នារសៀលថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តបាត់ដំបង មណ្ឌលភូមិភាគទី៤ និងលើកទិសដៅអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅមហោស្រពសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បន្ទាប់ពីឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានមានមតិស្វាគមន៍ និងរបាយការណ៍ ស្តីពីការបូកសរុបលទ្ធផលនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងលើកទិសដៅអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ រួចមក អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសម្តែងនូវការគោរព កោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ សមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ ដឹកនាំ សមាជិក សមាជិកាក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃខេត្តបាត់ដំបង និងសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងមុខតំណែងដែលជាអង្គបោះឆ្នោត ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់នៃគណបក្សខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងាររួមគ្នាយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ជុំវិញការដឹកនាំរបស់គណបក្ស ពុះពារចូលរួមដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជាយើង ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង សម្តេចក្រឡាហោម បានឯកភាព និងគាំទ្រចំពោះរបាយការណ៍បូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានឆ្លុះបញ្ចាំងអំពីសកម្មភាព និងបទពិសោធន៍ដែលក្រុមការងារ និងគណបក្សខេត្តទទួលបានក្នុងដំណើរការរៀបចំការបោះឆ្នោតដ៏មានសារសំខាន់នេះ។យោងតាមការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រសរុបគ្រប់មណ្ឌលបោះឆ្នោតតាមភូមិភាគទាំង ៨ ចំនួន ១០,០៥២ នៃសំឡេងឆ្នោតបានការសរុបចំនួន ១១,៦៩៩ ស្នើនឹង ៨៥,៩% ដោយដណ្តើមបានអាសនៈក្នុងព្រឹទ្ធសភាចំនួន ៥៥ អាសនៈ លើអាសនៈសរុបដែលត្រូវបោះឆ្នោតតាមមណ្ឌលភូមិភាគទាំង ៨ ចំនួន ៥៨ អាសនៈ។ ក្នុងនោះខេត្តបាត់ដំបង គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រចំនួន ៧០៦ សំឡេង គឺកើនលើសអង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាមានចំនួន ២២ សំឡេង ចូលរួមធ្វើ ឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈព្រឹទ្ធសភាក្នុងមណ្ឌលភូមិភាគទី៤ ចំនួន ៩ អាសនៈ កើនលើសចំនួនអាសនៈកំណត់ដោយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលចំនួន ១ អាសនៈ។សម្តេចមានប្រសាសន៍បន្តថា ជោគជ័យដ៏ធំធេងរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ បានបង្កលក្ខណសម្បត្តិយ៉ាងរឹងមាំសម្រាប់គណបក្សយើង បន្តគ្រប់គ្រងព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលដ៏មានសារសំខាន់របស់ជាតិ ។សម្តេចមានប្រសាន៍បន្ថែមថា ជោគជ័យរបស់គណបក្សក្នុងការបោះឆ្នោតដោយសេរីតាមគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងការបោះឆ្នោតដោយផ្ទាល់ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោតដោយផ្ទាល់ដើម្បី ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣, និងការបោះឆ្នោត អសកលដើម្បីជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គឺជាមូលដ្ឋាននយោបាយដ៏រឹងមាំសម្រាប់គណបក្សយើងសម្រេចបានជោគជ័យជាបន្តទៀត ក្នុងការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។សម្តេច មានប្រសាសន៍ទៀតថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងដំណើរការ បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកល ទាំងការបោះឆ្នោតនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិចំនួន ១៩ ការបោះឆ្នោតរួចមកហើយ។សម្តេច មានប្រសាសន៍គូសបញ្ជាក់ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ប្រទេសយើងនឹងចាត់ចែងរៀបចំធ្វើការបោះឆ្នោតអសកល ដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការនៅថ្នាក់ក្រោមជាតិ ដែលជាគោលនយោបាយកំណែទម្រង់ផ្តួចផ្តើមដោយគណបក្សប្រជាជនកម្ពុជាឱ្យបន្តបោះ ជំហានទៅមុខ សំដៅចូលរួមអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាពរយៈពេលវែង។សម្តេច មានប្រសាសន៍ណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ទូទាំងខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់បំពេញការងារពាក់ព័ន្ធការបោះឆ្នោត រួមទាំងការរក្សាការពារសន្តិសុខបោះឆ្នោតស្របតាមច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោតតម្រូវ។សម្តេច បានយកឱកាសនេះគូសបញ្ជាក់ឡើងវិញជូន ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជ្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតដ៏មានសារសំខាន់ ដើម្បីបន្តជំរុញ និងលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឱ្យបន្តអភិវឌ្ឍរីក ចម្រើនសម្រាប់ចូលរួមពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ។ ទន្ទឹមនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការធានាជំរុញដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោម ជាតិតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលជាគោលនយោបាយ និងកម្មវិធីកំណែទម្រង់ផ្តួចផ្តើមឡើងដោយគណបក្សប្រជាជនកម្ពុជាឱ្យបន្ត បោះជំហានទៅមុខប្រកបដោយចីរភាព សំដៅចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូបក្នុងសង្គម។សម្តេច មានប្រសាសន៍លើកឡើងបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានកំណត់ក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតនៅថ្នាក់ជាតិ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិអំពីការប្តេជ្ញាចិត្តខាងនយោបាយយ៉ាងមុតមាំរបស់គណបក្ស ក្នុងការបន្តជំរុញដំណើរការ កំណែទម្រង់នេះឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជារដ្ឋបាលប្រកបដោយសក្តានុពល សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់សម្រាប់ជា មូលដ្ឋាន ឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់។ផ្អែកលើការប្តេជ្ញាចិត្តខាងនយោបាយដ៏មុតមាំរបស់គណបក្ស រាជរដ្ឋាភិបាល មកពីគណបក្សប្រជាជនកម្ពុជា បានធ្វើការផ្ទេរមុខងារ ធនធាន និងសិទ្ធិអំណាច កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ក្រសួង ស្ថាប័ននានានៃរាជរដ្ឋាភិបាល ក្នុងការផ្តល់ការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ក្នុងការបំពេញការងារ ការផ្តល់សេវា និងការអភិវឌ្ឍនៅមូលដ្ឋាន។ រដ្ឋបាលក្រុង ស្រុក ក៏ជាថ្នាក់រដ្ឋបាលដែលមានតួនាទីផ្តល់ការគាំទ្រ និងការសម្របសម្រួលជាមួយរដ្ឋបាលឃុំ សង្កាត់សម្រាប់លើកកម្ពស់ការផ្តល់សេវា និងការអភិវឌ្ឍទាំងនៅថ្នាក់ក្រុង ស្រុក និងនៅតាម ឃុំ សង្កាត់ នានាផងដែរ។ ហេតុនេះ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់ថ្នាក់ បានរៀបចំប្រព័ន្ធទំនាក់ទំនងផ្សារភ្ជាប់គ្នា និងគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការបំពេញការងាររបស់ខ្លួន។ គណបក្សប្រជាជនកម្ពុជា បានធ្វើការប្តេជ្ញាចិត្តខាងនយោបាយ ពុះពារដណ្តើម ជោគជ័យឱ្យបានដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគ្រប់ថ្នាក់នៅ ថ្នាក់ក្រោមជាតិទាំងមូល ដើម្បីធានាដល់ការពង្រឹងរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជារដ្ឋបាលតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការដ៏រឹងមាំ និងប្រកបដោយសក្តានុពល ដើម្បីចូលរួមលើកកម្ពស់ការផ្តល់សេវា សាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសំណូមពរ សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់និន្នាការនយោបាយ។ លើមូលដ្ឋាននេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចបានអំពាវនាវ ដល់អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សបន្តគ្រប់គ្រងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុក ទូទាំង ខេត្តព្រៃវែងជាបន្តទៀត៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ