ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Jones Group International របស់សហរដ្ឋអាមេរិក(ភ្នំពេញ)៖ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ជីម ចូន (Jim Jones) នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International របស់សហរដ្ឋអាមេរិក នៅអគ្គបញ្ជាការដ្ឋាន។នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងការស្វាគមន៍ចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជីម ចូន និងសហការី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយឯកឧត្តមជឿជាក់ថា តាមរយដំណើរបំពេញទស្សនកិច្ចពេលនេះ នឹងជំរុញលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តម អគ្គមេបញ្ជាការ បានជម្រាបជូនពីស្ថានភាពមួយចំនួននៅកម្ពុជា ដែលកំពុងគ្របដណ្តប់ដោយសន្តិភាព និងការអភិវឌ្ឍ ហើយជោគជ័យថ្មីៗគឺការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ការប្រកួតកីឡាស៊ីហ្គេម ប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលប្រព្រឹត្តទៅដោយរលូន ស្មើភាព សេរី យុត្តិធម៌ គ្មានអំពើហិង្សា។លើទំនាក់ទំនង និងកិច្ចសហប្រតបត្តិការប្រទេសទាំងពីរ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលឹកពីទំនាក់ទំនង កម្ពុជា-សហរដ្ឋអាមេរិក ដែលមានរយៈពេលជាង៧០ឆ្នាំមកហើយ ដោយឯកឧត្តមនាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងសកម្មភាពចូលរួមដំណើរការបង្រួបបង្រួមជាតិ ការកសាងនិងរក្សាសន្តិភាពនៅកម្ពុជា នាទស្សវត្សទី៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ ឯកឧត្តមអគ្គមេបញ្ជាការ បានលើកឡើងពីការរួមចំណែកអភិវឌ្ឍលើវិស័យមួយចំនួនរបស់សហរដ្ឋអាមេរិក ដូចជា កសិកម្ម អប់រំ សុខាភិបាល សកម្មភាពដោះមីននៅកម្ពុជា ការជួយបណ្តុះបណ្តាលដល់កម្លាំងរក្សាសន្តិភាព ហើយថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយឡើងវិញ តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ឯកឧត្តមអគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក តាមរយៈការផ្តល់ឡើងវិញវគ្គបណ្តុះបណ្ដាលផ្នែកសន្តិសុខ ភាសាអង់គ្លេស ការចូលរួមកិច្ចប្រជុំនានារៀបចំដោយកងទ័ពសហរដ្ឋអាមេរិក ហើយអគ្គបញ្ជាការ តែងគាំទ្រដល់ការរៀបចំកិច្ចប្រជុំយោធានានារបស់សហរដ្ឋអាមេរិក ជាពិសេសកិច្ចប្រជុំអគ្គមេបញ្ជាកការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក។ឯកឧត្តមអគ្គមេបញ្ជាការ បានស្នើដល់ឯកឧត្តមនាយឧត្តមសេនីយ៍ នាយកប្រតិបត្តិក្រុមហ៊ុន Jones Group International ក្នុងការជំរុញក្រុមហ៊ុនផ្សេងៗឲ្យមកវិនិយោគនៅកម្ពុជា ដើម្បីធ្វើបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាការជួយបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។ ក្នុងកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ជីម ចូន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍លើកឡើងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ដែលប្រកបទៅដោយអត្ថន័យ និងបានកោតសរសើរចំពោះការដឹកនាំ និងការរីកចម្រើនលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងពេលបច្ចុប្បន្ន។ឯកឧត្តម នាយឧត្តមសេនីយ៍ ជីម ចូន បានគូបញ្ជាក់ថា ជាការពិតសមាសភាពខាងវិស័យយោធាបានដើរតួនាទីដ៏សំខាន់ក្នុងការថែរក្សាសន្តិសុខពិភពលោក ប៉ុន្តែមិនត្រូវភ្លេចនូវតួនាទីដ៏សំខាន់របស់វិស័យសេដ្ឋកិច្ច វិស័យថាមពល វិស័យព័ត៌មានវិទ្យា ដែលកំពុងចូលរួមចំណែកធ្វើឲ្យមានស្ថិភាពក្នុងពេលបច្ចុប្បន្ននេះ។តាមមតិឯកឧត្តមនាយឧត្តមសេនីយ៍ ជីម ចូន គឺចង់ឃើញទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក មានភាពល្អប្រសើរជាមួយគ្នាច្រើន ដែលមិនត្រឹមតែលើវិស័យពាណិជ្ជកម្ម ការដោះដូរទំនិញប៉ុណ្ណោះទេ ពោលគឺលើគ្រប់វិស័យទាំងអស់ ហើយនេះគឺជាការចាប់ផ្ដើមបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ