ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី​​ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់ប្រជាជនងាយរងគ្រោះ ចំនួន២៧៤គ្រួសារ នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
Tue,12 March 2024 (Time 09:34 PM)
ដោយ ៖ ដើម្បីប្រជាជន


ក្នុងដំណើរបេសកកម្មមនុស្សធម៌លេីទឹកដីខេត្តឧត្តរមានជ័យ​ នាថ្ងៃទី​១២​ ខែមីនា​ ឆ្នាំ២០២៤ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី​ រួមជាមួយថ្នាក់ដឹកនាំ​ មន្ត្រី​ អ្នកស្ម័គ្រចិត្ត​ និងយុវជននៃសាខាកាកបាទក្រហមកម្ពុជា​ ខេត្តឧត្តរមានជ័យ​ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២៧៤គ្រួសារ រស់នៅក្នុងភូមិចំនួន ៥៨ភូមិ នៃឃុំអំពិល និងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ក្រុមការងារក៏បានជួបសំណេះសំណាលសួរសុខទុក្ខ​ និងអប់រំផ្សព្វផ្សាយពីសារអប់រំសុខភាពដល់ស្ត្រីជាមាតាដែលទើបសម្រាលកូន និងមានផ្ទៃពោះ ចំនួន ៥០នាក់ នៅក្នុងមណ្ឌលសុខភាពគោកមនសែនជ័យ និងមណ្ឌលសុខភាពវល្លិ៍យាវ ផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាជនទាំងអស់ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវក្តីនឹករលឹក ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយលោកតា ស្ត្រីជាមាតា និងបងប្អូនប្រជាជនទាំងអស់។ ទន្ទឹមនឹងនេះ ក្នុងឱកាសនៃយុទ្ធនាការខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”, លោកជំទាវ បានអំពាវនាវដល់លោកយាយលោកតា និងប្រជាជនទាំងអស់ សូមយកចិត្តទុកដាក់គិតគូរពីការថែទាំសុខភាព ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនយើងម្នាក់ៗមានសុខភាពល្អ ដោយប្រកាន់ខ្ជាប់នូវឥរិយាបថ “ទម្លាប់រស់នៅល្អ, ស្រឡាញ់ខ្លួន ស្ងួនចំណី, ការពារប្រសើរជាងព្យាបាល” កាត់បន្ថយការទទួលទានអាហារដែលមានជាតិប្រៃ ស្ករ ឬភេសជ្ជៈផ្អែម និងមានជាតិខ្លាញ់-ប្រេងច្រើន ដើម្បីបង្ការជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល បង្ការការលើសទម្ងន់ ធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងសរសៃឈាមជាដើម ដោយត្រូវទទួលទានបន្លែ ផ្លែឈើ និងពិសាជាតិទឹកឱ្យបានច្រើន។

បន្ថែមពីនេះ សូមប្រជាជនទាំងអស់ចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក, កុំវេចខ្ចប់របស់ក្តៅក្នុងប្រអប់ប្លាស្ទិក ដោយប្រើស្លឹកចេក ស្លឹកឈូក ឬក្រដាសសម្រាប់វេចខ្ចប់ជំនួសវិញ, សម្អាតបរិស្ថានឱ្យបានស្អាត, ទុកដាក់និងបែងចែកសម្រាមឱ្យបានត្រឹមត្រូវ និងមិនត្រូវដុតសម្រាមប្លាស្ទិកជាដាច់ខាត និងចូលរួមដាំដំណាំគ្រួសារឱ្យបានច្រើន។ ជាងនេះទៅទៀត ក្នុងពេលបច្ចុប្បន្នដែលកំពុងមានអាកាសធាតុក្តៅខ្លាំង សូមនាំគ្នាប្រុងប្រយ័ត្ននិងមានវិធានការដូចជា៖ ការធ្វើយ៉ាងណារក្សាជាតិទឹកក្នុងខ្លួន, ស្លៀកពាក់សមរម្យ, ជៀសវាងការប៉ះកម្តៅខ្លាំង, សម្រាកក្នុងបរិយាកាសត្រជាក់, ប្រើប្រាស់សម្ភារការពារ, តាមដានបុគ្គលដែលងាយរងគ្រោះ, កុំទុកនរណាម្នាក់នៅក្នុងឡានចត និងត្រូវដឹងពីសញ្ញាព្រមាននានាជាដើម។

សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះបំផុតទាំង ២៧៤គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល។ ដោយឡែក ស្ត្រីជាមាតាចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករសុខភាព ២កញ្ចប់ (ស្មើនឹង ១គីឡូក្រាម), ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, សាប៊ូដុសខ្លួន ៤ដុំ និងថវិកា ៥ម៉ឺនរៀល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8051 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
20903 នាក់
សរុប :
6932016 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ