ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
មាតាមនុស្សធម៌​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សម្រេចសាងសង់ផ្ទះមួយខ្នង​ ដល់កុមារកំព្រា ២នាក់បងប្អូន​ និងចេញថ្លៃព្យាបាល ទាំងស្រុង​ដល់បងប្រុស ដែលមានជំងឺ មិនប្រក្រតីទ្វារធំ ពីកំណេីត​ រស់នៅស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង
Mon,29 January 2024 (Time 01:46 PM)
ដោយ ៖ ដើម្បីប្រជាជន


មាតាមនុស្សធម៌​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សម្រេចសាងសង់ផ្ទះមួយខ្នង​ ដល់កុមារកំព្រា ២នាក់បងប្អូន​ និងចេញថ្លៃព្យាបាលទាំងស្រុង​ដល់បងប្រុសដែលមានជំងឺមិនប្រក្រតីទ្វារធំពីកំណេីត​ រស់នៅស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង ...!!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង​​ ជូនដល់កុមារកំព្រា​ ២នាក់បងប្អូន​ រស់នៅភូមិត្បែងខ្ពស់​ ឃុំត្បែងខ្ពស់​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង និងបញ្ជូនកុមារជាបង​ មកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

កុមារកំព្រា​ ២នាក់​បងប្អូន​ មានបងប្រុសឈ្មោះ​ ពឹម​ សំណាង​ អាយុ​ ១៧ឆ្នាំ​ មានជំងឺមិនប្រក្រតីទ្វារធំពីកំណេីត​ (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា)​ បច្ចុប្បន្នធ្វេីជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក​ និងប្អូនស្រីឈ្មោះ​ ពឹម​ ណេង​ អាយុ​ ១២ឆ្នាំ​ ជាសិស្សរៀនថ្នាក់ទី៦។

តាមការបញ្ជាក់របស់​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ បានឱ្យដឹងថា​​ ៖​ «បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរបស់កុមារទាំងពីរខាងលេី,​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ឱ្យសហការី​ ចុះពិនិត្យទីតាំងសមស្រប​ ដែលអាចសាងសង់ផ្ទះបានសមរម្យ​។ ជាក់ស្តែង​ បេសកកម្មក្នុងថ្ងៃនេះ​ គឺក្រុមការងារ​​ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហេីយ​ ហេីយដែលក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ​ ទៅតាមអនុសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​។» លោកជំទាវ​ បានបញ្ជាក់បន្ថែមថា​ ៖​

ការសម្រេចសាងសង់ផ្ទះឱ្យបានសមរម្យនេះ​ គឺជាការបន្ថែមនូវគុណតម្លៃចំពោះសប្បុរសជនទាំងអស់ដែលបានជួយដល់កុមារ​ និងជាការគិតគូរវែងឆ្ងាយ​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលយកចិត្តទុកដាក់ទៅលេី សុខភាព​ អនាម័យ​ មានបន្ទប់ទឹកត្រឹមត្រូវ​ និងគិតគូរពីសុវត្ថិភាព​របស់ក្មេងស្រី​ ដែលត្រូវសិក្សារៀនសូត្រ​ និងរស់នៅបានយូរអង្វែងតទៅមុខទៀត។

ចំពោះការគិតគូរពីជំងឺរបស់​ ពឹម​ សំណាង​ វិញ​,​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានផ្តល់អនុសាសន៍ឱ្យបញ្ជូនមកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត​ ដេីម្បីជួបជាមួយវេជ្ជបណ្ឌិតជំនាញ​ ធ្វេីការរករោគវិនិច្ឆ័យ​ និងព្យាបាលឱ្យបានជាសះស្បេីយ​។

ក្នុងឱកាសចុះសួរសុខទុក្ខនៅមន្ទីរពេទ្យ​,​ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ​ និងគិតគូរពីជីវភាពរស់នៅ​ ព្រមទាំងបានជម្រាបជូនពី​ការសាងសង់ផ្ទះថ្មី​ ១ខ្នង​ រួមទាំងការគិតគូរពីសុខភាព​ បញ្ជូនមកពិនិត្យព្យាបាលភ្លាមៗ​ និងរ៉ាប់រងថ្លៃការចំណាយទាំងស្រុងលេីការព្យាបាលនេះផងដែរ។ លោកជំទាវ​ បានផ្តាំផ្ញេីលេីកទឹកចិត្តឱ្យថែទាំសុខភាពឱ្យបានល្អ​ អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ​ និងជូនពរឆាប់បានជាសះស្បេីយឡេីងវិញ។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលផងដែរ។ លោកជំទាវ​ ក៏បានថ្លែងអំណរគុណចំពោះម្តាយធំឪពុកធំរបស់កុមារទាំងពីរ ដែលបានផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន​ និងនៅមេីលថែទាំក្មួយក្នុងពេលកំពុងសម្រាលព្យាបាលជំងឺនេះផងដែរ​។

ជាកិច្ចឆ្លេីយតប​ កុមារទាំង២នាក់បងប្អូន​ រំភេីបរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ លេីកទឹកចិត្ត​ និងផ្តល់ការឧបត្ថម្ភដ៏ធំធេងក្នុងឆាកជីវិត​ ដែលរំពឹងថានឹងមានអនាគតភ្លឺស្វាងដូចកុមារដទៃទៀតដែរ។

សូមជម្រាបជូនថា​ ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ផ្ទះនោះ​ កាកបាទក្រហមកម្ពុជា​ ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន​ ៣៤គ្រួសារ​ ក្នុង​ ១គ្រួសារ​ ទទួលបាន​ អង្ករសុខភាព​ចំនួន​ ២កញ្ចប់ផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9550 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
22402 នាក់
សរុប :
6933515 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ