ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ សួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ខេត្តព្រះសីហនុ
Sat,03 February 2024 (Time 10:02 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ខេត្តព្រះសីហនុ
=================
នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញសម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដោយមានការចូលរួមពីលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ លោកអភិបាល ស្រុកព្រៃនប់ ប្រតិភូមកពីបណ្តាខេត្ត អាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សវិទ្យាល័យវាលរេញ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍សម្ពោធសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យវាលរេញ និងវិទ្យាល័យហ៊ុន សែនព្រៃនប់ ព្រោះវាបានផ្តល់សារៈសំខាន់ណាស់ ស្របពេលស្ថានភាពខេត្តព្រះសីហនុ កំពុងអភិវឌ្ឍខ្លាំងលើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទើបស្ថាបនារួចរាល់ ទន្ទឹមនោះខេត្តកំពុងប្រឈមស្ថានភាពចរាចរណ៍ ជាពិសេសកំណើននៃយានយន្តភ្ញៀវទេសចរណ៍ កំណើនការដឹកជញ្ជូនការសាងសង់ជាដើម។

គ្រោះថ្នាក់ចរាចរណ៍នៅតែប្រឈមនិងបានកើតឡើងជារៀងរាល់ថ្ងៃក្នុងខេត្ត ពិសេសនៅតាមផ្លូវជាតិលេខ៤ មានករណីគ្រោះថ្នាក់ញឹកញាប់ បច្ចុប្បន្នអាជ្ញាធរខេត្តខិតខំប្រឹងប្រែងឆ្លើយតប និងចាត់វិធានការដោះស្រាយតាមគ្រប់រូបភាព រួមទាំងការប្រើប្រាស់កំលាំងចំរុះដូចជា កំលាំងនគរបាលចរាចរ កងរាជអាវុធហត្ថ ចុះផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែទូលំទូលាយដល់មូលដ្ឋាន ដើម្បីចូលរួមពង្រឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពិសេសកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តទទួលបានជោគជ័យ និងមានប្រសិទ្ធភាព។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា មានប្រសាសន៍សម្ពោធសួនសុវត្ថិភាពការកសាងសួនសុវត្ថិភាពចរាចរណ៍ទី២ និងទី៣ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ អ្នកគ្រូយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ផ្លាកសញ្ញាចរាចរណ៍ ក្រមសីលធម៌ក្នុងការបើកបរ ចេះគោរពអ្នកដ៏ទៃពេលបើកបរ ដើម្បីការពារអាយុជីវិតខ្លួនឯង ក្រុមគ្រួសារ និងបណ្តុះបណ្តាលយុវជនកាកបាទក្រហមកម្ពុជា ឱ្យក្លាយជាកម្លាំងចលករក្នុងការអនុវត្តសកម្មភាពលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងជំរុញការរួម ចំណែកជាមួយរដ្ឋាភិបាលកម្ពុជា អនុវត្ត និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធិភាពខ្ពស់ក្នុងការកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ឱ្យបាន ៥០% នៅចុងឆ្នាំ២០៣០ តាមផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ២០២១-២០៣០។

ក្នុងឱកាសនោះលោកជំទាវ បានថ្លែងអំណរគុណលោកនាយកវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដែលបានសហការផ្តល់ទីតាំងសម្រាប់កសាងសួនសុវត្ថិភាពចរាចរណ៍ដ៏មានសារសំខាន់នេះ។ និងសូមអរគុណក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលបានផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់អនុវត្តការងារលើកកម្ពស់ សុវត្ថិភាពចរាចរណ៍នៅសាខាខេត្តសៀមរាប ព្រះសីហនុ និងរាជធានីភ្នំពេញតាំងពីឆ្នាំ២០១៩មកដល់បច្ចុប្បន្ន។

លោកជំទាវបានបញ្ជាក់ថា តាមរយៈរបាយការណ៍របស់អគ្គស្នងការនគរបាលចរាចរណ៍បានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៣ កើនឡើង១១ភាគរយ បណ្តាលឱ្យមានមនុស្សស្លាប់ជិត ១៦០០នាក់។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៤១ភាគរយ មិនគោរពសិទ្ធិ ២២ភាគរយ មិនប្រកាន់ស្តាំ៩ភាគរយ បត់ ៩ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ កត្តាយាន៥ភាគរយ ស្រវឹង៣ភាគរយ ភ្លើងសញ្ញា១ភាគរយ ងងុយ១ភាគរយ និងកត្តាអាកាសធាតុ១ភាគរយ។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូ ៨០ភាគរយ ស្មើនឹង១,២៧៩នាក់ នៃចំនួនអ្នកស្លាប់ សរុប ១,៥៩០នាក់។ អ្នកស្លាប់មិនពាក់មួកសុវត្ថិភាពចំនួន៦៩ភាគរយ ស្មើនឹង ៨៨៨ នាក់ នៃចំនួនអ្នកជិះម៉ូតូ សរុប ១,២៧៩នាក់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
249 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
17487 នាក់
សរុប :
7181681 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង