ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ================នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ ចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ព គ្រួសារកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៤ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ស្ថិតនៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរសមិទ្ធផលដែលកងពលតូចលេខ៤ សម្រេចក្នុងការការពារជាតិ មាតុភូមិ ផ្អែកតាមលទ្ធផល នៃភាពក្លាហាន ក៏សាងបាននូវសមិទ្ធផលដ៏ត្រចេះត្រចង់នាពេលនេះធ្វើឪ្យប្រជាជនកម្ពុជា ពិតជាអរគុណ និងសមិទ្ធផលការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះលោកមេបញ្ជាការ មេបញ្ជាការរង ពលទាហាន និងក្រុមគ្រួសារកងទ័ព លោកគ្រូ អ្នកគ្រូបង្រៀន ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែន និងតាមគោលដៅផ្សេងៗទៀត។ ក្នុងនាមគណៈអភិបាលខេត្ត ឯកឧត្តម ពិតជារីករាយដែលបានដឹកនាំគណៈប្រតិភូខេត្តមកសួរសុខទុកនាពេលនេះ ហើយក៏ជាលើកទី៣ផងដែរ។ កងពលអន្តរាគមន៍ទី៤ ពីមួយឆ្នាំទៅមួយឆ្នាំមានការអភិវឌ្ឍរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ ជីវភាព ពិសេសលំនៅដ្ឋានរបស់បងប្អូន។ សង្ឃឹមថា បងប្អូនដែលមិនទាន់បានធ្វើការដាំដុះដំណាំ សូមអញ្ជើញធ្វើការដាំដុះ ដើម្បីបង្កើនជីវភាពគ្រួសារ ពិសេសបានផ្តល់បរិស្ថានល្អសម្រាប់ការរស់នៅ ឆ្លើយតបទៅនឹងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំដោះស្រាយលំនៅដ្ឋាន ដីធ្លីជូនកងទ័ព គ្រួសារកងទ័ព។ ផ្តើមចេញពីការកសាងលំនៅដ្ឋាន ផ្ទះស្នាក់នៅ និងបែងចែកដីធ្លី ថ្ងៃក្រោយបងប្អូនចូលនិវត្តមានដីធ្លីបង្កបង្កើនផល មានលំនៅដ្ឋានស្នាក់នៅសមរម្យ ដូច្នេះយើងចូលរួមការដាំដុះ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ ហើយអ្វីដែលសំខាន់បងប្អូនត្រូវខិតខំដាំដុះទទួលបានផ្លែផ្កានៃភោគផលនាពេលខាងមុខ។ ទន្ទឹមនោះ សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យថៃខាង មកពីខេត្តព្រះសីហនុ បានមកជួយពិនិត្យសុខភាពជូនបងប្អូនកងទ័ពបានចំនួន ២៧១នាក់ផងដែរ។ ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាបានធ្វើការដឹកនាំយ៉ាងស្វាហាប់ លើកិច្ចការសង្គមបានល្អលឿនឆាប់ ទោះបីដំណាក់កាលពិភពលោកជួបបញ្ហាប្រឈម និងសន្តិសុខ តែកម្ពុជាមានដំណើរការល្អ។ លើសពីនេះ ការគ្រប់គ្រងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមានភាពស្អាតស្អំចាកផុតពីគ្រឿងញៀនធ្វើឱ្យមានការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយកងទ័ពរបស់យើងមិនមានការពាក់ព័ន្ធនឹងគ្រឿងញៀន ប្រសិនបើមានការពាក់ព័ន្ធគ្រឿងញៀន មិនអនុញ្ញាតឱ្យបំរើការងារ ហើយមន្ត្រីរាជការ ក៏ត្រូវពិនិត្យរកសារធាតុញៀនដូចគ្នាផងដែរ តែបងប្អូនកងទ័ពបានធ្វើមួយជំហានមុនមន្ត្រីរាជការ ព្រោះបញ្ហាគ្រឿងញៀនធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម។ក្នុងឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ចំពោះកងកម្លាំង មន្ត្រីរាជការត្រូវមានភាពស្អាតស្អំ មិនត្រូវពាក់ព័ន្ធនិងគ្រឿងញៀន ព្រោះគ្រឿងញៀនមិនមានផលចំណេញនោះទេ មានតែខាតបង់ដូចជា ថវិកា សុខភាព អំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់វ័យបន្តពូជ ប៉ះពាល់ធនធានមនុស្ស។ យើងត្រូវខិតខំចៀសឱ្យផុតពីគ្រឿងញៀនទាំងអស់គ្នា។ សូមទាំងអស់គ្នាបេ្តជ្ញាចិត្តមិនមានការពាក់ព័ន្ធនឹងគ្រឿងញៀន បើយើងជ្រើសរើសយកការងារ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន បើយកគ្រឿងញៀន ត្រូវចាកចេញពីការងារ។ ដូច្នេះយើងត្រូវរួមគ្នាការពារ ទប់ស្កាត់ការនាំចូលនាំចេញគ្រឿងញៀនខុសច្បាប់ ដែលជាការបំផ្លាញសុខភាពរបស់ប្រជាពលរដ្ឋរបស់យើងធ្វើឱ្យសង្គមរបស់យើងគ្មានគ្រឿងញៀនទទួលបានមូលធនមនុស្ស សម្រាប់លើកមុខមាត់សង្គមជាតិរបស់យើង។ ឯកឧត្តម អភិបាលខេត្តបន្តថា រដូវនេះ គឺជារដូវចូលឆ្នាំខ្មែរជិតមកដល់គណៈប្រតិភូខេត្តព្រះសីហនុ តែងតែមកសួរសុខទុកកងទ័ព គ្រួសារទ័ព និងបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមកឧបត្ថម្ភ និងចែកជូនកងទ័ព គ្រួសារទ័ព ទិសខេត្តឧត្តមមានជ័យ យើងត្រូវនាំគ្នាប្រុងប្រយ័ត្នចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នា ព្រោះគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យបាត់បង់អាយុជីវិត និងជនមានពិការភាពដែលជាក្តីកង្វល់របស់រាជរដ្ឋាភិបាលផងដែរ។ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកអំណោយសម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតមានដូចជា៖ គ្រឿងឧបភោគ បរិភោគ និងថវិកាក្នុងនោះ ១.ត្រីចំហ៊ុយ ១៦២ជៀល ២.បង្គាស្រស់ ២០គីឡូ ៣.មឹកស្រស់ ២០គីឡូ ៤.បង្គារក្រៀម ២០គីឡូ ៥.ត្រីឆ្អើរ ២០០គីឡូ ៦.ត្រីងៀត ២០០គីឡូ ៧.ប្រហុក ៥០គីឡូ ៨.ផ្អក ៥០គីឡូ ១០.ទឹកស៊ីអ៊ីវ ១០០យួរ ១១.ទឹកត្រី ១០០យួរ ១២.ទឹកបរិសុទ្ធ ១០០កេស ១៣.ទឹកភេសជ្ជៈគ្រុឌកូឡា ៥០កេស ១៤.ទឹកភេសជ្ជៈ V-ACTIVE ៥០កេស ១៥.ស្រាបៀគ្រុឌ និងវឌ្ឍនៈ ៣០០កេស ១៦.ឱសថ ១៦មុខ។គ្រួសារកងទ័ព ២៥៣នាក់ ក្នុង ១នាក់ ទទួលបាន អង្គរ ២៥គីឡូ មី ១កេស ថវិកា ៥០,០០០៛។ ជូនលោកគ្រូ អ្នកគ្រូ ៧នាក់ ក្នុង១នាក់ ថវិកា ១០០,០០០៛ សិស្សានុសិស្ស ២៣៧នាក់ ក្នុង ១នាក់ សៀវភៅ ៥ក្បាល ប៊ិច ២ដើម ថវិកា ១០,០០០រៀល ។ និងផ្តល់ថវិកាដល់ទីបញ្ជាការអង្គភាពកងពលតូចអន្តររាគមន៍លេខ៤ ២០,០០០,០០០រៀល និងវរសេនាតូចចំនួន៤ ក្នុងមួយវរៈសេនាតូចទទួលបានថវិកា ៥,០០០,០០០រៀល។ ជូនកងទ័ពប្រចាំការ ១,២០៥ នាក់ ក្នុង ១នាក់ ៥០,០០០រៀល។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ