សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្រ្តាលី និងញូហ្សឺឡែនទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ល្ងាចថ្ងៃអាទិត្យ ទី៨ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅ ប្រទេសអូស្រ្តាលី និងញូហ្សឺឡែន។ ជំនួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះ ធ្វើឡើងនៅក្នុងអំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី ចាប់ពីថ្ងៃទី០១ ដល់០៧ ខែមីនា ឆ្នាំ២០២៤។សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយជាខ្លាំង បានជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់។ សម្តេចធិបតី បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់។ សម្ដេចបានឲ្យដឹងថា តាមការឲ្យដឹងពី ឯកអគ្គរាជទូតខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ បានឱ្យដឹងថា ពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ ចង់ជួបសំណេះសំណាលសម្តេចធិបតី និងលោកជំទាវបណ្ឌិត រហូតដល់គ្មានកន្លែងអង្គុយ។សម្តេចធិបតី បានថ្លែងថា ពលរដ្ឋខ្មែរភាគច្រើនដែលភៀសខ្លួនទៅដល់អូស្ត្រាលី និងណូវែលហ្សេឡង់ ដោយសារតែស្រុកទេសជួបវិបត្តិសង្គ្រាម ហើយអ្នកខ្លះមិនរំពឹងថា បានទៅលេងស្រុក ឬអត់នោះទេ។ សម្តេចធិបតី បានថ្លែងថា ស្រុកខ្មែរបច្ចុប្បន្នក្តៅដោយសារខែចេត្រ ប៉ុន្តែមិនមែនជាការក្តៅដោយសារសង្គ្រាមដូចកាលពីអតីតកាលនោះទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារគាំទ្រចំពោះសុខសន្តិភាព ដែលរកបានដោយសម្តេចតេជោ គឺមានតម្លៃណាស់។ មានសន្តិភាពហ្នឹងហើយ ដែលនាំឱ្យកម្ពុជាមានការរីកចម្រើន នាំឱ្យមានការចងភ្ជាប់ឡើងវិញរវាងខ្មែរនៅក្រៅប្រទេសជាមួយប្រទេសជាតិ។សម្តេចធិបតីបានចាត់ទុកការជួបជាមួយខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់នាពេលនេះ បង្ហាញឱ្យឃើញពីសាមគ្គីភាពរវាងខ្មែរនៅគ្រប់ទីកន្លែង ដែលជាកិច្ចការដ៏សំខាន់សម្រាប់ដំណើរកសាងជាតិ។ សម្តេចគាំទ្ររាល់សិទ្ធបញ្ចេញមតិ តែត្រូវមានសេចក្តីថ្លៃថ្នូរ និងចេះគោរពគ្នា ឱ្យតម្លៃគ្នា។សម្តេចធិបតីបានចាត់ទុកការបញ្ចេញមតិរបស់ខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់ គឺជាការបង្ហាញឱ្យឃើញនូវកត្តាយល់ដឹងផ្នែកប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិ។សម្តេចមិនមានគោលការណ៍តបតជាមួយក្រុមប្រឆាំងនៅអូស្ត្រាលីនោះទេ ទោះបីពួកគាត់ប្រើពាក្យអសុរោះក៏ដោយ ព្រោះអត់មានប្រយោជន៍អ្វីដល់ជាតិនោះទេ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំដៅនៅអូស្ត្រាលីនាពេលនេះ មិនក្តៅដូចឆ្នាំ២០១៦នោះទេ។សម្តេចបន្តថា ការយកខ្មែរ និងខ្មែរទៅប៉ះគ្នាលើទឹកដីអូស្ត្រាលី គ្មានបានប្រយោជន៍អ្វីនោះទេ បានតែខ្មាសប៉ូលិសអូស្ត្រាលី។សម្តេចបានកោតសរសើរខ្មែរសម្តែងមតិគាំទ្ររាជរដ្ឋាភិបាល រក្សាភាពថ្លៃថ្នូរ មិនតបត ឬវាយប្រហារតបទៅខ្មែរដែលមិនគាំទ្ររាជរដ្ឋាភិបាល។ សម្តេចធិបតីក៏បានរំលឹកពីការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្តេចធិបតី បានរំលឹកថា ខ្មែរមិនមានទ្រព្យធនច្រើន តែសម្តេចតេជោ បានប្រឹងប្រែងដឹកនាំប្រទេសការពារអាយុជីវិតប្រជាពលរដ្ឋ រហូតជោគជ័យលើការរាតត្បាតនៃជំងឺកូវីដ១៩។សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា សម្តេចតេជោ បានដឹកនាំជួយជីវិតប្រជាពលរដ្ឋកម្ពុជា ៣ដំណាក់កាលធំ គឺការរំដោះប្រទេសនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, នយោបាយឈ្នះ-ឈ្នះ ឈានបញ្ចប់សង្គ្រាមទាំងស្រុងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្តេចធិបតី បានប្រឹងប្រែងខ្លាំងណាស់ ទាំងកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ដោយចំណាងថវិការង្វង់ប្រមាណ ១៤០០លានដុល្លារអាមេរិក។សម្តេចធិបតី បានថ្លែងពាក់ព័ន្ធដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចំនួន២០ និងអ្នកចូលរួមប្រមាណ៩លាននាក់។ ក្នុងនោះពលរដ្ឋ ៦លាន ៤សែននាក់ ស្មើ៨២,៣ភាគរយ បោះឆ្នោតគាំទ្រសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ លទ្ធផលបោះឆ្នោតបានបង្ហាញច្បាស់ពីដំណើរប្រជាធិបតេយ្យ និងការជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ។សម្តេចធិបតី បានបន្តទៀតថា ក្រុមប្រឆាំងបានធ្វើសកម្មភាពច្រើនណាស់ ញុះញង់ពលរដ្ឋធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាល តែពលរដ្ឋដឹងច្បាស់ពីតម្លៃសន្តិភាព ស្ថេរភាពសង្គម ហើយមិនធ្វើតាមការញុះញង់ ការអូសទាំញទាំងឡាយនោះឡើយ។ សម្តេចធិបតី បានអរគុណខ្មែរនៅអូស្ត្រាលី ដែលបានចេញសារគាំទ្រចំណាត់ការ ដើម្បីរក្សាសុខសន្តិភាព និងស្ថេរភាពសង្គម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា អារម្មណ៍ប្រជាពលរដ្ឋក្រោយការបោះឆ្នោតបច្ចុប្បន្ន ខុសពីពេលមុន។ បោះឆ្នោតហើយនាំគ្នាដើរលេង ដែលជាការបង្ហាញឱ្យឃើញពីទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការគ្រប់គ្រងប្រទេស ធានាមិនឱ្យប្រទេសក្រឡាប់។ ពាក្យ «សុខសន្តិភាព» ឮរាល់ថ្ងៃអាចមានមនុស្សធុញ ប៉ុន្តែកុំឱ្យវាបាត់បង់ឱ្យសោះ។សម្តេចធិបតី បានរំលឹករឿងជាគតិមួយពីគុណតម្លៃរបស់ខ្យល់ ពេលអញ្ជើញទៅលើងភ្នំមួយក្នុងប្រទេសចិន។ សម្តេចបានរំលឹកថា ពេលនោះដោយសារអាងកម្លាំងខ្លាំង គឺមិនទិញខ្យល់នោះទេ ដល់ឡើងកំពូលភ្នំអត់សូវមានខ្យល់អុកស៊ីសែន ទើបដឹងថានាំឱ្យប៉ះពាល់ និងនឹកឃើញពីសារៈសំខាន់របស់ខ្យល់។ រាជរដ្ឋាភិបាលថ្មីមានអាយុ៦ខែ ១០ថ្ងៃ។ រាជរដ្ឋាភិបាលថ្មី អត់មានត្រូវការពេលដើរទេ កើតមកគឺរត់ដែរតែម្តង មិនអាចដើរទេព្រោះមនុស្សច្រើនណាស់ត្រូវការរាជរដ្ឋាភិបាលជួយ។ គណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលថ្មី បានផ្លាស់ប្តូរស្ទើរតែទាំងស្រុង តែគណៈរដ្ឋមន្ត្រីមិនមានការផ្លាស់ប្តូរគោលនយោបាយនោះឡើយ។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានការស្ទង់មតិរបស់អង្គការអន្តរជាតិជំនាញមួយលើការដឹកនាំរបស់រាជរដ្ឋាភិបាលមុនពេលបោះឆ្នោត និងក្រោយបោះឆ្នោត។ មុនបោះឆ្នោតរកឃើញថា ពលរដ្ឋជាង ៧០ភាគរយ យល់ថារាជរដ្ឋាភិបាលដឹកនាំត្រឹមត្រូវ។ លុះក្រោយបោះឆ្នោតការយល់ថាការដឹកនាំ របស់រាជរដ្ឋាភិបាលត្រឹមត្រូវឡើងរហូតដល់ ៨២ភាគរយ។ ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចរដ្ឋបាលថ្មី ដឹកនាំគ្រប់គ្រងប្រទេស និងដាក់បទបញ្ជានានាអត់មានការអនុវត្តន៍។ ប៉ុន្តែមិនដូច្នោះទេ រយៈពេលជាង ៦ខែនេះ ពលរដ្ឋមានការពេញចិត្ត និងគាំទ្រខ្ពស់។ សម្តេចធិបតី បានថ្លែងថា លទ្ធផលនៃការពេញចិត្តរបស់ប្រជាពលរដ្ឋគឺខ្ពស់ ដូច្នេះត្រូវបន្តប្រឹងប្រែងបម្រើប្រជាពលរដ្ឋ និងដឹកនាំប្រទេសឱ្យកាន់តែខ្លាំងថែមទៀត មិនត្រូវឱ្យកម្លាំងចិត្តគាំទ្ររបស់ប្រជាពលរដ្ឋធ្លាក់ចុះនោះឡើយ។សម្តេចធិបតី បានថ្លែងថា រយៈពេលជាង៦ខែនេះ រាជរដ្ឋាភិបាលនៅតែបន្តគោលនយោបាយគាំពារសង្គម និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋរងផផលប៉ះពាល់នានា, ទេសចរណ៍មានកំណើន និងការវិនិយោគមានកំណើន។ នៅថ្ងៃទី១៥ ខែមីនា ខាងមុខនេះ មានអ្នកវិនិយោគចិននឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលក្នុងនោះមានក្រុមហ៊ុនមួយ នឹងវិនិយោគផលិតកង់ឡាននៅកម្ពុជា ជាមួយទុនប្រមាណ ១ពាន់លានដុល្លារ។ សម្តេចស្វាគមន៍គ្រប់អ្នកវិនិយោគ មិនមែនស្វាគមន៍តែចិនទេ។ សម្តេចបានប្រាប់ពលរដ្ឋនៅអូស្ត្រាលី និងណូវែលហ្សេឡង់ថា រាជរដ្ឋាភិបាលផ្តល់អាទិភាពលើវិស័យចំនួន៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់វិស័យផ្លូវ រួមមានផ្លូវទឹក ផ្លូវគោក និងអាកាស។ កាលពីពេលថ្មីៗនេះ សម្តេចទើបអញ្ជើញបើកការដ្ឋានពង្រីកកំពង់ផែនៅព្រះសីហនុ ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនសមុទ្រ ហើយនៅពេលខាងមុខនឹងសម្ពោធកំពង់ផែទឹកជ្រៅនៅកំពត។ ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាចំណែកបម្រើវិស័យដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រ បង្កើតការងារ និងជួយឱ្យតម្លៃដឹកជញ្ជូនមានកម្រិតទាប។សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រដូចការគ្រប់គ្រងសេដ្ឋកិច្ចជាតិ ប្រៀបដូចជាសរសៃឈាមក្នុងខ្លួនមនុស្ស ដែលរត់គ្រប់សរសៃដើម្បីសុខភាពមនុស្ស។ ដូច្នេះដើម្បីសេដ្ឋកិច្ចជាតិល្អប្រសើរ ត្រូវបង្កើតការងារគ្រប់ទីកន្លែង ជាពិសេសនៅតាមមូលដ្ឋាន។ រាជរដ្ឋាភិបាលកំពុងពិចារណារៀបចំការចងភ្ជាប់រវាងមន្ត្រីរាជការក្របខណ្ឌ និងមន្ត្រីកិច្ចសន្យា ដើម្បីឱ្យមានចំនួនមួយសមរម្យ និងបំពេញការងារមានប្រសិទ្ធភាព។ បច្ចុប្បន្នកូនខ្មែរមានសមត្ថភាពបង្កើតប្រព័ន្ធបច្ចេកវិទ្យាច្រើនណាស់ ហើយរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់លើការអប់រំផ្នែកបច្ចេកវិទ្យា ផ្សារភ្ជាប់ជាមួយសីលធម៌។សម្តេចបានរំលឹកពីវិធានការដាច់ណាត់ចំពោះមន្ត្រីរាជការស៊ីវិល និងកងកម្លាំង ដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវដេញចេញពីក្របខណ្ឌ។ វិធានការនេះ នាំឱ្យអ្នកចូលរួមសាទរដោយទះដៃកងរំពង។ ពាក់ព័ន្ធចំណាត់ការគ្រឿងញៀន សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាអ្នកបម្រើប្រជាពលរដ្ឋបើមិនសំអាតខ្លួនឯងមិនស្អាត តើពលរដ្ឋរំពឹងអ្វី។សម្តេចធិបតី បន្តយកការសម្រេចចិត្តរបស់សម្តេចមិនអនុញ្ញាតឱ្យដាំកញ្ឆា ជម្រាបជូនខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់។ សម្តេចបានសុំការយោគយល់ពីអ្នកវិនិយោគ កុំពង្រីកទីតាំងល្បែងផ្សងសំណាង។ សម្តេចធិបតី បានមានប្រសាសន៍បន្តទៀតថា ថា កម្ពុជារីកចម្រើនដូចពេលបច្ចុប្បន្ន មិនមែនពឹងផ្អែកលើល្បែងនោះទេ ដូច្នេះត្រូវរួមគ្នាប្រយុទ្ធប្រឆាំងឲ្យបានជាដាច់ខាតដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ៕
ចំនួនអ្នកទស្សនា
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង