម្លៃដីដែលនៅសល់សរុប គឺទូទាត់តាមការវាស់វែងជាក់ស្តែង ដោយមានកំណត់ហេតុត្រឹមត្រូវពីរដ្ឋបាលស្រុកស្ទឹងត្រង់។៣-រដ្ឋបាលស្រុកស្ទឹងត្រង់ ត្រូវដឹកនាំធ្វើការបើកផ្លូវតាមស្មារតីអង្គប្រជុំ ដូចក្នុងចំណុចទី១ ខាងលើ និង ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានដឹងអំពីការសម្រេចរបស់អាជ្ញាធរខេត្ត។ ជាមួយគ្នានោះ រដ្ឋបាលស្រុកស្ទឹង ត្រង់ បន្តដឹកនាំវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋពាក់ព័ន្ធ។ភាគីទាំងពីរ បានព្រមព្រៀងគ្នា ចំពោះមុខអង្គប្រជុំ និងយល់ព្រមបញ្ចប់វិវាទ ដោយបានផ្តិតមេដៃជាការ ទទួលខុសត្រូវចំពោះមុខអាជ្ញាធរផងដែរ៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ