អភិបាលខេត្តកណ្តាល ជំរុញបណ្តាទីចាត់ការទាំង៥ និងអង្គភាពទាំង២ របស់សាលាខេត្ត ត្រូវប្រើប្រាស់មន្ត្រីឱ្យអស់ពីលទ្ធភាព និងសក្ដានុពលខេត្តកណ្តាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់បណ្តាទីចាត់ការទាំង៦ របស់សាលាខេត្ត ត្រូវប្រើប្រាស់មន្ត្រីឲ្យអស់ពីលទ្ធភាព និងសក្ដានុពល និងត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកាន់ល្អប្រសើរឡើងថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការ និងបម្រើនូវសេវាសាធារណៈជូនប្រជាជនឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទតាមបណ្តាទីចាត់ការទាំងអស់ ត្រូវបង្កើនទំនាក់ទំនងល្អជាមួយគ្នា និងជាមួយបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក-លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត ព្រមទាំងលោក-លោកស្រី នាយកទីចាត់ការចំណុះសាលាខេត្ត។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនាពេលនេះ គឺដើម្បីស្តាប់របាយការណ៍ អំពីស្ថានភាពមន្ត្រីដែលកំពុងបំរើការងារតាមបណ្ដាទីចាត់ការនីមួយៗ និងផ្ដល់ឱកាសដល់បណ្ដាទីចាត់ការនានាលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីរួមគ្នាធ្វើការរិះរកដំណោះស្រាយឲ្យបានសមស្រប និងទាន់ពេលវេលា ដើម្បីធ្វើឲ្យការបំពេញតួនាទីភារកិច្ចរបស់មន្ត្រីតាមបណ្ដាទីចាត់ការនានា កាន់តែរលូន និងកាន់តែល្អប្រសើរឡើង។ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើ ដល់មន្ត្រីទាំងអស់ត្រូវបន្តខិតខំបំពេញការងារ ដោយស្មារតីយកចិត្តទុកដាក់ មានការទទួលខុសត្រូវខ្ពស់ ម្ចាស់ការ ភក្ដីភាព មនសិការវិជ្ជាជីវៈ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនអង្គភាព និងប្រជាពលរដ្ឋឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។ ម៉្យាងទៀតមន្ត្រីទាំងអស់ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យទាន់សម័យកាល ជាពិសេសត្រូវសិក្សាស្វែងយល់អំពីច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធនឹងការងាររបស់ខ្លួន ដើម្បីជៀសវាងការប្រព្រឹត្តខុសច្បាប់ និងការពារខ្លួននៅពេលមានគេបំពានមកលើអង្គភាព ដែលផ្ទុយនឹងច្បាប់ដែលបានកំណត់។នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា នាពេលខាងមុខនេះ ឯកឧត្តមអភិបាលខេត្តនឹងធ្វើការជួបប្រជុំផ្ទាល់ជាមួយមន្ត្រីតាមបណ្ដាទីចាត់ការទាំងអស់ របស់សាលាខេត្ត ដើម្បីត្រួតពិនិត្យ ស្វែងយល់អំពីសុខទុក្ខ បញ្ហាប្រឈម និងរបៀបរបបធ្វើការ សំដៅជួយដោះស្រាយនិងផ្ដល់អនុសាសន៍ណែនាំធ្វើយ៉ាងណាឲ្យការបំពេញភារកិច្ចការងារតាមបណ្ដាទីចាត់ការទាំងអស់កាន់តែមានភាពរីកចម្រើន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ