ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ សណ្ឋាគារកាស៊ីណូ ប៉ាវលី ភោជនីយដ្ឋាន ឆាវសាន់ និងក្រុមហ៊ុន ហុងមិនសាងហាង នៅក្នុងក្រុងព្រះសីហនុ
Thu,04 January 2024 (Time 06:22 AM)
ដោយ ៖ ដើម្បីប្រជាជន


នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសណ្ឋាគារ កាស៊ីណូ ប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាង មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក លីវ ហ័នស៊ីន (Liu Huanxin) អ្នកគ្រប់គ្រងសណ្ឋាគារ និងកាស៊ីណូ ប៉ាវលី មានបន្ទប់១១៥ មានបរិក្ខាររចនាបទទំនើបតាមយុគ្គសម័យថ្មី ផ្តល់ជូនការរស់នៅមានផាសុខភាពសាកសម្យជាមួយមនុស្សសម័យថ្មីផងដែរ និងអាចទទួលការរៀបចំកម្មវិធីនៅក្នុងសណ្ឋាគារ ក្រៅពីបរិក្ខារផ្សេងៗក៏បានផ្តល់ជូននូវអាហារមានរស់ជាតិ ស្របតាមតម្រូវការអតិថិជនរួមនឹងពីធីបុណ្យឆ្លងឆ្នាំថ្មីៗនេះ ផ្តល់នូវសេវាកម្មលំដាប់ទីមួយរួមនឹងការគ្រប់គ្រងបែបវិទ្យាសាស្ត្រធ្វើឱ្យសេវាកម្មសណ្ឋាគារ និងភោជនីយដ្ឋានមានលំដាប់ខ្ពស់ ។

ហើយនេះជាសក្ខីភាពបញ្ជាក់ពីការបើកសម្ពោធ ហើយក៏មិនមែនជាការចាប់ផ្តើមថ្មីប៉ុណ្ណោះទេ វាគឺជានិមិត្តសញ្ញាចាប់ផ្តើមនៃក្តីបំណង និងក្តីស្រមៃរបស់យើង និងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ពួកយើងទាំងអស់គ្នា យើងនឹងប្រើប្រាស់នូវបច្ចេកវិទ្យាអេឡិចត្រូនិកដែលទំនើបបំផុតរួមទាំងបញ្ចូលនូវវប្បធម៌ និងបញ្ចេញនូវសមិទ្ធផលបន្ថែមទៀត យើងសង្ឃឹមក្លាយជាគោលដៅអាជីវកម្មមួយដែលក្លាហាន រក្សានូវវប្បធម៌ និងសូមអរគុណអតិថិជនដែលបានគាំទ្រ ពិសេសដៃគូរសហការដែលមិនអាចខ្វះបានដើម្បីប្រកួតប្រជែងទទួលបានជោគជ័យ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបើកឱ្យដំណើរការសណ្ឋាគារ កាស៊ីណូប៉ាវលី ភោជនីយដ្ឋានឆាវសាន់ និងក្រុមហ៊ុនហុងមិនសាងហាងនាឱកាសនេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បានចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តឱ្យកាន់តែមានភាពទាក់ទាញ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសផ្តល់ការងារជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០។

អបអរសាទរប្រធានក្រុមហ៊ុនទាំងបី ដែលមានឆន្ទៈសម្រេចចិត្តវិនិយោគនៅខេត្តព្រះសីហនុ សមិទ្ធផលថ្មីដែលក្រុមហ៊ុនសម្រេចចិត្តដាក់សម្ពោធថ្ងៃនេះអបអរសាទរឆ្នាំ២០២៤ សូមក្រុមហ៊ុនទទួលបានជោគជ័យរបស់ខ្លួន ការបើកសម្ពោធនាពេលនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្ញៀវទសចរជាតិ អន្តរជាតិបានមកកម្សាន្តនៅខេត្តព្រះសីហនុ ដែលទទួលបានភ្ញៀវជិត៥០ម៉ឺននាក់ លទ្ធភាពរបស់យើងមិនអាចគ្រប់គ្រងដល់អ្នកទេសចរណ៍បានទេ ថ្ងៃនេះយើងបានសម្ពោធសណ្ឋាគារ ភោជនីយដ្ឋាន នេះជាការចាប់ផ្តើមទទួលភ្ញៀវទេសចរណ៍ ឆ្លើយតបទៅនឹងការខ្វះខាតនៅទីនេះ ព្រោះខេត្តព្រះសីហនុជាតំបន់ទេសចរណ៍ ព្រោះកំណើនភ្ញៀវទេស ចរណ៍មានការកើនឡើង ហើយសេចក្តីត្រូវការសេវាទេសចរណ៍ត្រូវការចាំបាច់ សូមសំឡឹងមើលឱកាសវិនិយោគនៅខេត្តព្រះសីហនុ ។

ដើម្បីឆ្លើយតបនិងភ្ញៀវទេសចរណ៍ក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ដែលកំណត់យកឆ្នាំ២០២៤ ជាឆ្នាំមិត្តភាពដោះដូរទេសចរណ៍ ផ្តល់ឱកាសឱ្យអ្នកទេសចរទៅមកកាន់តែច្រើនបន្ថែមទៀត ឱកាសនាពេលខាងមុខ ក្រោយគោលនយោបាយរបស់រាជរដ្ឋាភិបាលអនុវត្តពេញលេញ តាមរយៈការធ្វើដំណើររបស់ប្រជាជន យើងត្រូវធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមកផងដែរ យើងក៏មានសក្តានុពលទេសចរណ៍ជាឱកាសដែលប្រជាជនធ្វើការផ្លាស់ប្តូរទេស ចររវាងប្រទេសកម្ពុជា និងចិន យើងបន្តជំរុញការហោះហើរត្រង់ពីខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ ដែលជាច្រកទ្វារសំខាន់រៀនសូត្រពីគ្នាទៅវិញទៅមក។ សូមជូនពរឱ្យសណ្ឋាគារ ភោជនីយដ្ឋាន ទទួលបានភាពមានបានទទួលបានជោគជ័យក្នុងមុខជំនួញរបស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2464 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
15316 នាក់
សរុប :
6926429 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ