ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក EI Mostafa TRIFAIA ភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
Mon,04 March 2024 (Time 03:18 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក EI Mostafa TRIFAIA ភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
============
នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក EI Mostafa TRIFAIA ភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ព្រមទាំងបានជំរាបជូនពីសក្តានុពលភូមិសាស្ត្រ និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ មានឆ្នេរខ្សាច់ ១៧៥គីឡូ ម៉ែត្រ កោះ៣២។ ខេត្តព្រះសីហនុ បានក៏សាងឡើងដោយស្នាមព្រះហស្មរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានសាងសង់កំពង់ផែសមុទ្រទឹកជ្រៅក្រោយពីទទួលបានឯករាជ្យ ហើយសហរដ្ឋអាមេរិកក៏បានជួយសាងសង់ផ្លូវជាតិលេខ៤។ ក៏ប៉ុន្តែប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល ការអភិវឌ្ឍមានការថមថយ។

ក្រោយរំដោះ រាជរដ្ឋាភិបាលកម្ពុជា ខិតខំកសាងប្រទេស ក៏ប៉ុន្តែកម្ពុជានៅតែមានសង្គ្រាមស៊ីវិល ក្រោយពីមានកិច្ចចរចាររកសន្តិភាពកម្ពុជា និងបានរៀបចំការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣ ក៏ប៉ុន្តែកម្ពុជានៅតែបន្តមានសង្គ្រាម។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ កម្ពុជាមានសុខសន្តិភាពពេញលើផ្ទៃប្រទេស កម្ពុជាចាប់ផ្តើមធ្វើការអភិវឌ្ឍជាបន្តបន្ទាប់។ ដោយឡែកខេត្តព្រះសីហនុ ចាប់ផ្តើមអភិវឌ្ឍនៅឆ្នាំ២០១៥ ទន្ទឹមនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន ធ្វើឱ្យអ្នកវិនិយោគភាគច្រើនមកពីប្រទេសចិន មកធ្វើការវិនិយោគជាបន្តនៅខេត្តព្រះសីហនុ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានសហការជាមួយរដ្ឋាភិបាលជប៉ុន អង្គការ (JICA) ពង្រីកវិសាលភាពកំពង់ផែដែលមានជម្រៅទឹក ៩,៥០ ទៅ ១៣,៥០ម៉ែត្រ ជំហានទី១ ទី២ និងបញ្ចប់នៅឆ្នាំ២០២៦ និងបន្តជំហានទី៣ និងទី៤ មានជម្រៅទឹតរហូត ១៦,៥០ម៉ែត្រ បញ្ចប់នៅឆ្នាំ២០២៩ ព្រោះការដឹកជញ្ជូនតាមផ្លូវសមុទ្រវាមានសារសំខាន់និងចាំបាច់។ ខេត្តព្រះសីហនុ មានអាកាសយាន្តដ្ឋានអន្តរជាតិ ដែលអភិវឌ្ឍដោយក្រុមហ៊ុនបារាំង កំពុងធ្វើការពង្រីកជាបន្តបន្ទាប់។ ខេត្តផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខត្តព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនចិន នៅចុងសប្តាហ៍ភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុច្រើន គួបផ្សំនឹងខេត្តមានឆ្នេរខ្សាច់សរស្អាត និងកោះជាច្រើនទាក់ទាញភ្ញៀវបរទេស និងភ្ញៀវជាតិ ពិសេសនៅលើកោះ ភ្ញៀវបរទេសជនជាតិអ៉ឺរ៉ុប មានចំនួនច្រើនសឹងក្លាយជាភូមិអ៉ឺរ៉ុបផងដែរ។

លោក EI Mostafa TRIFAIA ភារៈធារីស្តីទី នៃស្ថានទូតម៉ារ៉ុក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណឯកឧត្តម អភិបាល បានអនុញ្ញាតិឱ្យលោកចូលជួបសម្តែងការគួរសម និងកើតសរសើរការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត មានហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនានា។

លោកមានទំនុកចិត្តលើការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត ទោះបីជួបវិបត្តិកូវីដ-១៩ មានការប៉ះពាល់ដល់សេដ្ឋកិច្ចសកល តែខេត្តព្រះសីហនុ នៅតែបន្តសកម្មភាពអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងអបអរការបោះឆ្នោតនៅកម្ពុជា ទទួលបានជោគជ័យ ពិសេសការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានីតិកាលទី៥ នាពេលកន្លងមកនេះ។ ខេត្តព្រះសីហនុ និងប្រទេសម៉ារ៉ុក មានលក្ខណភូមិសាស្ត្រស្រដៀងគ្នា និងវាយតម្លៃខេត្តព្រះសីហនុ ជាខេត្តដែលមានឆ្នេរសមុទ្រស្រស់ស្អាត និងការអភិវឌ្ឍរីកចម្រើនលឿន។

លោក EI Mostafa TRIFAIA បានបន្តថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងការទូតជិត ៣០ឆ្នាំមកហើយ លោកចង់ឃើញមានការចុះ MOU សម្ព័ន្ធមេត្រីភាពរវាងក្រុង Dakhla នៃប្រទេសម៉ារ៉ុក ជាមួយនឹងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា នៅពេលខាងមុខ៕ឪ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1664 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18902 នាក់
សរុប :
7183096 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង