ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង
Mon,08 January 2024 (Time 02:16 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១ម៉ឺននាក់ ក្នុងខេត្តកោះកុង

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» រួចហើយនោះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តអញ្ជើញ​ ជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់។

ថ្លែងទៅកាន់អង្គពិធី សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន «សម្តេចតេជោ ហ៊ុន សែន កោះយ៉» និងសំណេះសំណាលជាមួយកម្មករ និយោជិតក្នុងខេត្តកោះកុង ដែលជាកម្មវិធីលើកដំបូងសម្រាប់ឆ្នាំថ្មី ២០២៤ នេះ។
សម្តេចធិបតី ក៏បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ពលរដ្ឋខេត្តកោះកុងផងដែរ។ នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋ ខេត្តកោះកុង ទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេស។ សម្តេចបានថ្លែងទៀតថា រាជរដ្ឋាភិបាលដែលកើតពីគណបក្សប្រជាជនកម្ពុជា មិនទម្លាក់ដៃក្នុងការប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលបានគាំទ្រនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យជាតិ និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ តបនឹងការទុកចិត្ត និងគាំទ្ររបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតអោយ។ សកម្មភាព និងគោលនយោបាយទាំងឡាយដែលបានដាក់ចេញ គឺដើម្បីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

សម្តេចធិបតីបានថ្លែងថា ខេត្តកោះកុងពីអតីតកាលហាក់បីដូចជាឆ្ងាយណាស់ ពីព្រោះគ្មានផ្លូវធ្វើដំណើរ មិនមែនមានស្ថានភាពដូចពេលបច្ចុប្បន្ននោះឡើយ ពេលនេះកោះកុងនឹងកាន់តែរស់រវើកនាពេលអនាគត។ សមិទ្ធផលកើតមានលើទឹកដីខេត្តកោះកុង គឺកើតចេញពីការប្រឹងប្រែង និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយសន្តិភាព គឺជាគោលនយោបាយដ៏ចាំបាច់នាំមកនូវការបញ្ចប់សង្គ្រាម និងការឯកភាពជាតិ ហើយនាំឱ្យមានការអភិវឌ្ឍន៍ខេត្តកោះកុង។ បើគ្មានសន្តិភាពច្បាស់ណាស់ កោះកុងគ្មានវត្តមានរោងចក្រ សហគ្រាសនោះឡើយ។ សម្តេចធិបតីបានបន្តថា ដើម្បីមានសន្តិភាព គឺផ្តើមចេញពីនយោបាយ ឈ្នះ-ឈ្នះ បង្កើតដោយសម្តេចតេជោ ហ៊ុន សែន។សម្តេចបានថ្លែងថា ទិវាសន្តិភាព២៩ធ្នូ គឺដើម្បីប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលស្អប់សង្គ្រាម និងស្រឡាញ់សន្តិភាព។ នរណាមិនសប្បាយចិត្តនឹង «ទិវាសន្តិភាព២៩ធ្នូ» គឺមិនបាច់ឈប់សម្រាកនៅថ្ងៃនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កម្ពុជារស់នៅដោយមានឯករាជ្យ និងអធិបតេយ្យជាតិ ដោយសារមាន៩ វិច្ឆិកា ដែលជាព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ។ ឆ្លើយតបនឹងការរិះគន់របស់ម្សៀក្បត់ជាតិតជំនាន់ សម រង្ស៉ី, សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរថា
ចន្លោះពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩ តើខ្មែរក្រហមបានស្លាប់ខ្មែរមែនឬទេ? ក្រោយរណសិរ្សសាមគ្គីសង្គ្រោះជាតិ បានផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពេលដែលខ្មែរក្រហមលែងសម្លាប់ពលរដ្ឋខ្មែរមែនទេ? ការផ្តួលរំលំរបបខ្មែរក្រហមនៅថ្ងៃទី៧​ ខែម​ករា ឆ្នា១៩៧៩ គឺជាការបិទបញ្ចប់ការកាប់សម្លាប់របស់ខ្មែរក្រហម ហើយរំដោះអាយុជីវិតប្រជាពលរដ្ឋរាប់លាននាក់។

សម្តេចបន្តថា ក្រោយថ្ងៃផ្តួលរំលំរបបខ្មែរក្រហម គឺបាននាំឱ្យកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនដូចពេលបច្ចុប្បន្ន នេះជាសច្ចភាពប្រវត្តិសាស្ត្រ។ សម្តេចធិបតីបានថ្លែងថា ចុងទសវត្សរ៍ឆ្នាំ៧០ កម្ពុជាគ្មានជម្រើសស្វែងរកអ្នកជួយសង្គ្រោះនោះឡើយ ក្រៅពីប្រទេសវៀតណាម ខណៈច្បាប់មិនបើកផ្លូវឱ្យអង្គការសហប្រជាជាតិចូលមកជួយកម្ពុជានោះឡើយ។

សម្តេចធិបតីបានថ្លែងថា កុំយករឿងនយោបាយ មកបកស្រាយប្រវត្តិសាស្ត្រ ត្រូវយកទិដ្ឋភាពប្រវត្តិសាស្ត្រ មកបកស្រាយប្រវត្តិសាស្ត្រ ដើម្បីរកឃើញការពិត។ សម្តេចធិបតីបានប្រៀបធៀបស្ថានភាពជីវិតខ្មែរក្នុងសម័យខ្មែរក្រហម ជាពេលលិចទូកកណ្តាលទន្លេ កណ្តាលសមុទ្រ គឺគ្មានជម្រើសរើសអ្នកជួយនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់ពីពេលបច្ចុប្បន្ន ទៅអនាគត ត្រូវរួមគ្នាកសាងអភិវឌ្ឍន៍ប្រទេស រក្សាឱ្យបាននូវសុខសន្តិភាព ទប់ស្កាត់កុំឱ្យមានសង្គ្រាមវិលត្រឡប់មកវិញ។
នៅថ្ងៃនេះ សម្តេចធិបតី បានថ្លែងថា សម្តេចសម្រេចដំឡើងឋានន្តរស័ក្តិជូនអ្នកប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ មួយចំនួន ដើម្បីជាការដឹងគុណការលះបង់របស់ពួកគាត់។ សម្តេចធិបតីបានថ្លែងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញប្រកាសកម្មវិធីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ។

រាជរដ្ឋាភិបាលនីតិកាលទី៧ មិនរង់ចាំពេលវេលា៣ខែ ទើបដាក់ចេញគោលនយោបាយនោះទេ ពោលក្រោយសភាផ្តល់សេចក្តីទុកចិត្តសម្តេចបានប្រកាស និងអនុវត្តន៍ភ្លាមៗតែម្តង។ ត្រូវប្រឹងរក្សាសមិទ្ធផលជំនាន់មុន ហើយបន្តប្រឹងប្រែងដើម្បីបន្សល់សមិទ្ធផលដល់អ្នកជំនាន់ក្រោយ។សម្តេចធិបតី ហ៊ុន ម៉ាណែត បាន ក្រើនរំលឹកក្រសួងការងារយកចិត្តទុកដាក់បណ្តុះបណ្តាលជំនាញ មិនត្រូវយកលុយជាតិបង្កើតគម្រោង ហើយបណ្តុះបណ្តាលមិនមានគុណភាពនោះទេ។រយៈពេលប្រមាណជា៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលចំណាយជិត៥លានដុល្លារ សម្រាប់ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ។

ឱកាសនេះ ផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ និងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួនដែលបានចូលរួមចំណែកក្នុងកិច្ចការ សាងសង់ស្ពានកោះយ៉ និងការអភិវឌ្ឍន៍ខេត្តកោះកុងមួយចំនួនទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4389 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
38814 នាក់
សរុប :
7204649 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ