ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ ស្តីពី​ការ លេីកកម្ពស់ ​ការគ្រប់គ្រង ​រដ្ឋបាល​ដែនដី​ សន្តិសុខ​ជាតិ​ សណ្តាប់ធ្នាប់ សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ឆ្នាំ២០២៤-២០២៨​ នៅខេត្តបាត់ដំបង​
Wed,24 April 2024 (Time 04:25 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល បានអញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​ ស្តីពី​ការលេីកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី​ សន្តិសុខ​ជាតិ​ សណ្តាប់ធ្នាប់សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ឆ្នាំ២០២៤-២០២៨​ នៅខេត្តបាត់ដំបង​
==================
បាត់ដំបង៖នៅព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ បានអញ្ចើញជាអធិបតីភាពក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការលេីកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី​ សន្តិសុខ​ជាតិ​ សណ្តាប់ធ្នាប់សាធារណៈ​ និង​សុវត្ថិភាព​សង្គម​ ឆ្នាំ២០២៤-២០២៨​ នៅសាលាខេត្តបាត់ដំបង​ ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានវត្តមានចូលរួមពី ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាល កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ប្រធាន អនុប្រធានពន្ធនាគារ ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញ តំណាងគណៈអភិបាលក្រុងស្រុកខណ្ឌ ជាច្រើននាក់ទៀត។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃឱ្យបានទូលំទូលាយ និងកៀងគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តផែន ការយុទ្ធសាស្ត្រនេះឱ្យមានប្រសិទ្ធភាព និងលើកកម្ពស់ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងពង្រឹងសន្តិសុខជាតិសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពររបស់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម និងដើម្បីលើកទឹកចិត្តដល់រដ្ឋបាលឃុំ សង្កាត់ នៃរដ្ឋបាលខេត្តបាត់ដំបង ដែលទទួលបានជ័យលាភី ក្នុងការប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការងារសេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការផ្តល់ជូននូវប័ណ្ណសរសើរ និងថវិកាលើកទឹកចិត្តដល់រដ្ឋបាល ឃុំ សង្កាត់ ដែលបានអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ព្រមទាំងប្រគល់ជ័យលាភីពានរង្វាន់សេវាសង្គម ផ្កាយ៣ បានទៅរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកបាណន់ និងជ័យលាភីពានរង្វាន់សេវាសង្គម ផ្កាយ២ សម្រាប់ក្រុង ស្រុក និងផ្កាយ៣ ផ្កាយ២ ផ្កាយ១ សម្រាប់ឃុំ សង្កាត់ផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1719 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
14571 នាក់
សរុប :
6925684 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ