ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ ចុះសួរសុខទុក្ខ ផ្ញើក្តីអាណិតស្រឡាញ់ និងលើកទឹកចិត្ត ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីវ័យ ៦០ឆ្នាំឡើង នៅមណ្ឌលអប់រំកែប្រែទី២
Fri,05 April 2024 (Time 03:20 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ ចុះសួរសុខទុក្ខ ផ្ញើក្តីអាណិតស្រឡាញ់ និងលើកទឹកចិត្តដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីវ័យ ៦០ឆ្នាំឡើង នៅមណ្ឌលអប់រំកែប្រែទី២

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ឆាប់ៗខាងមុខនេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះជួបសំណេះសំណាល និងពាំនាំនូវការសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ រួមជាមួយអំណោយមនុស្សធម៌មួយចំនួនចែកជូនដល់ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជន និងស្ត្រីអាយុ ៦០ឆ្នាំឡើង សរុបចំនួន ៩៧នាក់ នៅមណ្ឌលអប់រំកែប្រែទី២ ដែលស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរ និងក្តីអាណិតស្រឡាញ់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូន ក្មួយៗទាំងអស់នៃមណ្ឌលអប់រំកែប្រែទី២នេះ។ លោកជំទាវ បានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខនាថ្ងៃនេះ គឺជាការអនុវត្តនូវអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក្នុងនាមជាអ្នកម្តាយមួយរូប ដែលផ្តោតលើការសង្គ្រោះផ្លូវចិត្តរបស់បងប្អូនក្មួយៗទាំងអស់ ជាពិសេសស្ត្រី និងកុមារ ដែលជាមុខសញ្ញាអាទិភាព សមស្របទៅនឹងគោរមងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ក៏មានកម្មវិធីស្តារទំនាក់ទំនងគ្រួសារ ដែលបាននិងកំពុងធ្វើការជាមួយមណ្ឌលអប់រំកែប្រែ ដើម្បីបញ្ជូនសារលិខិតឆ្លើយឆ្លងរវាងអ្នកជាប់ឃុំ ជាមួយសាច់ញាតិគ្រួសារផងដែរ។

លោកជំទាវ បានមានប្រសាសន៍ថា៖ នៅចំពោះមុខនេះ បងប្អូនក្មួយៗទាំងអស់ ត្រូវទទួលការផ្តន្ទាទោសទៅតាមច្បាប់ ដោយសារតែការប្រព្រឹត្តនូវអំពើខុសច្បាប់របស់បងប្អូន។ ក៏ប៉ុន្តែនៅទីនេះ បន្ទុករបស់រាជរដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច បានយកចិត្តទុកដាក់ផ្តល់កន្លែងស្នាក់នៅ ការហូបចុក និងការអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងបំនិនជីវិត ដើម្បីអាចមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតវិញបានដោយសុច្ចរិត បន្ទាប់ពីមានសេរីភាពឡើងវិញ ក្រោមម្លប់នៃសុខសន្តិភាព។ ជាមួយគ្នានេះ បងប្អូនក្មួយៗ ក៏ត្រូវទទួលយកនូវការអប់រំផ្លូវចិត្តតាមផ្លូវព្រះធម៌ គឺការប្រព្រឹត្តនូវអំពើល្អ ទទួលបាននូវផលល្អ, ការប្រព្រឹត្តអំពើមិនកុសល នឹងទទួលទោសទៅតាមនោះដែរ ដូច្នេះសូមយើងទាំងអស់គ្នាប្រកាន់ខ្ជាប់នូវ សីល សមាធិ បញ្ញា ឱ្យបានគ្រប់ៗគ្នា។

លោកជំទាវអគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ថា៖ នៅក្នុងមណ្ឌលអប់រំកែប្រែទី២នេះ មាន៦៥% ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន គឺគ្រឿងញៀនជាអ្នកបំផ្លាញយើងទាំងអស់គ្នា បំផ្លាញក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិយើង, ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

ក្នុងនាមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ, លោកជំទាវ ញ៉ែម អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ក្តីអាណិត ស្រឡាញ់ ការលើកទឹកចិត្ត និងអំណោយជូនដល់បងប្អូនជាប់ឃុំ ជាស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច អនីតិជនជាស្ត្រី និងស្ត្រីដែលមានអាយុ ៦០ឆ្នាំឡើង នៅក្នុងមណ្ឌលអប់រំកែប្រែទី២។

ជាទីបញ្ចប់ លោកជំទាវអគ្គលេខាធិការរងទី១ បានប្រគល់ជូនសៀវភៅសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយទស្សនាវដ្តីស្តីពីសមិទ្ធផលរបស់កាកបាទក្រហមកម្ពុជា សម្រាប់ទុកក្នុងបណ្ណាល័យ ដែលអនុញ្ញាតឱ្យបងប្អូនជាប់ឃុំទាំងអស់ បានអានសិក្សាស្វែងយល់ពីប្រវត្តិតស៊ូរបស់ សម្តេចតេជោ ក្នុងការដឹកនាំអភិវឌ្ឍប្រទេសជាតិ នាំមកនូវសុខសន្តិភាពដូចសព្វថ្ងៃនេះ ក៏ដូចជាប្រវត្តិតស៊ូរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាភរិយាសម្តេចតេជោ ដើម្បីប្រទេសជាតិ និងប្រជាជនយើង។​

សូមបញ្ជាក់ថា៖ អំណោយកាកបាទក្រហមកម្ពុជា ជូនដល់ស្ត្រីមានផ្ទៃពោះចំនួន ១៥នាក់ ក្នុងម្នាក់ៗទទួលបាន មី ១កេស, សារុង២, ខោអាវទារក ស្រោមដៃស្រោមជើង ១ឈុត, កន្សែងពោះគោ ១, សាប៊ូទារក ១ដប, សាប៊ូកក់សក់ ១ដប, សាប៊ូដុសខ្លួន ៤ដុំ, សំឡីអនាម័យ, ទឹកដោះគោម្សៅ ១កំប៉ុង, ទឹកវីតាល់ដបធំ ២ដប និងថវិកា ៥ម៉ឺនរៀល។ ជូនស្ត្រីមានកូនតូចចំនួន ២៩នាក់ ក្នុងម្នាក់ៗ មី ១កេស, ទឹកដោះគោម្សៅកូនក្មេង ១កំប៉ុង, សាប៊ូដុសខ្លួនកូនក្មេង ១ដប, សាប៊ូកក់សក់ ១ដប, ខោអាវកូនក្មេង ១ឈុត, កន្សែងពោះគោ ១, សំឡីអនាម័យ, ទឹកវីតាល់ដបធំ ២ដប និងថវិកា ៥ម៉ឺនរៀល។ ជូនស្ត្រីអាយុ ៦០ឆ្នាំឡើង ក្នុងម្នាក់ៗ មី ១កេស, សាប៊ូដុសខ្លួន ១ដប, សាប៊ូកក់សក់ ១ដប, កន្សែងពោះគោ ១, ទឹកដោះគោប្រអប់ក្រដាស ១ឡូ និងថវិកា ៥ម៉ឺនរៀល។ ជូនអនីតិជនជាស្ត្រីចំនួន ១៩នាក់ ក្នុងម្នាក់ៗ មី ១កេស, សាប៊ូដុសខ្លួន ១ដប, សាប៊ូកក់សក់ ១ដប, កន្សែងពោះគោ ១, សំឡីអនាម័យ និងថវិកា ៥ម៉ឺនរៀល៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2352 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
36777 នាក់
សរុប :
7202612 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ