ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញទទួលជួប សម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ សារ៉ា ឌូទែរតេ អនុប្រធានាធិបតី និងជារដ្ឋមន្រ្តីអប់រំ នៃសាធារណរដ្ឋហ្វីលីពីន
Thu,21 March 2024 (Time 06:30 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវ សារ៉ា ឌូទែរតេ អនុប្រធានាធិបតី និងជារដ្ឋមន្រ្តីអប់រំ នៃសាធារណរដ្ឋហ្វីលីពីន
==================
(ភ្នំពេញ): នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ សារ៉ា ឌូទែរតេ (Sara Z. Duterte) អនុប្រធានាធិបតី និងជារដ្ឋមន្រ្តីអប់រំ នៃសាធារណរដ្ឋហ្វីលីពីន នៅសាលសវនាការ ឯកឧត្តមសន្តិបណ្ឌិត អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកជំទាវ សារ៉ា ឌូទែរតេ (Sara Z. Duterte) និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងចាត់ទុកថា វត្តមានរបស់លោកស្រីនៅប្រទេសកម្ពុជានៅពេលនេះ ជាសញ្ញាណនៃការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន លើគ្រប់វិស័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ដោយចាត់ទុកហ្វីលីពីនជាមិត្តដ៏ល្អ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ានផងដែរ ដែលកន្លងមកប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ។

ជាការឆ្លើយតបលោកជំទាវ អនុប្រធានាធិបតីហ្វីលីពីន បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានទទួលជួបសម្ដែងការគួរសម និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅនៅពេលនេះ។ លោកជំទាវ បានលើកឡើងថា បេសកកម្មរបស់លោកជំទាវនៅពេលនេះក្នុងនាមជា អនុប្រធានាធិបតីផង និងរដ្ឋមន្ដ្រីក្រសួងអប់រំ ព្រមទាំងជាប្រធាននៃសមាគមអង្គការរដ្ឋមន្ដ្រីអប់រំ ប្រចាំតំបន់អាស៉ីអាគ្នេយ៍។

លោកជំទាវ សារ៉ា ឌូទែរតេ បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យសន្ដិសុខជាតិ និងប្រឆាំងឧក្រិដ្ឋកម្មនានា ជាពិសេសជួយជ្រោមជ្រែងក្នុងការរស់នៅ និងប្រកបរបរទទួលទានរបស់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរហ្វីលីពីននៅប្រទេសកម្ពុជាផងដែរ។ លើសពីនេះ បានជួយសង្គ្រោះដល់ប្រជាពលរដ្ឋហ្វីលីពីនកន្លងមក ដែលជាជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស។

ក្នុងឱកាសនោះ លោកជំទាវ អនុប្រធានាធិបតីហ្វីលីពីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខថ្វាយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, ជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផងដែរ ហើយលោកជំទាវ បានបង្ហាញជំហរ នៃការបន្ដកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខជូនប្រធានាធិបតីហ្វីលីពីន ក៏ដូចជាបង្ហាញជំហរក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពោលនៅពេលបច្ចុប្បន្ននេះ ឧក្រិដ្ឋជន និងភេរវករនានា បានក្លាយទៅជាបញ្ហាសកល ដែលទាមទារឲ្យបណ្ដាប្រទេសនានាសហការគ្នាទប់ស្កាត់រាល់បទល្មើសទាំងនោះ។

ត្រង់ចំណុចនេះ លោកជំទាវ សារ៉ា ឌូទែរតេ អនុប្រធានាធិបតីហ្វីលីពីន បានគាំទ្រក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ហើយលោកជំទាវនឹងនាំនូវរាល់ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជូនដល់ប្រធានាធិបតីហ្វីលីពីន, រដ្ឋមន្ដ្រីក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និងអគ្គស្នងការហ្វីលីពីន ក្នុងបញ្ហាទប់ស្កាត់រាល់ឧក្រិដ្ឋកម្មឆ្លងដែននេះ។

គួរជម្រាបថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកជំទាវ សារ៉ា ឌូទែរតេ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងសហគមន៍ពលរដ្ឋហ្វីលីពីនរបស់នៅប្រទេសកម្ពុជាផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5308 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
18160 នាក់
សរុប :
6929273 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ