ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បាននាំយកទេយ្យវត្ថុប្រគេនដល់វត្តអង្គបុរាណមហារាជធម្មស្ថាន(ហៅវត្តប្រសាទ) និងផ្ដល់អំណោយ ព្រមទាំងរៀបចំអាហារមួយពេលជូនប្រជាពលរដ្ឋជាង៧០០នាក់ នៅខេត្តតាកែវ(តាកែវ)៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ព្រមទាំងមិត្តភក្កិក្រុមការងារ ក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលដល់ខ្លីខាងមុខនេះ បានអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់ឯកឧត្តម និងលោកជំទាវផ្ទាល់ ប្រគេនដល់ព្រះសង្ឃនៃវត្តអង្គបុរាណមហារាជធម្មស្ថាន(ហៅវត្តប្រសាទ) ស្ថិតនៅក្នុងឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ ព្រមទាំងចែកអំណោយ និងរៀបចំអាហារមួយពេលជូនដល់ប្រជាពលរដ្ឋចំនួនជាង៧០០នាក់។ សូមជម្រាបថា វត្តអង្គបុរាណមហារាជធម្មស្ថាន(ហៅវត្តប្រសាទ) នេះ គឺជាវត្តដែលទើបនឹងបង្កើតថ្មីបានប្រមាណជា៣ឆ្នាំប៉ុណ្ណោះ ហើយកាលពីឆ្នាំ ២០២២ លោកជំទាវក៏ធ្លាប់បានមកកាន់វត្តនេះម្ដងរួចទៅហើយ ក្នុងការនាំយកនូវទេយ្យវត្ថុមកប្រគេនព្រះសង្ឃគង់នៅទីនេះ។ នៅថ្ងៃនេះ ឯកឧត្តម និងលោកជំទាវ ក៏បានចែកជូននូវកាតាប ចំណីអាហារ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សជាច្រើនអ្នកផងដែរ។ នៅក្នុងឱកាសនេះ ឯកឧត្តម និងលោកជំទាវ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានអញ្ជើញមកចូលរួម។ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖០១-អង្ករ១តោន ០២-ត្រីខចំនួន១កេស មាន១០យួរ០៣-មីចំនួន៥កេសធំ(៣០កេសតូច)០៤- ត្រីងៀតចំនួន ១០ គីឡូ០៥- សាច់ក្រកចំនួន១០ គីឡូ០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ០៧- ទឹកដោះគោខាប់ ចំនួន២កេស ០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ ០៩- តែចំនួន២គីឡូក្រាម១០- ស្ករសចំនួន១បេ ១១- អំបិលចំនួន១បេ១២- ប៊ីចេងចំនួន១បេ ១៣- ទឹកត្រីចំនួន៥យួ ១៤- ទឹកស៊ីអុីវចំនួន៥យួរ ១៥- សាប៊ូដុំ ចំនួន៣០ដុំតូច១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត១៧- ប្រេងកូឡា ចំនួន៥ដុំ ១៨- ប្រេងខ្យល់ ចំនួន៥ដុំ ២៩- ថវិកាចំនួន២លានរៀល។ សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៧០០គ្រួសារ ដោយ១គ្រួសារទទួលបាន៖១-អង្ករ២៥គីឡូក្រាម ២-ត្រីខ១យួរ៣-ទឹកដោះគោ៤កំប៉ុង៤-ទឹកត្រី១យួរ៥-ទឹកស៊ីអ៊ីវ១យួរ៦-ស្ករស១គីឡូក្រាម៧-ស្បែកជើង១គូ៨-ប្រមា១ សារុង១ ៩-ប្រេងកូឡា១ដប១០-ប្រេងខ្យល់១ដប១១-សាប៊ូ១ដុំ១២-ច្រាស និងថ្នាំដុសធ្មេញ១ឈុត១២-ថវិកាចំនួន២ម៉ឺនរៀល៕
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ