ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធ ឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន នៅក្នុងស្រុកព្រៃនប់
Sat,02 March 2024 (Time 05:05 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័នស្ថិតនៅឃុំរាម ស្រុកព្រៃនប់
=============
នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័នស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គណៈកម្មការអាចារ្យ តាជី យាយជី ក្មួយៗយុវជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអបអរសាទរសមិទ្ធផលសាលាវិបស្សនាធុរៈ និងសមិទ្ធផលនានានៅមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន កើតឡើងពីការចូលរួមបរិច្ចាគធនធានដោយសទ្ធាជ្រះថ្លារបស់សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ សម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទធ្វើវិបស្សនាធុរៈអប់រំផ្លូវចិត្ត គោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។

កម្ពុជាបានផ្តល់តម្លៃលើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះការគោរពសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនា នៃសង្គមជាតិ។ រដ្ឋបាលខេត្តលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋទូទៅឱ្យមានស្មារតី ទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា ការសម្ពោធឆ្លងសាលាវិបស្សនាធុរៈ និងសមិទ្ធ ផលនានាប្រកបដោយមហាសាមគ្គីភាពដ៏ស្អិតរមួត និងស្និទ្ធស្នាលបំផុតក្នុងវិស័យព្រះពុទ្ធសាសនា ស្របនឹងស្ថានភាពដែលប្រជាជនកម្ពុជារស់នៅប្រកបដោយសុខដុមរមនា មានសុខសន្តិភាព វិបុលភាព សុភមង្គល មានសិទ្ធិសេរីភាពខាងជំនឿសាសនា ក្រោមម្លប់ដ៏ត្រជាក់ នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឈរលើមូលដ្ឋាន នៃសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាសម្រេចបានសមិទ្ធផលធំៗជាច្រើន ទោះបីត្រូវរងឥទ្ធិពលសភាពការណ៍អន្តរជាតិ និងផលវិបាកនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមមួយចំនួនទៀតក្តី ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ មានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលនីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខណៈរីកចម្រើនលើគ្រប់វិស័យប្រកបដោយភាពវិជ្ជមាន។ ជាក់ស្តែងការផ្តល់តម្លៃដល់ការប្រកាន់យកភាពអហិង្សា ការអត់អោន ការយកចិត្តទុកដាក់ ការគោរពប្រតិបត្តិ សេចក្តី ស្រលាញ់មេត្តា និងករុណាបានរួមចំណែកដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់សីលធម៌ គុណធម៌ ចរិយាធម៌ កសាងបាននូវមូលធនមនុស្សដែលមានចំណេះដឹង និងគុណធម៌សម្រាប់ថែ រក្សាការពារ និងកសាងប្រទេសជាតិស្ថិតលើមាគ៌ានៃសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ គុណតម្លៃទាំងអស់នេះ គឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់សម្រាប់ជាពន្លឺនៃការដឹកនាំជីវិត និងការបំពេញវិជ្ជាជីវៈរបស់ពុទ្ធសាសនិកជន។ ឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរសមិទ្ធផលនានាដែលកំពុងកើតមានក្នុងខេត្តរបស់យើង ដែលចូលរួមពីសប្បុរសជនក្នុងការកៀគរថវិកាចូលរួមកសាងតាមចនាបទ វប្បធម៌របស់ខ្មែរ និងចូលរួមចំណែកក៏សាងជាបន្តបន្ទាប់ទៀត។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ការសាងសង់ត្រូវមានផែនការជាក់លាក់ រៀបចំប្លង់គោលតាមតម្រូវការជាក់ស្តែង ហើយរាល់ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងរបស់ទីអារាម ស្របតាមក្បួនខ្នាតទម្រង់បែបបទរបស់ខ្មែរ យើងត្រូវការកសាងជាជំហានៗ និងឆ្លុះបញ្ចាំងពីរចនាបទ។ ទីអារាមវត្តវិបស្សនាធុរៈជារមនីយដ្ឋានទេសចរណ៍វប្បធម៌សម្រាប់ភ្ញៀវទេសចរបរទេស ដែលជាកសិផលរបស់ប្រជាពលរដ្ឋនៅទីនេះ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពគ្រួសារ។

ទាក់ទងនឹងវិបស្សនាធុរៈមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋយ៉ាងច្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋកម្ពុជា។ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយជារឿងមួយសំខាន់មិនអាចខ្វះបាន ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សសម្រាប់កូនចៅរបស់យើងទាំងអស់គ្នា ដែលបងប្អូន ព្រះសង្ឃបានចូលរួមបោះឆ្នោតគាំទ្ររាជរដ្ឋាភិបាលដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការនៃកត្តាសុខសន្តិភាព និងសុខសុវត្តិភាពនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា សាលាវិបស្សនាធុរៈ ១ខ្នង មានបណ្តោយ ៣៩ម៉ែត្រ ទទឹង ២១ម៉ែត្រ កម្ពស់ ១៦.២ម៉ែត្រ ធ្វើអំពីបេតុង ប្រក់ស័ង្កសី តាមរចនាបទខ្មែរចំណាយថវិកាសរុបចំនួន ៥៩៧.៨៧០ដុល្លាអាមេរិក ព្រមទាំងសមិទ្ធផលនានាជាច្រើនទៀតនៅក្នុងបរិវេណវត្ត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1505 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18743 នាក់
សរុប :
7182937 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង