នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ កំពុងបន្តកំណែទម្រង់ឥតរាថយ បើទោះបីប្រឈមការលំបាកមួយចំនួនយ៉ាងណាក្តី(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្លែងថា កងយោធពលខេមរភូមិន្ទ បាននិងកំពុងអនុវត្តផែនការកំណែទម្រង់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងតម្រូវការចាំបាច់នានា ហើយការអនុវត្តផែនការកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅនេះនៅតែបន្តទៅមុខមិនដកថយឡើយ បើទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី។ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់កងយោធពលខេមរភូមិន្ទ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ដើម្បីធានាប្រសិទ្ធភាពគុណភាពការងារ និងសម្រាលបន្ទុកការចំណាយរបស់រាជរដ្ឋាភិបាលដែលមិនចាំបាច់ គ្រប់អង្គការចាត់តាំងកងទ័ពត្រូវបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងដឹកនាំបញ្ជា កិច្ចការបទដ្ឋានបច្ចេកទេស និងកិច្ចការរដ្ឋបាលឱ្យកាន់តែល្អប្រសើរ ធ្វើយ៉ាងណាសម្រួលភាពស្មុគស្មាញនៃ ការិយាធិបតេយ្យ ដោយត្រូវគោរពឋានានុក្រម និងតួនាទីភារកិច្ចរបស់ស្ថាប័ន អង្គភាពនីមួយៗ។នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អប្រសើរ ដែលកងយោធពលខេមរភូមិន្ទទទួលបានក្នុងរយៈពេលជាង៥ឆ្នាំកន្លងមក ដោយនាយឧត្តមសនីយ៍ បានណែនាំឲ្យគ្រប់ស្ថាប័ន កងឯកភាព ត្រូវបន្តកំណែទម្រង់ដ៏ស៊ីជម្រៅនេះតទៅទៀតសំដៅធ្វើឱ្យកងយោធពលខេមរភូមិន្ទ រៀបរយល្អ ទំនើប និង មានប្រសិទ្ធភាព។«គ្មានកំណែទម្រង់ណាមួយដែលងាយស្រួល និងមិនប៉ះពាល់នោះឡើយា។ កំណែទម្រង់ត្រូវមានការលះបង់ មានការប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយផ្អែកលើចក្ខុវិស័យច្បាស់លាស់ វែងឆ្ងាយ និងតម្កល់ផលប្រយោជន៍ជាតិជាធំ។ ការកែទម្រង់កងទ័ពត្រូវគិតអំពីគោលការណ៍ច្បាប់ ស្ថានភាពនយោបាយ និង សេដ្ឋកិច្ចជាតិ»។ នេះជាការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ វង្ស ពិសេន។នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បន្តថា កត្តាទាំងនេះទាមទារឱ្យទាំងអស់គ្នារិះរកគន្លឹះសម្រាប់ដោះស្រាយឱ្យសមស្រប ហើយសន្និបាតនាពេលនេះគឺជាឱកាសដ៏មានសារៈសំខាន់ ដើម្បីត្រួតពិនិត្យវាយតម្លៃលទ្ធផលការងារឆ្នាំ២០២៣ បន្តពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ល្អៗ រកឱ្យឃើញបញ្ហាប្រឈមនានា រួមគ្នាដោះស្រាយសម្រាប់ជាត្រីវិស័យតម្រង់ទិសក្នុងការដាក់ចេញវិធានការគន្លឹះ សំដៅសម្រេចបានទិសដៅការងារឆ្នាំ២០២៤៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ