បន្ទាប់ពីប្រតិបត្តិការ បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ក្នុងក្រុងព្រះសីហនុ ជនបរទេសចំនួន ១៦៧នាក់ ត្រូវបណ្តេញចេញពីកម្ពុជា និងជនបរទេសមួយចំនួនទៀត សមត្ថកិច្ចជំនាញបន្តនីតិវិធីទៅតាមច្បាប់ភ្នំពេញ៖ ជនបរទេសចំនួន១៦៧នាក់ ត្រូវបណ្តេញចេញពីកម្ពុជា ក្រោយសមត្ថកិច្ចរកឃើញស្នាក់នៅខុសច្បាប់ ខណៈក្នុងចំណោមនោះមានជនជាតិវៀតណាមបានបណ្តេញរួចរាល់ពីកម្ពុជា។ នេះបើតាមមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។បើតាមលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសិលា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ កន្លង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលមានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការចុះប្រតិបត្តិការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ នៅចំណុចអតីតកាស៊ីណូ PARADISE ISLAND ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្មីៗនេះ ដោយរកឃើញជនបរទេសចំនួនជាង១០០នាក់ ស្មើនឹង៤សញ្ជាតិ។លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ជនបរទេសចំនួន១៦៧នាក់ ដែលបានឃាត់ខ្លួននោះ មាន៤សញ្ជាតិ រួមមាន ជនជាតិវៀតណាម ចំនួន១០៩នាក់, ជនជាតិថៃ ចំនួន ៥៤នាក់ និងជនជាតិចិនតៃវ៉ាន់ ចំនួន៤នាក់។ លោកឧត្តមសេនីយ៍ឯក បន្តថា ក្នុងចំណោមនោះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានស្នើ និងទទួលការឯកភាពពីក្រសួងមហាផ្ទៃ ដើម្បីធ្វើការបណ្តេញចេញពីកម្ពុជា មានជនជាតិវៀតណាម ចំនួន ១០៩នាក់ ត្រូវបញ្ជូនត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ នៅថ្ងៃទី១១ ខែមីនា ម្សិលមិញនេះ តាមច្រកព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ខណៈជនបរទេសផ្សេងទៀតនឹងបញ្ជូនចេញពីកម្ពុជានាប៉ុន្មានថ្ងៃខាងមុខ។លោកឧត្តមសេនីយ៍ឯក បញ្ជាក់ថា ក្រោយសាកសួរ និងស្រាវជ្រាវយ៉ាងម៉ត់ចត់ កម្លាំងជំនាញបានសម្រេចកសាងសំណុំរឿងចំពោះជនសង្ស័យពាក់ព័ន្ធនឹងបទល្បែងស៊ីសងខុសច្បាប់ចំនួន៥នាក់ ជាជនជាតិចិន ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តចាត់វិធានការទៅតាមផ្លូវច្បាប់។សូមជម្រាបថា ក្រោយប្រតិបត្តិការមួយថ្ងៃរកឃើញជនបរទេសជាង ១០០នាក់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងដោយផ្ទាល់សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដែលមានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយបានចុះប្រតិបត្តិការជាលើកទីពីរ នៅទីតាំងផ្សេងគ្នា សង្ស័យមានបទល្មើសល្បែងស៊ីសងខុសច្បាប់ ក្នុងក្រុងព្រះសីហនុ រកឃើញជនជាតិខ្មែរ ចំនួនជាង ២០០នាក់ និងជនបរទេសចំនួន៣០នាក់ មានចិន និងមីយ៉ាន់ម៉ា និងត្រូវបានសមត្ថកិច្ចជំនាញបន្តនីតិវិធីទៅតាមច្បាប់៕
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង