អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យឆ្លងមហាកុដិ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គួញដីសិរីសុខា ស្ថិតនៅក្នុងស្រុកកំពង់សៀម =================នៅថ្ងៃសៅរ៍ ១៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យឆ្លងមហាកុដិ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គួញដីសិរីសុខា ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ។ ថ្លែងសង្កត់ធ្ងន់ក្នុងនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លើកឡើងថា យើងត្រូវការឱ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត ដូច្នេះយើងត្រូវរួបរួមគ្នា ដើម្បីកសាងសង្គមជាតិ និងកសាងនូវជីវភាព សម្រាប់ខ្លួនយើង និងកូនចៅរបស់យើងទៅថ្ងៃអនាគត។ឯកឧត្តមអភិបាលខេត្ត បន្តទៀតថា ស្របពេលវិស័យអាណាចក្រ កំពុងតែបោះជំហានក្នុងការរីកចម្រើនលើកគ្រប់វិស័យ ដូច្នេះវិស័យពុទ្ធចក្រ ក៏កំពុងតែមានការរីកចម្រើនទៅមុខឥតឈប់ឈរផងដែរ ជាពិសេស ក្នុងពេលបច្ចុប្បន្ននេះ ការសាងសង់មហាកុដិ គឺត្រូវការប្រើប្រាស់ថវិកាច្រើនជាងការសាងសង់កុដិដូចសម័យមុនៗ។ក្នុងពេលដែលវិស័យអាណាចក្រមានការរីកចម្រើន ទើបធ្វើឱ្យប្រជាពលរដ្ឋដែលកាន់យកព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួម ជាបច្ច័យ ដើម្បីកសាង នូវសមិទ្ធផលនានាក្នុងវត្តអារាម ជាពិសេសគឺការកសាងមហាកុដិ នេះតែម្តង ដែលត្រូវប្រើបច្ច័យកសាងជាង២២៤ម៉ឺនដុល្លារ។ក្នុងឱកាសប្រារព្ធពិធីបុណ្យនោះដែរ សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះសង្ឃដីការឱវាទ ពាក្យសង្ក្រាន្ត ចេញពី ភាសាសំស្ក្រឹត « សង្ក្រាន្តិ » សង្ក្រាន្ត សង្ក្រាន្ត មានន័យថា ជាការធ្វើដំណើររបស់ព្រះអាទិត្យ ចូលទៅកាន់រាសិចក្រ នៅពេលវេលាចូលឆ្នាំថ្មី ត្រង់ចន្លោះពេលដាច់ឆ្នាំចាស់ និងឆ្នាំថ្មី ក៏អាចនិយាយមួយបែបទៀតថា ជាថ្ងៃគំរប់ខួបប្រសប់នៃការគោចររបស់ផែនដី វិលជុំវិញព្រះអាទិត្យមួយជុំ ដោយមានថេរៈវេលា៣៦៥ថ្ងៃ ដែលថ្ងៃទី១ទៅឱ្យឈ្មោះថា សង្ក្រាន្ត ត្រូវបានប្រើជំនួសថា ជាពិធីបុណ្យចូលឆ្នាំថ្មី ៕
ចំនួនអ្នកទស្សនា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលរថយន្តសង្គ្រោះបន្ទាន់ ពីឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍បូកសរុប លទ្ធផលការងារខែឧសភា និងដាក់ទិសដៅអនុវត្តការងារខែមិថុនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ៖ ប្រសិទ្ធភាពការងារនៅថ្ងៃនេះ អាចឆ្លុះបញ្ចាំងអំពីគុណសម្បត្តិ និងគុណវិបត្តិ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាល ២០២២-២០២៧ នៅសាធារណរដ្ឋសង្គនិយមវៀតណាម
ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា បំពាក់គ្រឿងឥស្សរិយយស និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តអំពិល នៅឃុំខ្នារស ស្រុកស្រីសន្ធរ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ការិយាល័យជំនាញទាំង៦ ប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា និងពិសេសផ្សព្វផ្សាយ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលស្តីពី ប្រតិបត្តិការដ្រូន បង្រ្កាបអំពើជួញដូរមនុស្ស សហការរៀបចំដោយ អង្គការមេត្រីអន្តរជាតិ (AIM SWAT)
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជន និងគ្រួសារនិវត្តជន និងពិធីកាត់ខ្សែបូសម្ពោធ ប្រគល់-ទទួលផ្ទះថ្មី និងអណ្ដូងទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំតាមដាន វឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នៅសាលប្រជុំក្រុងកំពង់សោម
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំអនុវត្ត គម្រោងលើកទី ១២ (the 12th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រង និងប្រតិបត្តិការ ចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ និងក្រុមហ៊ុន VERYWORDS នៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃ
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ ដល់សិស្សនគរបាល ដែលកំពុងសិស្សា វគ្គបណ្ដុះបណ្ដាលកម្រិតបឋម វិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា