លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានអនុញ្ញាតឱ្យ លោកស្រីវេជ្ជបណ្ឌិត Soulany Chancy និងលោកស្រី Maki NOMURA ចូលជួបសម្តែងការគួរសម ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ================នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រីវេជ្ជបណ្ឌិត Soulany Chancy អនុប្រធាននាយកដ្ឋានសុខភាព នៃកាកបាទក្រហមឡាវ និងលោកស្រី Maki NOMURA ប្រតិភូទទួលបន្ទុកការងារសុខភាពរបស់សហព័ន្ធអន្តរជាតិប្រចាំកម្ពុជា-ឡាវ-វៀតណាម ចូលជួបសម្តែងការគួរសម ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាពីគ្នាទៅវិញទៅមក លើការអនុវត្តគម្រោងលទ្ធភាពទទួលបានការព្យាបាល និងការថែទាំ ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ ក្នុងតំបន់ទន្លេមេគង្គ។ ក្នុងជំនួបនេះ វេជ្ជបណ្ឌិត Soulany Chancy បានជម្រាបជូន លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អំពីស្ថានភាពមេរោគអេដស៍ នៅប្រទេសឡាវ ដែលបច្ចុប្បន្ន មានអ្នកផ្ទុកមេរោគ អេដស៍ប្រមាណ ៣ពាន់នាក់ ដែលតាមតួលេខនេះបញ្ជាក់ថា ប្រទេសឡាវ បាននិងកំពុងកើនឡើង ករណីឆ្លងថ្មីនៃ មេរោគអេដស៍ក្នុងស្រទាប់យុវជន ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស ដែលបានកើនឡើង ពី១ឆ្នាំទៅ១ឆ្នាំ គួឱ្យកត់សម្គាល់។ ឆ្លើយតបករណីនេះ កាកបាទក្រហមឡាវ មានគម្រោងអប់រំអ្នកផ្ទុកមេរោគអេដស៍ ក្រុមយុវជន ក្រុមប្រឈម និងសហគមន៍ តាមរយៈការប្រើប្រាស់ថវិកាគម្រោង ដែលជាការឧបត្ថម្ភពីបណ្តាដៃគូនានា។ ប៉ុន្តែរយៈពេលថ្មីៗនេះ ដោយសារភាគីជាម្ចាស់ជំនួយបានដកខ្លួនថយធ្វើឱ្យការអនុវត្តគម្រោងជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។លោកជំទាវ អគ្គលេខាធិការរងទី១ បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ លើការងារអេដស៍ និងសុខភាពមាតានិងទារក បាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ តាមរចនាសម្ព័ន្ធកាកបាទក្រហមកម្ពុជា និងយន្តការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ គ្របដណ្តប់ទូទាំង២៥រាជធានីខេត្ត។ទន្ទឹមនេះ កាកបាទក្រហមកម្ពុជា មាន កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ជារៀងរាល់ខែ ដែលធ្វើការចាក់ផ្សាយតាមបណ្តាញទូរទស្សន៍ និងព័ត៌មាននានា ដោយធ្វើការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍/ជំងឺអេដស៍ សុខភាពមាតា ទារក និងកុមារ សុខភាពបន្តពូជ ការថែទាំសុខភាពបឋមជាដើម។ ជាមួយគ្នានេះ ទាំងរាជរដ្ឋាភិបាលកម្ពុជា និងកាកបាទក្រហមកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់ការយល់ដឹង ដើម្បីទប់ស្កាត់ចំពោះជំងឺមិនឆ្លងសំខាន់ទាំង៤ រួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺមហារីក និងជំងឺទឹកនោមផ្អែម ដែលកំពុងតែមានការកើនឡើងផងដែរ។សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកម្ពុជា ប្រតិភូកាកបាទក្រហមឡាវ និងសហព័ន្ធអន្តរជាតិ មានគោលបំណងសិក្សាពីគ្នាទៅវិញទៅមក ពីការអនុវត្តគម្រោងលទ្ធភាពទទួលបានការព្យាបាល និងការថែទាំ ជនចំណាកស្រុក ដែលរស់នៅជាមួយមេរោគអេដស៍/ជំងឺអេដស៍ ក្នុងតំបន់ទន្លេមេគង្គ។ វគ្គទី២នៃគម្រោងនេះបានចាប់អនុវត្តតាំងពីពាក់កណ្តាលឆ្នាំ២០២៣ នៅក្នុងប្រទេសឡាវ និងកម្ពុជា។ សម្រាប់កម្ពុជា គម្រោងនេះ អនុវត្ត នៅខេត្តបន្ទាយមានជ័យ ចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងប្រជាជននៅតាមសហគមន៍ តាមព្រំប្រទល់ ខេត្តប៉ៃលិន ជាពិសេសច្រកទ្វារអន្តរជាតិព្រំ និងឃុំដែលជាប់ព្រំប្រទល់ផងដែរ ហើយនៅថ្ងៃទី២៦ ខែមីនាស្អែកនេះ ប្រតិភូ នឹងអញ្ជើញទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យការអនុវត្តគម្រោងខាងលើនេះ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ