ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
គ្រួសារលោកយាយ ឥតទីពឹងចំនួន ២គ្រួសារ រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានទទួលផ្ទះ ចំនួន ២ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
Tue,12 March 2024 (Time 06:27 PM)
ដោយ ៖ ដើម្បីប្រជាជន


គ្រួសារលោកយាយឥតទីពឹងចំនួន ២គ្រួសារ រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាតំបន់នៅទីឆ្ងាយដាច់ស្រយ៉ាលធ្លាប់ឆ្លងកាត់សង្គ្រាមដ៏ជូរចត់ពីអតីតកាល បានទទួលផ្ទះចំនួន ២ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីសម្ពោធប្រគល់-ទទួលផ្ទះ រួមជាមួយអណ្តូងទឹកស្អាតចំនួន ៣ផ្សេងទៀត ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមខាងលើនេះ បានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស, លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ២ខ្នង ក៏ដូចជាប្រជាជនទាំងអស់ និងបានជម្រាបជូនថា «កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសនៃទិវាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ជាពិសេសរកតំបន់ឆ្ងាយដាច់ស្រយ៉ាលដែលខ្វះខាតទឹកប្រើប្រាស់ ដើម្បីជីកអណ្តូងទឹកស្អាតជូនប្រជាជនប្រើប្រាស់តាមតម្រូវការ។

ជាក់ស្តែង ឆ្លើយតបតាមសំណើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ, នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានពិនិត្យឃើញថា មានគ្រួសារងាយរងគ្រោះបំផុតចំនួន ២គ្រួសារ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ផ្ទះជូន និងប្រគល់ជូននាថ្ងៃនេះ។ ទន្ទឹមនឹងនេះ ក្នុងមូលដ្ឋាននេះក៏ពិនិត្យឃើញកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៣បន្ថែមទៀតផងដែរ។»

សូមបញ្ជាក់ថា ផ្ទះទាំងពីរខ្នងខាងលើនេះប្រើពេលវេលាសាងសង់អស់រយៈពេល ២ខែ ដែលផ្ទះនីមួយៗមានទំហំ ៤ម៉ែត x ៦ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៦.០០០ដុល្លារ ត្រូវបានប្រគល់ជូន៖
ម្ចាស់ផ្ទះទី១. លោកយាយ ឆិម ធិប អាយុ ៦៣ឆ្នាំ មានកូនសតិមិនគ្រប់ម្នាក់ និងចៅកំព្រាម្នាក់ រស់នៅភូមិសុភាព ឃុំអំពិល ស្រុកស្រុកបន្ទាយអំពិល។
ម្ចាស់ផ្ទះទី២. លោកយាយ ហ៊ឹម ភាព អាយុ ៧៣ឆ្នាំ មានកូនជាស្ត្រីមេម៉ាយម្នាក់ និងចៅ៣នាក់ រស់នៅភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល។

ម្ចាស់ផ្ទះទាំង២ខ្នងនេះ មានក្តីរំភេីបរីករាយឥតឧបមារ​ ដោយមិននឹកស្មានថាក្នុងជីវិតនៅបានទទួលជម្រកស្នាក់នៅសមរម្យ ថែមទាំងទទួលបានអំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ៤កេស, ត្រីខ ៤០កំប៉ុង, ទឹកត្រី ១២ដប, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់, សម្ភារក្នុងផ្ទះមួយចំនួន, សម្ភារផ្ទះបាយ១ឈុត, និងថវិកា ៥០ម៉ឺនរៀល។

ដោយឡែក អណ្តូងទឹកស្អាតចំនួន៣ ចំណាយថវិកាអស់ ៦.៦០០ដុល្លារ មានទីតាំងទី១ ស្ថិតក្នុងបរិវេណមណ្ឌលសុខភាពគោកឪឡោក ភូមិគោកឪឡោក ឃុំអំពិល, ទីតាំងទី២ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាពងទឹក ភូមិពងទឹក ឃុំអំពិល, និងទីតាំងទី៣ ស្ថិតក្នុងផ្ទះប្រជាជន ក្នុងភូមិវល្លិ៍យាវ ឃុំបេង ដែលអណ្តូងទាំង៣នេះ សម្រាប់ដោះស្រាយតម្រូវការទឹក ជូនសិស្សានុសិស្ស បុគ្គលិកសុខាភិបាល ប្រជាជនមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាព និងប្រជាជនទូទៅរស់នៅក្នុងតំបន់ក្បែរនោះ អាស្រ័យផលប្រើប្រាស់រៀងៗខ្លួនជាដរាបតទៅ។

ប្រជាជនដែលទទួលផលពីការប្រើប្រាស់អណ្តូងទឹកស្អាត មានក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលនៅពេលនេះបានទទួលអណ្តូងទឹកស្អាតចំនួន ៣បន្ថែមទៀត ពីកាកបាទក្រហមកម្ពុជា ដែលធ្លាប់បានសាងសង់ជូនក្នុងតំបន់នេះចំនួន ១០អណ្តូងរួចមកហើយ កាលពីខែឧសភា ឆ្នាំ២០២៣កន្លងទៅ ជាពិសេសស្របពេលនេះអាកាសធាតុកំពុងក្តៅខ្លាំង ខ្វះខាតទឹកប្រើប្រាស់ ដែលធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយបានយ៉ាងច្រើន ចំណេញពេលវេលា មិនលំបាកក្នុងការស្វែងរកទឹកពីទីឆ្ងាយពីផ្ទះដូចមុនឡើយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1381 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
35806 នាក់
សរុប :
7201641 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ